ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:20:46 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មាន​ជម្ងឺ​ប្រចាំកាយ​ហើយ​លែងលះ​ជាមួយ​ប្រពន្ធ រយៈពេល​មួយឆ្នាំ​បា​នស​ម្រ​ច​ចិត្ត​ចង​(​ក​)

កណ្តាល | 02 Mar 2018 09:26 | ដោយ៖ រដ្ឋា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 169 | មតិ៖ 0
 

​បុរស​ម្នាក់​ដោយសារ​មាន​វិបត្តិ​ជម្ងឺ​រាំ​រៃ​ប្រចាំកាយ​មើល​ពុំជា ក៌​សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយ​ចង​(​ក​)​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១ ខែ​មិនា​ឆ្នាំ​២០១៨ ម៉ោង​១៦:០០ នាទី ចំណុច​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​លោក​វរសេនីយ៍ឯក ម៉ែន សុខ​ឃឿន អធិការ​ស្រុក​បានឱ្យដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ ក​យ គិ​ន ភេទ ប្រុស អាយុ ៧៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចាស់ជរា មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​(​ស្លាប់​)​។ 
​ប្រពន្ធ​ឈ្មោះ ហ៊​ន ផាត អាយុ ៥៩ ឆ្នាំ មុខរបរ កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ​និង​មានកូន​០៦​នាក់ ស្រី ០២​នាក់​។​

​លោក ម៉ែន សុខ​ឃឿន បាន​បន្តថា​៖​រយៈពេល​មួយឆ្នាំ​មកហើយ ដែល​ជនរងគ្រោះ​លែងលះ​ជាមួយ​ប្រពន្ធ​ឈ្មោះ​ហ៊​ន ផាត រស់នៅ​ផ្ទះ​ផ្សេងគ្នា​។​

​ដោយឡែក​ជនរងគ្រោះ​បានមក​រស់នៅ​ផ្ទះ​ជាមួយ​កូន​ឈ្មោះ គិ​ន ណារិន នៅ​ភូមិ​ឃុំ​កើតហេតុ ហើយ​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ ដូចជា​ជម្ងឺ​គ្រួសក្នុងប្រមាត់​ជំងឺ​ដុះ​សាច់​ក្នុង​តម្រងនោម​ត្រូវ​បានកូនៗ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រាជធានី​ភ្នំពេញ​តែ​មិនបាន​ជាសះស្បើយ​។​

​លុះ​មកដល់​ម៉ោង​កើតហេតុ​ឈ្មោះ​ណាត់ ពន្លក ភេទ ប្រុស អាយុ ៦​ឆ្នាំ និង ក្មេងៗ​ពីរ​នាក់​ទៀត​មកពី​ទិញ​នំ​ហូប ហើយ​ដើរកាត់​ផ្លូវលំ​ខាងក្រោយ​ផ្ទះ របស់​ឈ្មោះ គិ​ន ណារិន ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក និង​សារុងសូត្រ ភ្ជាប់​ទៅ​
​និង​ធ្នឹម​រោង​ក្នុង​ដី​ឡូ​ត៌​ចំការចេក​របស់​ឈ្មោះ ម៉ៅ លី​(​ប្តី​ប្រពន្ធ​)​ចំហៀង​ខាងលិច​ផ្ទះ​ឈ្មោះ គិ​ន ណារិន បណ្តាល​ឲ្យ​ស្លាប់ ភ្លាមៗ​នោះ​ក្មេងៗ​ទាំង​នោះបាន រត់​ទៅប្រាប់​ចាស់ទុំ​និង​កូន​របស់​ជនរងគ្រោះ​ឲ្យ​មក​មើល ហើយ​ក្រុមគ្រួសារ​រាយ​ការជូន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍ បន្ទាប់មក​សម​ត្ត​កិច្ច​នគរបាល​ផ្នែក​ពិនិត្យ​ហេតុ​ស្រុក​ខ្សាច់កណ្តាល សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ នឹង​ក្រុមគ្រួសារ ចូលរួម​ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់ ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។​

​ក្រោយពេល​ពិនិត្យ​រួច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

 
មាន​ជម្ងឺ​ប្រចាំកាយ​ហើយ​លែងលះ​ជាមួយ​ប្រពន្ធ រយៈពេល​មួយឆ្នាំ​បា​នស​ម្រ​ច​ចិត្ត​ចង​(​ក​)
 
មាន​ជម្ងឺ​ប្រចាំកាយ​ហើយ​លែងលះ​ជាមួយ​ប្រពន្ធ រយៈពេល​មួយឆ្នាំ​បា​នស​ម្រ​ច​ចិត្ត​ចង​(​ក​)
 
មាន​ជម្ងឺ​ប្រចាំកាយ​ហើយ​លែងលះ​ជាមួយ​ប្រពន្ធ រយៈពេល​មួយឆ្នាំ​បា​នស​ម្រ​ច​ចិត្ត​ចង​(​ក​)
 
មាន​ជម្ងឺ​ប្រចាំកាយ​ហើយ​លែងលះ​ជាមួយ​ប្រពន្ធ រយៈពេល​មួយឆ្នាំ​បា​នស​ម្រ​ច​ចិត្ត​ចង​(​ក​)
 
មាន​ជម្ងឺ​ប្រចាំកាយ​ហើយ​លែងលះ​ជាមួយ​ប្រពន្ធ រយៈពេល​មួយឆ្នាំ​បា​នស​ម្រ​ច​ចិត្ត​ចង​(​ក​)
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!