ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:21:43 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ព្យាយាម​បើក​រត់​បុក​គេ​រះ​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ និង​បង្ក​ការខូចខាត​យ៉ាងច្រើន​

ភ្នំពេញ | 05 Mar 2018 08:53 | ដោយ៖ សំណាង | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 394 | មតិ៖ 0
 

​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​រថយន្ត​កូរ៉ូឡា មួយគ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​បុក​ម៉ូតូ​មួយគ្រឿង​​រងរបួស​ស្រាល​ហើយ​ក៌​ព្យាយាម​បើក​រត់ ទៅបុក​បុរស​ជា​សន្តិសុខ​ម្នាក់​កំពុង​ជិះ​កង់​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​យ៉ាង​រន្ធត់ និង​ម្នាក់ទៀត​ស្លាប់​ក្រោយ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​ ​ហេតុការណ៍​ដ៌​រន្ធត់​នេះ​បាន​ភ្ញាក់ផ្អើល​នៅវេលា ម៉ោង​១៧:៥០​នាទី យប់​ថ្ងៃ​សៅរ៍ ២​រោច ខែផល្គុន ឆ្នាំរកា​​នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែមីនា ២០១៨ នៅតាម​បណ្តោយ​ផ្លូវ​ហាណូយ ខាងជើង​ស្តុ​ប​២៤ ម៉ោង ស្ថិត​ក្នុងភូមិ បាយាប សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​គេ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​(​សព​)​មានឈ្មោះ ដួង ចាន់ អាយុ​៥០​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ សន្តិសុខ​ក្រុមហ៊ុន LFBRA រស់នៅ​ភូមិ​សំរោង សង្កាត់​ខ្មួញ ខណ្ឌ​សែន​សុខ ហើយ​រថយន្ត​បង្កហេតុ​ម៉ាក​កូរ៉ូឡា​ពណ៌​ស្ករ ស្លាក​លេខ ភ្នំពេញ​2G- 9530 បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​។​

​បើតាម​សាក្សី​បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ រថយន្ត​បង្ក​បើក​តាមផ្លូវ​កប់​ស្រូវ​បាន បុក​ម៉ូតូ​១​គ្រឿង​រងរបួស​បន្តិច បន្តួច​តែ​មិន​ឈប់​ដោះស្រាយ​ទេ ក៏​បន្ថែម​ល្បឿន​បត់​មក​ផ្លូវ​ហាន​ណូយ​ទិសដៅ​ពី​ជើង​មក​ត្បូង ខណៈ មកដល់​មុខ​ហាង​លក់​គ្រឿងសំណង់ វេ​ង ហ៊ួ​ត ក៏​បុក​សន្តិសុខ​អ្នក​ជិៈ​កង់​ពីក្រោយ​បណ្តាលឱ្យ ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​គួរ​ឲ្យ​រន្ធត់​។​

​បើតាម​សាក្សី​ដដែល​បាន​បន្តថា​៖​ពេល​កើតហេតុ​រួច​រថយន្ត​ ​ក៏​បន្ត​បើក​រត់​ទៅមុខទៀត​បុក​រ៉ឺម៉ក​លក់​ផ្លែឈើ​រងរបួស​បន្តិចបន្តួច នៅតែ​បើក​រត់​ទៅបុក​ម៉ូតូ​ឌ្រី​ម​១២៥​សេរី​០១៣ ពណ៌​ខ្មៅ មាន​ស្លាក​លេខ ភ្នំពេញ​1AZ- 9697​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បុរស​ម្នាក់ទៀត ភ្លាមៗ​ក៏មាន​រថយន្ត​ពេទ្យ​ដឹក​ទៅ​សង្គ្រោះ​ផងដែរ ហើយ​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​អ្នកដើរ​ឆ្លងផ្លូវ នៅមុខ​សាលាសង្កាត់​គោក​ឃ្លាង ជា​បុរស​កម្មករសំណង​ម្នាក់ ដែល​ទើប​ទិញ​មាន់​ដុត​យកទៅ​ក្លែម​មិនទាន់បាន​ក្លែម​ផង ក៏ត្រូវ​រថយន្ត​បង្ក​បុក​ឱ្យ​រងរបួស​ធ្ងន់​ក្រោយមក​បាន​ស្លាប់​ពេលដែល​បញ្ជូន​ដល់​មន្ទីរ ពេទ្យ​កាល់​ម៉ែត្រ ។ ចំណែកឯ រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង និង​ជនបង្ក​ត្រូវបាន​ប្រជាជន​ឃាត់ បាន​ស្វាគមន៍​ដោយ​កណ្តាប់ដៃ​រន្ទះ​ជើង​ហើម​មុខ​ហើម​មាត់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​តាម​ចាប់​ជនបង្ក​ដែល មានឈ្មោះ សុខ វណ្ណា អាយុ​៣៦​ឆ្នាំ យកទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ រង់ចាំ​ជំនាញ​ចរាចរណ៍​ក្រុង​មក​យក ដោយឡែក​សាកសព​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

 
ព្យាយាម​បើក​រត់​បុក​គេ​រះ​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ និង​បង្ក​ការខូចខាត​យ៉ាងច្រើន​
 
ព្យាយាម​បើក​រត់​បុក​គេ​រះ​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ និង​បង្ក​ការខូចខាត​យ៉ាងច្រើន​
 
ព្យាយាម​បើក​រត់​បុក​គេ​រះ​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ និង​បង្ក​ការខូចខាត​យ៉ាងច្រើន​
 
ព្យាយាម​បើក​រត់​បុក​គេ​រះ​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ និង​បង្ក​ការខូចខាត​យ៉ាងច្រើន​
 
ព្យាយាម​បើក​រត់​បុក​គេ​រះ​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ និង​បង្ក​ការខូចខាត​យ៉ាងច្រើន​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!