ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:19:07 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឆ្នាំ​២០១៧ ពលរដ្ឋ​កម្ពុជា​ជំពាក់​បំណុល​ធនាគារ​មាន​ជាង​៨១​ទ្រី​លាន​រៀល​

 

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ចុងឆ្នាំ ២០១៧ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជំពាក់ គ្រឹះស្ថាន​ធនាគារ និង​ហរ​ញ្ញ​វត្ថុ មាន​ចំនួន​ជាង​២​លាន​នាក់ ហើយ​ទំហំ​ឥណទាន​មាន​៨១,៤ ទ្រី​លាន​រៀល កើនឡើង​ប្រមាណ ១៨.៣% បើ​ធៀប​នឹង​ឆ្នាំ ២០១៦​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ធនាគារជាតិ​។ 
​ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើរ​នៅតាម​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​ជាង​៥​លាន​នាក់ ហើយ​ទំហំ​នៃ​ប្រាក់​បញ្ញើរ​កើន​ដល់​៧៦.៨​ទ្រី​លាន​រៀល​។ លើសពីនេះ​គណនី​ប្រាក់​បញ្ញើ​បាន​កើន​ដល់ ៥.១​លាន​គណនី និង​គណនី​ឥណទាន មាន​ចំនួន ២.៦​លាន​គណនី​។ ចំពោះ​ទំហំ​ឥណទាន របស់ ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា មានការ​កើនឡើង ប៉ុន្តែ​ចំនួន​អ្នក​ខ្ចី​មានការ​ថយចុះ បើ​ធៀប​នឹង​ឆ្នាំ ២០១៦​។​
​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​អះអាងថា ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ទំហំ​ឥណទាន នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់ ព្រោះ ប្រជាជនមាន​តម្រូវ ផ្ទាល់ខ្លួន និង​តម្រូវការ​ដើម្បី​បើក​ប្រកបមុខរបរ និង​ពង្រីក​អាជីវកម្ម​ជាដើម​។​
​សូមជម្រាបថា គិត​ត្រឹម​ចុងឆ្នាំ ២០១៧ ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា មាន ធនាគារពាណិជ្ជ ចំនួន​៣៩ ក្នុងនោះ​សាខា​ធនាគារ​បរទេស ១២ ធនាគារ ក្នុងស្រុក​១២ បុត្រ​សម្ព័ន្ធ​ធនាគារ ១៥ និង​ធនាគារ​ឯកទេស​១៥ ដែល​ក្នុងនោះ​មាន​ធនាគារ​រដ្ឋ​១​។ គ្រឺះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើរ ចំនួន ៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចំនួន ៦៩ គ្រឹះស្ថាន​ឥណទាន​ជនបទ ចំនួន ៣១៣ និង​ក្រុមហ៊ុន​ភតិសន្យា ហិរញ្ញវត្ថុ​ចំនួន​១១៕

 
ឆ្នាំ​២០១៧ ពលរដ្ឋ​កម្ពុជា​ជំពាក់​បំណុល​ធនាគារ​មាន​ជាង​៨១​ទ្រី​លាន​រៀល​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!