ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:19:26 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ជនជាតិ​ឡាវ​ម្នាក់ទៀត នៅ​ខេត្តស្ទឹងត្រែង រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម​

ស្ទឹងត្រែង | 05 Mar 2018 08:56 | ដោយ៖ កន្និដ្ឋា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 355 | មតិ៖ 0
 

កម្លាំង​នគរបាល​ការិយាល័យ​(​ក​៥)​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ​ឈានទៅដល់​ការចាប់ខ្លួន មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ដែលជា​ជាតិ​ឡាវ នៅ​ខេត្តស្ទឹងត្រែង ដោយ​រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម នៅក្នុង​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់អោយដឹង នៅមុននេះ​បន្តិច​ថា «​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣ និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​យុទ្ធនាការ​លើ​ល​ទី​៣ ក្រោម​ការបញ្ជា​ដឹកនាំ​ដោយផ្ទាល់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥) បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន នៅ​ចំណុច​ស្ពាន​ទី​២ ផ្លូវ​ទៅ​វ៉ឺ​ន​ខាំ ព្រំដែន ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​»​។​

​ជា​លទ្ធផល​កម្លាំង​ជំនាញ​បាន​ឃាត់​ខ្លូន​ជនសង្ស័យ​ឈ្មោះ កុប គី​រី​ប៉ាត់ ភេទ​ប្រុស ជនជាតិ​ឡាវ អាយុ​៤៣​ឆ្នាំ ទីលំនៅ​ភូមិ​ថាំង​ឃុ​ក ស្រុក​-​ខេត្ត​ចំប៉ា​សាក់ ដោយ​ចាប់យក​វត្ថុតាង​៖ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ៣០​កញ្ចប់ ទម្ងន់​ប្រមាណ​៣០​គីឡូក្រាម នៅវេលា​ម៉ោង​៩​និង​៤៥ ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៨​នេះ​៕​

 
ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ជនជាតិ​ឡាវ​ម្នាក់ទៀត នៅ​ខេត្តស្ទឹងត្រែង រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម​
 
ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ជនជាតិ​ឡាវ​ម្នាក់ទៀត នៅ​ខេត្តស្ទឹងត្រែង រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម​
 
ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ជនជាតិ​ឡាវ​ម្នាក់ទៀត នៅ​ខេត្តស្ទឹងត្រែង រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម​
 
ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ជនជាតិ​ឡាវ​ម្នាក់ទៀត នៅ​ខេត្តស្ទឹងត្រែង រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម​
 
ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ជនជាតិ​ឡាវ​ម្នាក់ទៀត នៅ​ខេត្តស្ទឹងត្រែង រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម​
 
ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ជនជាតិ​ឡាវ​ម្នាក់ទៀត នៅ​ខេត្តស្ទឹងត្រែង រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!