ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:24:22 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ស្តា​រអាង​ខេត្តស្ទឹងត្រែង​

ភ្នំពេញ | 01 Mar 2018 10:48 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 373 | មតិ៖ 0
 

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លិខិត​មួយ​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានសម្រេច​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ស្តា​រអាង នៃ​ការដ្ឋាន​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ រហូតដល់​បោះឆ្នោត​រួច​។​

​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ុន អ៊ុយ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានសម្រេច​យល់ប្រម​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការចេញ​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ពី​ការសម្អាត​អាង​ស្តុក​ទឹក​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ និង​ការ​ឈូសឆាយ​សម្អាត​ទីតាំង​គ​ម្រោ​ង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច រហូតដល់​ក្រោយ​ការបោះឆ្នោត​សាកល​ខាងមុខ​។​

​ការយល់ព្រម​នេះ គឺធ្វើឡើង​ក្រោយពី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ បាន​ផ្ញើលិខិត​មួយច្បាប់​ទៅកាន់​រាជរដ្ឋាភិបាល ហើយក៏​ទទួលបាន​ចំណារ​ឯកភាព​ពីស​ម្តេច​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨៕​

 
រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ស្តា​រអាង​ខេត្តស្ទឹងត្រែង​
 
រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ស្តា​រអាង​ខេត្តស្ទឹងត្រែង​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!