ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:21:11 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ឆក់​ឆ្លងខេត្ត​ចំនួន​១៨​លើក ទៅ​តុលាការ​ក្រុងភ្នំពេញ

ភ្នំពេញ | 05 Mar 2018 08:38 | ដោយ៖ ករុណា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 377 | មតិ៖ 0
 

​កម្លាំង​អាវុធហត្ថ​នៃ​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​ជា​ក្រុម​ឆក់​ដែលមាន​វ័យក្មេង​(​ដើរ​ឆក់​ឆ្លងខេត្ត​) ចំនួន​៤​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន​៖

១.​ឈ្មោះ គ្រ​ន ផានិត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​
២.​ឈ្មោះ ហ៊ូ រឹទ្ធា​រាជ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​
៣.​ឈ្មោះ ចាន់ សុខ​យ៉ា ហៅ​វ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ៤.​ឈ្មោះ ហ៊ុត សុវណ្ណ​លី ហៅ​ឌី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ពួកគេ​សុទ្ធតែ​យុវជន​បោះបង់ចោល​សិក្សា​និង​ផ្ទះសម្បែង​។​

​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​១៥​នាទី យប់​ដែល​ដំបូង​ចាប់​ឈ្មោះ គ្រ​ន ផានិត បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង គ្រោះ ឈ្មោះ តាវ ចាន់ណា ហៅ​អាណា ភេទ​ស្រី អាយុ ២៥​ឆ្នាំ នៅ​ចំណុច ផ្លូវ​លេខ​១៧៤ កែវ​ផ្លូវ​៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ខណៈដែល​ជនរងគ្រោះ​កំពុង​ដើរ​ចេញពី​បារ​បារាំង ឆ្ពោះទៅ​ជិះ​រថយន្ត​។​ពេលធ្វើ​សកម្មភាព​ឆក់​ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ប្រទះឃើញ​ក៏​ប្រដេញ​តាម​ភ្លាមៗ ហើយ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន រហូតដល់​ចំណុច ផ្លូវ​១៣០ កែង​ផ្លូវ​១៣ សង្កាត់​ផ្សារកណ្តាល​២ ហើយក៏​ឃាត់ខ្លួន​តែម្តង​។​
​ក្រោយពី​ចាប់បាន​ជាក់ស្តែង​ជនសង្ស័យ​ខាងលើនេះ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ បាន​ប្រើ​កណ្តាប់​ឲ្យ​កម្លាំង​ជំនាញ​បន្ត​
​ការ​សើ​ុ​ប​អង្កេត និង​ស្រាវជ្រាវ​ឈានទៅដល់​ការ​ចា​បើ​ខ្លួន​បក្សពួក​៣​នាក់​ទៀត​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​កម្លាំង​អាវុធហត្ថ​ប្រហាក់ប្រហែលគ្នា​ថា​?
​មាន​គ្នា​១២​នាក់ ហើយ​បានធ្វើ​សកម្មភាព​ឆក់​ចំនួន​១៨​លើក នេះ​គ្រាន់​នៅចាំ​ត្រួសៗ គឺ​ឆក់​មិន​រើសមុខ​ទៅដល់​ទីណា ខេត្ត​ណា ឆក់​ទីនោះ និង​ភាគច្រើន​ឆក់​តែ​ជនបរទេស​។​
​បើតាម​ចម្លើយ​បាន​បន្តថា​ទីតាំង​ដែល​ពួកគេ​ឆក់​នៅចាំ​បានច្បាស់លាស់​ចំនួន​១៨​លើក​រួមមាន​៖
១.​ឆក់​កាបូប ពី​ជនរងគ្រោះ ឈ្មោះ តាវ ចាន់ណា ហៅ​អាណា ភេទ​ស្រី អាយុ ២៥​ឆ្នាំ នៅ​ចំណុច ផ្លូវ​លេខ​១៧៤ កែវ​ផ្លូវ​៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ខណៈដែល​ជនរងគ្រោះ​កំពុង​ដើរ​ចេញពី​បារ​បារាំង ឆ្ពោះទៅ​ជិះ​រថយន្ត​។​
២.​ឆក់​នៅលើ​ស្ពាន​ហង្ស​កោះ​ពេជ្រ​បាន​ចំនួន​០៣​លើក បាន​ទូរស័ព្ទដៃ ០៣​គ្រឿង ម៉ាក​OPPO ០១​គ្រឿង ហើយ​បាន​លក់​នៅ​ផ្សារ​បឹងត្របែក​បាន​តម្លៃ ៤០​ដុល្លា​អាមេរិក , IPHONE6 PLUS ០១​គ្រឿង លក់បាន​តម្លៃ ៥០​ដុល្លា​អាមេរិក , IPHONE7 PLUS ០១​គ្រឿង លក់បាន​តម្លៃ ៤០០​ដុល្លា​អាមេរិក​។​
៣.​ឆក់​បាន​កាបូបស្ពាយ​ពី​ជនបរទេស ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ នៅ​ចំណុច​ខាងក្រោយ​ព្រះបរមរាជវាំង បាន​ប្រាក់​ចំនួន ១២០​ដុល្លា​អាមេរិក​។​
៤.​ឆក់​បាន​កាបូបស្ពាយ​ពី​ស្ត្រី​ជនបរទេស ធ្វើដំណើរ​លើ​ដងផ្លូវ នៅ​ចំណុច​ក្បែរ​ផ្សារ​រាត្រី បាន​ប្រាក់​ចំនួន ៣៥០​ដុល្លា​អាមេរិក​។​
៥.​ឆក់​បាន IPAD ពី​ស្ត្រី​ជនបរទេស ធ្វើដំណើរ​លើ​ដងផ្លូវ នៅ​ចំណុច​ក្រោយ​សាលារៀន​ស៊ីសុវត្ថិ លក់បាន ៥០​ដុល្លា​អាមេរិក​។​
៦.​ឆក់​បាន​កាបូបស្ពាយ​ពី​បុរស​ជនបរទេស ធ្វើដំណើរ​លើ​ដងផ្លូវ នៅ​ចំណុច​ក្បែរ​ផ្សារ​អ៊ី​អន បាន​ប្រាក់ ៦០០​ដុល្លា​អាមេរិក​។​
៧.​ឆក់​បាន​កាបូបស្ពាយ​ពី​ស្ត្រី​ជនបរទេស ធ្វើដំណើរ​លើ​ដងផ្លូវ នៅ​ចំណុច​ខាងក្រោយ​វត្ត​ទួល​ទំពូង បាន​ប្រាក់ ២២០​ដុល្លា​អា​មេ​រិ និង​ទូរស័ព្ទដៃ ០១​គ្រឿង​ម៉ាក សាំ​សុង លក់បាន​តម្លៃ ១៣០​ដុល្លា​អាមេរិក​។​
៨.​ឆក់​បាន ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក VIVO ពី​បុរស​ជនបរទេស ធ្វើដំណើរ​លើ​ដងផ្លូវ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ ផ្លូវ​មុនី​វង្ស លក់បាន​តម្លៃ ៨០​ដុល្លា​អាមេរិក​។​
៩.​ឆក់​បាន​កាបូប​ពី​បុរស​ជនបរទេស ធ្វើដំណើរ​លើ​ដងផ្លូវ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​សម្តេច​សង្ឃ​ជួន​ណាត បាន​ប្រាក់ ៣៣០​ដុល្លា​អាមេរិក​។​
១០.​ឆក់​កាបូប​ពី​ស្ត្រីជន​ជាតិចិន ធ្វើដំណើរ​លើ​ដងផ្លូវ​ជាមួយ​មិត្តភក្តិ នៅ​ចំណុច​ផ្សារ​ធំថ្មី បាន​ប្រាក់ ១១០​ដុល្លា​អាមេរិក និង​ខ្សែ​(​ក​)​មួយ​ខ្សែរ លក់បាន​តម្លៃ ៣៤០​ដុល្លា​អាមេរិក​។​
១១.​ឆក់​បាន​ទូរស័ព្ទដៃ ០១​គ្រឿង ពី​ជនបរទេស នៅ​ចំណុច​ខាងក្រោយ​ផ្សារ​អ៊ី​អន លក់បាន​តម្លៃ ១២០​ដុល្លា​អាមេរិក​។​
១២.​ឆក់​បាន​ទូរស័ព្ទដៃ ០១​គ្រឿង នៅ​ចំណុច​ក្បែរ​សារមន្ទីរ​ទួលស្លែង​។​
១៣.​ឆក់​បាន​ទូរស័ព្ទដៃ ០១​គ្រឿង នៅ​ចំណុច​ផ្សារ​ទួល​ទំពូង​។​
១៤.​ឆក់​បាន​ទូរស័ព្ទដៃ ០១​គ្រឿង​ផ្សេងទៀត នៅ​ចំណុច​ផ្សារ​ទួល​ទំពូង​ដដែល​។​
១៥.​អំឡុង​ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល ៨​យប់ ឆក់​បាន​កាបូប ពី​នារី​ជនរងគ្រោះ​០១​នាក់​កំពុង​ឈរ​ទិញ​បង្អែម បានសម្រេច នៅ​ចំណុច​ម្តុំ​សាលា​ជម្ពូ​វ័​ន្ត ចោមចៅ ដោយ​ក្នុង​កាបូប​នោះ មាន​ប្រាក់ ៥​ដុល្លា​អាមេរិក និង​ទូរស័ព្ទដៃ​ម៉ាក សាំ​សុង ០១​គ្រឿង​។​
១៦.​អំឡុង​ខែឧសភា ឆ្នាំ​២០១៧ ពេលយប់​ឆក់​បាន​កាបូប​ពី​នារី​ជនរងគ្រោះ ០១​នាក់ ដែល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ នៅ​ចំណុច​ផ្លូវ​ខាងក្រោយ​ព្រះបរមរាជវាំង បានសម្រេច តែ​ត្រូវ​សមត្ថកិច្ច​ដេញតាម និង​ឃាត់ខ្លួន​បាន​បក្ខពួក​ម្នាក់ ឈ្មោះ អា​ឡា​។​
១៧.​បានធ្វើ​សកម្មភាព​ឆក់ នៅ​ក្រុងព្រះសីហនុ មាន​គ្នា​០៦​នាក់ តែ​ត្រូវ​សមត្ថកិច្ច​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​បាន​០៤​នាក់ ពេលធ្វើ​សកម្មភាព​ឆក់​នៅ​ក្រុងព្រះសីហនុ​។ ១៨.​និង​បាន​ឆក់​ជាច្រើន​កន្លែង​ទៀត ក្នុង​រាជធានី​ភ្នំពេញ តែ​ចាំ​ពេលវេលា និង​ទីកន្លែង​មិនបាន​។​

​ហើយ​កាលពីពេល​ថ្មីៗ​នេះ បក្ខ​ពួកគេ​ម្នាក់ទៀត ឈ្មោះ ជី​មី ក៏ត្រូវ​សមត្ថកិច្ច​ក្រុងព្រះសីហនុ ឃាត់ខ្លួន​បាន​ផងដែរ ដែល​បាន​ទៅធ្វើ​សកម្មភាព​ឆក់ នៅ​ទីនោះ ។ សរុបមក​ក្រុម​គេ​មាន​បក្សពួក​១២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​១០​នាក់ នៅសល់​២​នាក់ ឈ្មោះ នី និង ឈ្មោះ វ័​ន្ត ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ បន្ត​តាម​ចាប់ខ្លួន​។​

​ពួកគេ​ទាំង​៤​នាក់​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​ពី​សំណាក់​ស្ថាប័ន​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

 
អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ឆក់​ឆ្លងខេត្ត​ចំនួន​១៨​លើក ទៅ​តុលាការ​ក្រុងភ្នំពេញ
 
អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ឆក់​ឆ្លងខេត្ត​ចំនួន​១៨​លើក ទៅ​តុលាការ​ក្រុងភ្នំពេញ
 
អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ឆក់​ឆ្លងខេត្ត​ចំនួន​១៨​លើក ទៅ​តុលាការ​ក្រុងភ្នំពេញ
 
អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ឆក់​ឆ្លងខេត្ត​ចំនួន​១៨​លើក ទៅ​តុលាការ​ក្រុងភ្នំពេញ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!