ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:21:01 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លួច​កាច់​សោ​.​ក​.​ម៉ូតូ​នៅ​ស្រុក​កៀនស្វាយ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ខណ្ឌដង្កោ​

កណ្តាល | 05 Mar 2018 08:54 | ដោយ៖ នារី | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 402 | មតិ៖ 0
 

ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​កាច់​សោ​.​ក​.​ម៉ូតូ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​សៅរ៍ ២​រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូ​នឹង​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២:៣០​នាទី នៅ​ចំណុច​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា​ជនរងគ្រោះ​០២​នាក់​មាន​៖
១-​ឈ្មោះ ឆោម ពណ្ណ​ឬ​ទ្ធិ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំមាន​ទីលំនៅ ភូមិ​ស្លែង ឃុំ​ត្រពាំងវែង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល (​ម្ខា​ស់​ម៉ូតូ​ម៉ាក​Honda dream 125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1W-3309 សេរី​ឆ្នាំ​
2017 ជនសង្ស័យ​ដោះ​ផ្លាកលេខ​ចេញ​ដូរ​ដាក់​ផ្លាក​កំពង់ចាម​១Q.៦៥១១)​។​
២-​ឈ្មោះ ភេ​ម សុ​វិ​តា ភេទ​ប្រុស​អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ​(​ម្ចាស់​ម៉ូតូ​ម៉ាក​Honda dream125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GP-8736​សេរី​ឆ្នាំ​2017 ។​
​ជនសង្ស័យ ៖០១​ក្រុម ឃាត់ខ្លួន​០១​នាក់​៖
១-​ឈ្មោះ ឈន សុវណ្ណារិទ្ធ ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្តី​លើ​ឃុំ​ដី​លើ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​(​ឃាត់ខ្លួន​) ។​
​សម្ភារៈ​បាត់បង់​៖
១-​ម៉ូតូ​ម៉ាក​Honda dream 125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1W-3309 សេរី​ឆ្នាំ​2017 (​ជា​របស់​ជនរងគ្រោះ​ទី​១​។​
២-​ម៉ូតូ​ម៉ាក​Honda dream125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GP-8736 សេរី​ឆ្នាំ​2017 (​ជា​របស់​ជនរងគ្រោះ​ទី​២)​។​
​វត្ថុតាង​ចាប់យក​៖
១-​ម៉ូតូ​ម៉ាក​Honda dream 125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1W-3309 សេរី​ឆ្នាំ​2017 (​ជនសង្ស័យ​ដោះ​ផ្លាកលេខ​ចេញ​ដូរ​ដាក់​ផ្លាក​កំពង់ចាម​១Q.៦៥១១ ជា​របស់​ជនរងគ្រោះ​ទី​១​។​
២-​ម៉ូតូ​ម៉ាក​Honda dream125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GP-8736 សេរី​ឆ្នាំ​2017 (​ជា​របស់​ជនរងគ្រោះ​ទី​២)​។​
៣-​ម៉ូតូ​ម៉ាក​Honda dream125 ពណ៌​ខ្មៅ ពាក់​ផ្លាក លេខ ភ្នំពេញ 1DM-2381 សេរី​ឆ្នាំ​2015 (​ជា​របស់​ក្រុម​ជនសង្ស័យ​) ។​
៤-​ដង្កាប់​មុខ​កន្ត្រៃ​០១ កាំបិត​បុ័ងតោ​អុ​ី​ណុ​ក​០១ កាបូបស្ពាយ​ពណ៌​ខ្មៅ​០១ ស្លាក​លេខ​កណ្តាល​១ W-៣៣០៩​ចំនួន​០១ កូនសោ​ម៉ូតូ​០១ និង​សម្ភារ​:​ប្រព្រឹត្ត​បទល្មើស​មួយចំនួន​។​

​សមត្ថកិច្ច​បាន​បន្តថា​៖​នៅវេលា​ម៉ោង​ខាងលើ​ជនរងគ្រោះ​បានមក​ញាំ​បាយ​នៅ​គ្រែ​ទឹក​ក្នុង​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ ខ​ណះ​កំពុងតែ​ញាំ​នោះ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បានមក​កាច់ក​ម៉ូតូ​របស់​ជនរងគ្រោះ​យកទៅ​ចំនួន​២ គ្រឿង ខ​ណះ​នោះ​ម្ចាស់​ម៉ូតូ​ឃើញ​ក៌​នាំគ្នា​ជិះ​ម៉ូតូ​ដេញតាម​ក្រុម​ជនសង្ស័យៗ​បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ទី​២​ទៅបុក​រថយន្ត មួយគ្រឿង​នៅ​សង្កាត់​ព្រែក​ឯង រួច​ជនសង្ស័យ​បាន រត់ចោល​ម៉ូតូ​របស់​ជនរងគ្រោះ ដែលមាន​ផ្លាកលេខ ភ្នំពេញ 1 GP 8736​ហើយ​ត្រូវ​នគរបាល​ប៉ុស្តិ៍​សង្កាត់ ព្រែក​ឯង​យកមក​រក្សាទុក​ដើម្បី​រង់ចាំ​ម្ចាស់​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់ ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​មានភ្ជាប់​GPS ជនសង្ស័យ​បាន​ជិះ​ទិសដៅ​ទៅ​ក្រុង​តាខ្មៅ ហើយ​ម្ចាស់​ម៉ូតូ​បាន​ជិះ​តាម​និង​ប្តឹង​កំលាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ​ជួយ​ឃាត់​បាន​នៅ​ចំណុច​វត្ត​គោក​អំពិល​ភូមិ​ព្រែក​ថ្លឹង សង្កាត់ ជើងឯក ខណ្ឌដង្កោ​។​

​ករណីនេះ​កំលាំង​ជំនាញ​សហការ​ជាមួយ​កំលាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

 
លួច​កាច់​សោ​.​ក​.​ម៉ូតូ​នៅ​ស្រុក​កៀនស្វាយ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ខណ្ឌដង្កោ​
 
លួច​កាច់​សោ​.​ក​.​ម៉ូតូ​នៅ​ស្រុក​កៀនស្វាយ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ខណ្ឌដង្កោ​
 
លួច​កាច់​សោ​.​ក​.​ម៉ូតូ​នៅ​ស្រុក​កៀនស្វាយ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ខណ្ឌដង្កោ​
 
លួច​កាច់​សោ​.​ក​.​ម៉ូតូ​នៅ​ស្រុក​កៀនស្វាយ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ខណ្ឌដង្កោ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!