ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:23:37 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្ពុជា​ផ្តើម​យុទ្ធនា​ការហៅ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ក្នុងពេល​បើកបរ​មក​អប់រំ​

ភ្នំពេញ | 01 Mar 2018 13:57 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 263 | មតិ៖ 0
 

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានចាប់ផ្តើម​ធ្វើ​យុទ្ធនា ការហៅ​អ្នកប្រើប្រាស់​ទូរស័ព្ទ ក្នុងពេល​បើកបរ​យាន​យន្ត​មក​ធ្វើការ​អប់រំ មុននឹង​ឈានដល់​ការពិន័យ​។​

​លោកជំទាវ មឹន មាណវី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានបញ្ជាក់​ថា ក្រុមមន្ត្រី​សមត្ថកិច្ច​នគរបាល បាន​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​យុវជន​គំរូ ចុះ​ធ្វើ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​នៅតាម​ផ្លូវ​សាធារណៈ ទៅដល់​អ្នកបើកបរ​យាន​យន្ត​គ្រប់​ប្រភេទ​អំពី​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​ប្រើប្រាស់​ទូរស័ព្ទដៃ ខណៈដែល​គ្រោង​នឹង​អនុវត្តន៍​ដោយ​ការចាប់​ពិន័យ​តាមច្បាប់​កំណត់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាងថា សមត្ថកិច្ច​ជំនាញ នឹង​អនុវត្ត​ប្រព័ន្ធ​ថត​តា​មកា​ម៉េ​រា​ស្វ័យ ប្រវត្តិ​ដើម្បី​ហៅ​អ្នក​ល្មើ​សមក ពិន័យ​តាម​ក្រឹត្យក្រម​នៃ​ច្បាប់​។​

​តាម​លោក គឹម បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា ឱ្យដឹង​ដែរ​ថា ប្រសិនបើ អ្នកបើកបរ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដោយ​មិនត្រូវ​ប្រើប្រាស់ ទូរស័ព្ទដៃ ក្នុងចំណោម​ច្បាប់​ហាមឃាត់ ផ្សេងទៀត​ដូចជា កុំ​ពិសា​គ្រឿង​ស្រវឹង កុំ​បើកបរ​លើស​ល្បឿន កំណត់ កុំ​បើកបរ​ខុស​ទិស​ចរាចរណ៍ ស្លាក​សញ្ញា និង​ភ្លើង​សញ្ញា​ចរាចរណ៍ ជាដើម នឹង​អាច កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មក​នៅ​កម្រិត​ទាប​។​

​យោងតាម​ការស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញថា អ្នក​កាន់​ដៃចង្កូត​យានយន្ត នៅ​កម្ពុជា ប្រមាណ​ជាង​៥០​ភាគរយ​ឡើងទៅ បាន​ប្រើ​ទូរស័ព្ទដៃ​ក្នុងពេល អ្នកបើកបរ ខណៈដែល​មួយ ចំនួន​ទៀត មានការ​កាន់​ចំណីអាហារ​ទទួលទាន ស្តាប់​កាស​ទូរស័ព្ទ និង​ប្រឡែង​គ្នា​ក្នុងពេល​អ្នកបើកបរ​។​

​ការសិក្សា​នេះ​បាន​បញ្ជាក់ដែរថា យ៉ាងហោចណាស់ មាន​មនុស្ស​ម្នាក់ ក្នុងចំណោម​៤​នាក់ ដែល​បាន​ប្រើប្រាស់​ទូរស័ព្ទដៃ ក្នុងពេល​បើកបរ ទ​ទួង​រងគ្រោះថ្នាក់​ចរាចរណ៍​៕​

 
កម្ពុជា​ផ្តើម​យុទ្ធនា​ការហៅ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ក្នុងពេល​បើកបរ​មក​អប់រំ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!