ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:18:53 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ត្រាំ៖ អាមេរិក ​ប្រហែល​ជា​អាច​មាន​ប្រធានាធិបតី​មួយ​ជីវិត

 

ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ថ្លែង​ថា លោក​គិត​ថា វា​គឺជា​រឿង​អស្ចារ្យ​ណាស់​ដែល​ប្រធានាធិបតី​ចិន បច្ចុប្បន្ន​កាន់​តំណែង​នោះ​មួយ​ជីវិត និង​ពិចារណា ប្រហែល​ជា​អាមេរិក​នឹង​ធ្វើ​ដូច​គ្នា​នៅ​ថ្ងៃ​ណាមួយ។

សម្តី​របស់​ត្រាំ ពោរពេញ​ដោយ​ការ​សើច និង​អបអរ​នៅ​ក្នុង​អំឡុង​ពិធី​លៀង​អាហារ​ថ្ងៃត្រង់​សម្រាប់​ក្រុម​អ្នក​ផ្តល់​ជំនួយ​នៃ​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ភូមិគ្រឹះ​របស់​លោក​នៅ​រដ្ឋ​ហ្វ្លរីដា​ខាងត្បូង។ CNN បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ថត​សំឡេង​នៃ​សម្តី​ទាំង​អស់​នោះ។

លោក​ត្រាំ បាន​ថ្លែង​បន្ថែម​ថា ថ្មីៗនេះ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនភីង បាន​ពង្រឹង​អំណាច​របស់​លោក។

ត្រាំ​ បាន​ថ្លែង​ប្រាប់​ការជួប​ជុំ​នោះ​ថា៖ «បច្ចុប្បន្ន លោក​ជា​ប្រធានាធិបតី​មួយ​ជីវិត។ ប្រធានាធិបតី​មួយ​ជីវិត។ លោក​ស៊ី ពិត​ជា​អស្ចារ្យ​ណាស់។ ខ្ញុំ​គិត​ថា វា​ជា​រឿង​អស្ចារ្យ​ណាស់។ ប្រហែល​ជា​យើង​នឹង​ធ្វើ​ដូច្នេះ​នៅ​ថ្ងៃ​ណាមួយ​ដែរ»។

លោក​ត្រាំ បាន​រិះ​គន់គូ​ប្រជែង​របស់​លោក​គឺ បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ីឡារី គ្លីនតុន ដោយ​បាន​បញ្ជាក់​ពី​ទស្សនៈ​របស់​លោក​ម្តង​ហើយ​ម្តង​ទៀត​អំពី​ប្រព័ន្ធ​មួយ ដែល​ត្រូវបាន​គេ​រៀបចំ​ឡើង និង​ហៅ​ការ​ឈ្លាន​ពាន​អ៊ីរ៉ាក់ គឺជា​ការ​សម្រេច​ចិត្ត​ដ៏​អាក្រក់​មួយ ដែល​ធ្លាប់​ត្រូវ​បាន​ធ្វើ​ឡើង។

លោក​បាន​និយាយ​យោង​ដល់​អតីត​ប្រធានាធិបតី​លោក​ចច ដាប់បិល្យូប៊ូស​ថា ជា​មនុស្ស​ឆ្លាត​វ័យ​ម្នាក់​ទៀត។

យោងតាម CNN បាន​ឲ្យ​ដឹងថា លោក​ត្រាំ ហាក់​ដូចជា ពិចារណា​ដល់​ការ​ពង្រឹង​អំណាច​របស់​លោក៕

 

 
ត្រាំ៖ អាមេរិក ​ប្រហែល​ជា​អាច​មាន​ប្រធានាធិបតី​មួយ​ជីវិត
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!