ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:24:36 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នាវាផ្ទុកយន្តហោះអាមេរិកចូលចតនៅកំពុងផែ Tien Sa ខេត្តដាណាំង វៀតណាម

| 05 Mar 2018 14:49 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 258 | មតិ៖ 0
 

នៅវេលាម៉ោង​១១ថ្ងៃត្រង ថ្ងៃទី​៥ខែមីនា ក្រុមនាវាចម្បាំងអាមេរិក ដែលមាននាវាផ្ទុកយន្តហោះ​ USS Arl Vinson , នាវាយាមល្បាត  USS Lake Champlain នាវាចម្បាំង​ USS Wayne E Meyer  រួមទាំងនាវឹក ជាង ៦០០០នាក់​ បានចូល ដែនសមុទ្រ ខេត្តដាណាំង នៅនៅចម្ងាយពីឆ្នេរសមុទ្រ ១គីឡូម៉ែត្រ។

នេះជាជំហានប្រវត្តិសាស្ត្រ  ​ដោយ​កន្លងមកមិនមាននាវាផ្ទុកយន្តហោះអាមេរិកណាមួយ ចូលចត់នៅប្រទេសវៀតណាមឡើងរយពេល ជាង​៤០ឆ្នាំកន្លងមក។​ សារព័ត៌មាន ញ៉ូវយ៉កថាម បានដកស្រងសម្តី មេបញ្ចាការកងទ័ព នៅលើក្រុមនាវាចម្បាំង ខាងលើ លោក John Fuller ​បានបញ្ចាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ យើងសង្ឃឹមថា​នឹងជម្រុញឲ្យមានទំនាក់ទំនងសន្តិសុខកាន់តែប្រសើរថែមទៀត។

 ដំណើរទស្សនកិច្ចនេះ​ទៀតសោត គឺជាសញ្ញាមួយ​នៃការរីកចំរើន​ទំនាក់ទំនង​យោធា​រវាងអតីតគូសត្រូវទាំងពីរ​ ក្នុងសម័យ​សង្រ្គាម​វៀតណាម។ ប៉ុន្តែទន្ទឹមគ្នា អ្នកជំនាញ​អាមេរិកខ្លះ ដូចជា​លោក ចន ឃើបាយ (John Kirby) អតីតឧត្ដមនាវី​ឯកអាមេរិក​យល់ថា ដំណើរទស្សនកិច្ចរបស់​នាវាដឹក យន្ដហោះចម្បាំង​នេះ គឺជាសារមួយផ្ញើ​ទៅកាន់​ទីក្រុងប៉េកាំង ដែលកំពុង​ពង្រីកឥទ្ធិពល​របស់ខ្លួន នៅក្នុងតំបន់​សមុទ្រចិន​ខាង​ត្បូង។

«វៀតណាម​កំពុងមានការព្រួយ​បារម្ភជា​ខ្លាំង ចំពោះសកម្មភាព​យោធារបស់ចិន​ នៅក្នុងតំបន់​សមុទ្រចិន​ខាងត្បូង ដូច ច្នេះហើយ​ទើបទីក្រុង​ហាណូយ ចង់ស្ដារទំនាក់ទំនង​ល្អជាមួយ​សហរដ្ឋអាមេរិក ដើម្បីបានខ្នងបង្អែក​កុំឱ្យចិនធ្វើអ្វី​ស្រេចតែ​អំពើចិត្ត»។ នេះបើតាម​ លោក John Kirby។

គួរបញ្ជាក់ថា បច្ចុប្បន្ន​ចិនត្រូវបានគេមើល​ឃើញថា កំពុងពង្រីក​ឥទ្ធិពលយោធា​កាន់តែខ្លាំង​ នៅតំបន់សមុទ្រ​ចិន​ខាងត្បូង ជាទីដែល​វៀតណាម ហ្វីលីពីន តៃវ៉ាន់ ព្រុយណេ និងម៉ាឡេស៊ី អះអាងថា​ជាដែនអធិបតេយ្យ​រៀងៗខ្លួន។ ចំណែកឯ​ក្រុមអ្នកជំនាញ ក៏បានបង្ហាញ​ការព្រួយបារម្ភផងដែរ ដោយខ្លាចក្រែង​ថា ជម្លោះក្នុងតំបន់ដែនទឹក​មួយនេះ អាចនឹងបង្ខំឱ្យ​សហរដ្ឋអាមេរិក និងចិនប្រឈមមុខ​ដាក់គ្នាដោយផ្ទាល់​នៅថ្ងៃណា​មួយ៕

 

 
នាវាផ្ទុកយន្តហោះអាមេរិកចូលចតនៅកំពុងផែ Tien Sa ខេត្តដាណាំង វៀតណាម
 
នាវាផ្ទុកយន្តហោះអាមេរិកចូលចតនៅកំពុងផែ Tien Sa ខេត្តដាណាំង វៀតណាម
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!