ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:20:25 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ស្ថានទូតបារាំងនៅអាហ្វ្រិកខាងលិចរងការវាយប្រហារ

| 03 Mar 2018 10:27 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 227 | មតិ៖ 0
 

ខ្មាន់កាំភ្លើង​៤នាក់​បានបើកការវាយប្រហារទៅលើស្ថានទូតបារាំង ​នៅ​ Burkina Faso ​និងទីតាំងយោធា​របស់ប្រទេសនេះ​កាលពីថ្ងៃទី​២ខែមីនា ហើយជនដៃដល់ទាំង​៤នាក់ត្រូវបានសម្លាប់​។

សារព័ត៌មាន  AFP ​បានផ្សាយថា  ក្រុមប្រដាប់អាវុធ បានបើកការវាយប្រហារ នៅទីតាំងស្ថានទូត បារាំងនៅ​ Burkina Faso និងទីតាំងយោធា។ ការវាយប្រហារកើតឡើងនៅព្រឹកថ្ងៃទី២ខែមីនា  ស្ថិតនៅកណ្តាលទីក្រុង​ Ouagadougou ​ប្រទេស  Burkina  Faso ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានមនុស្ស ៥នាក់បំពាក់ដោយអាវុធ​ ចុះពីរថយន្ត បាញ់ប្រហារទៅលើ អ្នកធ្វើដំណើរ មុនពេល សម្រុកចូលស្ថានទូត បារាំង ។ រថយន្តដែលក្រុមដៃដល់​បានឆាប់ឆេះ ក្រោយពួកភេរវកម្ម​បានចាញពីរថយន្ត។

ក្រោយការបាញ់ប្រហារនៅស្ថានទូតបារាំង ក៏មានការបាញ់ប្រហារនៅទីតាំង កម្លាំងទាហានរបស់ប្រទេស​ Burkina  មាននៅចម្ងាយពី​ស្ថានទូតបារាំងរងការបាញ៉ប្រហារប្រមាណ ១មីឡូម៉ែត្រ ។

នៅក្នុងសេចក្តីប្រកាស រដ្ឋាភិបាល​ Burkina Faso ​បានបញ្ចាក់ថា ការបាញ់ប្រហារខាងលើកើតឡើង សម្តៅទៅលើស្ថានទូតបារាំង  ប៉ុន្តែជនដៃដល់ទាំង៤នាក់ត្រូវបាន សម្លាប់។

នៅទីក្រុងប៉ារីស ប្រភពព័ត៌មានពីរដ្ឋាភិបាលបារាំង បានឲ្យដឹងថា ស្ថានភាពស្ថិតនៅក្នុងការគ្រប់គ្រង ។​រដ្ឋាភិបាលបារាំងក៏ទទួលបានព័ត៌មានពីការវាយប្រហារខាងលើផងដែរ។

ប្រទេស​ Burkina Faso ​គឺជាប្រទេសមួយស្ថិតនៅតំបន់ ភាគខាងត្បូង វាលរហោស្ថាន សាហារ៉ា កំពុងតែ ធ្វើសង្គ្រាម ប្រឆាំងនិង​ក្រុមអិស្លាមជ្រុលនិយម។

ការវាយប្រហារខាងលើបានបង្ហាញឲ្យឃើញថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសនេះ កំពុងតែប្រឈមនៅបញ្ហាយ៉ាងខ្លាំង ដោយសារតែការក្រោកឈរឡើងរបស់ក្រុមអិស្លាមជ្រុលនិយម។

ការបះបោរបានធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ស្លាប់និងចាកចេញពីផ្ទះសម្បែង  ក្នុងប្រទេសក្រីក្របំផុត លើពិភពលោក។ ការវាយប្រហារខាងលើ គឺជាស្នាដៃក្រុម​អាលកៃដា ។ បារាំងគឺជាប្រទេស ដែលបានធ្វើអាណានិគមន៍ទៅលើប្រទេសនៅតំបន់អាហ្រិក  ដោយពេលនេះបារាំងបានដាក់ពង្រាយទាហាន ៤០០០នាក់ជួយការពារ​៥ប្រទេស នៅក្នុងតំបន់ អាហ្រិក មាន​​ Burkina Faso,Chad, Mali , Mauritnia ,Niger ៕

 
ស្ថានទូតបារាំងនៅអាហ្វ្រិកខាងលិចរងការវាយប្រហារ
 
ស្ថានទូតបារាំងនៅអាហ្វ្រិកខាងលិចរងការវាយប្រហារ
 
ស្ថានទូតបារាំងនៅអាហ្វ្រិកខាងលិចរងការវាយប្រហារ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!