ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:28:13 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ការចិញ្ចឹម​បង្កង​ក្នុង​ស្រះ​‬

ភ្នំពេញ | 02 Aug 2016 09:09 | ដោយ៖ លំអង | ផ្សាយក្នុង៖ ព័ត៌មានកសិកម្ម| មើល៖ 4066 | មតិ៖ 0
 

* ដើម្បី​ចិញ្ចឹម​បង្កង​ដោយ​ជោគជ័យ​ចាំបាច់​ត្រូវយក​ចិ​ត្ដ​ទុកដាក់​លើក​ត្ដា​សំខាន់​៣​យ៉ាង​គឺ ការរៀបចំ​ស្រះ ការគ្រប់គ្រង​គុណ ភាព​ទឹក និង​ការផ្ដល់​ចំណី ។

រដូវ​កាល​ចិញ្ចឹម ៖ អាច​ចិញ្ចឹម​បាន​ពេញ​១ ឆ្នាំ អាស្រ័យ​ដោយមាន​ប្រភពទឹក​គ្រប់គ្រាន់ ។ វិធីសាស្ដ្រ​ចិញ្ចឹម ៖ ការចិញ្ចឹម​បង្កង​ក្នុង ស្រះ​មាន​៣​របៀប គឺ​ការចិញ្ចឹម​ទ្រង់ទ្រាយ តូច ឬ​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ ឧស្សាហកម្ម ។​

- ការចិញ្ចឹម ទ្រង់ទ្រាយ​តូច ឬ​ជា​លក្ខណៈ គ្រួសារ :  ជា​របៀប​ចិញ្ចឹម​ដែល​មិន​ចំណាយ ទុន​ច្រើន​លើ​ការទិញ​សំភារ​មកប្រើប្រាស់ ចំណី និង​មិន​ទាមទារ​បច្ចេកទេស​ខ្ពស់ ។ ទិន្ន ផល​អាច​ទទួលបាន​ពី​២០០ ទៅ ៤០០​គីឡូ ក្រាម ក្នុង ១​ហិកតា ក្នុង ១​រដូវ រយៈពេល​ពី ៦ ទៅ​៨​ខែ ។​
- ការចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម : ស្រះ​ត្រូវ មាន​លក្ខណៈ​សមស្រប​តាម​បច្ចេកទេស ទាម ទារ​ឱ្យមាន​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម និង ចំណាយ​ទុន​ច្រើន ដូចជា​ការទិញ​ពូជ និង ចំណី ។ ទិន្នផល​អាច​ទទួលបាន​ពី ៦០០ ទៅ ១.៥០០​គីឡូក្រាម ក្នុង ១​ហិកតា ក្នុង​១​រដូវ រយៈពេល ៦ ទៅ ៨​ខែ ។​
- ការ ចិញ្ចឹម​ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា លក្ខណៈ​ឧស្សាហកម្ម : ទាមទារ​ត្រូវ​ចំណាយ ទុន​ច្រើន​លើ​ការរៀបចំ​ស្រះ ទិញ​កូន​បង្កង ពូជ​ចំណី ទិញ​សំភារ​ប្រើប្រាស់ ដូចជា​ម៉ាស៊ីន បូមទឹក ម៉ាស៊ីន​បង្កើន​អុកស៊ីសែន​។​ល​។ ទីតាំង​ស្រះ​ចិញ្ចឹម​ទៀតសោត​ត្រូវ​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស មាន​ផ្ទៃដី​ធំ​ទូលាយ និង​អនុវត្ដ​បច្ចេកទេស​ខ្ពស់ ។ ទិន្នផល​អាច​*​ទទួលបាន​ពី ២.០០០ ទៅ ៤.០០០​គីឡូក្រាម ក្នុង​១​រដូវ រយៈពេល​ពី ៦ ទៅ ៨​ខែ ។​
១-​ការរៀបចំ​ស្រះ​សំរាប់​ចិញ្ចឹម​
         ១-១​ទីតាំង​ជីក​ស្រះ​

  • ស្រះ​គួរ​ជីក​នៅ​តំបន់​មាន​ប្រភពទឹក ពេញ​មួយឆ្នាំ ជា​ប្រភេទ​ទឹកសាប ស្អាត​ល្អ គ្មាន​ជាតិពុល តំបន់​គ្មាន​ប្រើ​ថ្នាំ​កសិកម្ម និង គ្មាន​កាកសំណល់​ពី​រោងចក្រ និង​អាច​ធ្វើការ ផ្លាស់ប្ដូរ​ទឹកបាន​ដោយ​ងាយស្រួល ដោយ​ប្រើ ម៉ាស៊ីន​បូ​ប ឬ​អាច​បញ្ចូល​ទឹក​តាមរយៈ​របប ទឹកជោរ​នាច ។ ហើយ​អាច​ជ្រើសរើស​ទីតាំង ចិញ្ចឹម​នៅ​តំបន់​ទឹកសាប ឬ​តំបន់​ទឹក​ភ្លាវ ដែលមាន​កំហាប់​អំបិល​មិន​លើសពី ១០​ភាគ ពាន់ ។​
  • ​ទីតាំង​ជីក​ស្រះ ជា​ប្រភេទ​ដី​ល្បាយ​ដីឥដ្ឋ ឬ​លាយ​ខ្សាច់​តិចតួច ដើម្បី​អាច​រក្សា​ទឹកបាន យូរ និង​គ្មាន​ជាតិ​ជូរ ។​
  • ​ទីតាំង​ស្រះ ត្រូវ​នៅក្បែរ​ផ្លូវ​គមនាគមន៍ និង​ត្រូវមាន​អគ្គិសនី​គ្រប់គ្រាន់ ជាពិសេស សំរាប់​ការចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ ទ្រាយ​ធំ ។​

          ១-២ លក្ខណៈ​ស្រះ​

  • ​ស្រះ​ត្រូវមាន​រាង​ចតុកោណកែង​មាន ផ្ទៃក្រឡា​ចាប់ពី ១.០០០​ម៉ែត្រការ៉េ​ឡើងទៅ (​ឬ​អាចមាន​ទំហំ​តូច​ជាង​នេះ​ក៏បាន​ដែរ សំរាប់​ការចិញ្ចឹម​ទ្រង់ទ្រាយ​តូច​) និង​មាន ជំរៅ​ទឹក​ពី ១.២ ទៅ ១.៥​ម៉ែត្រ ។ បាត​ស្រះ ត្រូវមាន​កំរិត​ជម្រាល​ទៅ​ជ្រុង​ម្ខាង ដើម្បី ងាយស្រួល​បញ្ចេញ​ទឹក​ចោល ។ នៅ​បាត ស្រះ​ត្រូវមាន​ជីក​ប្រឡាយ​សំរាប់​នាំ​ទឹក​ពី កន្លែង​បញ្ចូល​ទឹក​រហូតដល់​កន្លែង​បញ្ចេញ​ទឹក ចោល ។ ប្រឡាយ​គួរ​មាន​ទទឹង​ពី ២ ទៅ ៣ ម៉ែត្រ និង​ត្រូវមាន​ជំរៅ​ជ្រៅ​ជាង​បាត​ស្រះ​ពី ១០ ទៅ ១៥​សង្ទីម៉ែត្រ ។ បាត​ស្រះ ត្រូវមាន ភក់ ឬ មមោក​តិច ។ ខ្នង​ភ្លឺស្រះ​ត្រូវមាន​ទំហំ យ៉ាងតិច ២​ម៉ែត្រ មាន​លក្ខណៈ​រឹងមាំ​ល្អ គ្មាន រន្ធ​សត្វ​ផ្សេងៗ និង​មិន​ជ្រាប​ទឹក ។​
  • ស្រះ​ចិញ្ចឹម​នីមួយៗ ត្រូវមាន​ប្រព័ន្ធ បញ្ចេញបញ្ចូល​ទឹក ។ បំពង់​បញ្ចេញ​ទឹក ចោល​ត្រូវ​នៅ​ផ្នែក​ទាប​បំផុត ហើយ​បំពង់ បញ្ចូល​ទឹក​ត្រូវ​នៅ​ផ្នែក​ខាង​ទី​ខ្ពស់ ។​

          ១-៣ គុណភាព​ទឹក​
+ បង្កង ជា​ប្រភេទ​វា​រី​សត្វ​រស់ក្នុង​មជ្ឈដ្ឋាន ទឹកសាប ប៉ុន្ដែ​វា​ក៏​អាច​រស់នៅ និង​ធំធាត់​បាន ក្នុង​តំបន់​ទឹក​ភ្លាវ ដែលមាន​កំហាប់​អំបិល រហូតដល់​១០​ភាគ​ពាន់ ។ បង្កង​មាន​ចរិត​រស់ នៅ​ស្រទាប់​បាត ក្នុង​មជ្ឈដ្ឋាន​ទឹកស្អាត និង ត្រូវមាន​កត្ដា​គុណភាព​ទឹក​សំខាន់ៗ​ផ្សេង ទៀត​ដូចខាងក្រោម ៖

  • ​សីតុណ្ហភាព ៖ សមស្រប​ពី ២២ ទៅ ៣២ អង្សា​សេ និង​ល្អ​បំផុត​ពី ២៦-៣០ អង្សា​សេ ។ បើសិនជា​សីតុណ្ហភាព​ទឹក​ក្រោម​១៦​អង្សា សេ ឬ​លើសពី​៤០​អង្សា​សេ ហើយ​កំរិត សីតុណ្ហភាព​ទឹក​នេះ​អូសបន្លាយ​យូរថ្ងៃ​អាច ធ្វើឱ្យ​បង្កង​ងាប់​បាន ។​
  • ​កំរិត ផះ ឬ​កំរិត​ជាតិ​ជូរ ៖ សមស្រប មាន​ពី ៧ ទៅ ៨ ។ បង្កង​មិនអាច​រស់នៅក្នុង​ម មជ្ឈដ្ឋាន​ទឹក​ដែលមាន​កំរិត ផះ ឬ​កំរិត​ជាតិ ជូរ​ក្រោម ៥ បានឡើយ ។​
  • ​កំហាប់​អំបិល ៖ កំហាប់​អំបិល​សមស្រប សំរាប់​ការលូតលាស់រ​បស់​បង្កង​មិន​លើសពី​៥ ភាគ​ពាន់ ។ ជាធម្មតា​បង្កង​ក៏​អាច​ធន់ និង រស់​នៅបាន​ក្នុង​ទឹក​ដែលមាន​កំហាប់​អំបិល រហូតដល់​២០​ភាគ​ពាន់ ប៉ុន្ដែ​ត្រូវ​បង្កើន​កំរិត កំហាប់​អំបិល​នេះ​ឡើង​សន្សឹមៗ បើ​មិន ដូច្នេះ​ទេ​អាចធ្វើឱ្យ​បង្កង​ងាប់​បាន ។​
  • ​បរិមាណ​អុកស៊ីហ្សែន​ក្នុង ទឹក ៖ បង្កង​*​ចូល​ចិ​ត្ដរស់​នៅក្នុង​មជ្ឈដ្ឋាន​ផ្ទៃ​ទឹកធំ​ទូលាយ ដែលមាន​កំរិត​អុកស៊ីហ្សែន​លើសពី ៥​មី​ល្លី ក្រាម ក្នុង ១​លីត្រ និង​កំរិត​អុកស៊ីហ្សែន​តិច បំផុត​របស់​ង​ង្ក​ង​គឺ​៣​មី​ល្លី​ក្រាម​ក្នុង ១​លីត្រ ។ កំរិត​អុកស៊ីហ្សែន​នេះ គឺ​ខ្ពស់ជាង​កំរិត​អុក​ស៊ី សែន​នៃ​ប្រភេទ​ត្រី​ទឹកសាប ស្ទើរតែ​ទាំងអស់ ដែល​មានតែ ២​មី​ល្លី​ក្រាម ក្នុង​១ លីត្រ ប៉ុណ្ណោះ ។ បើ​បរិមាណ​អុកស៊ីហ្សែន​ក្នុង​ទឹក ទាប​ជាង ១.៥​មី​ល្លី​ក្រាម ក្នុង ១​លីត្រ ធ្វើឱ្យ បង្កង​ងើប​ក្បាល​លើ​ផ្ទៃ​ទឹក និង​ក្រោម ១.២ មី​ល្លី​ក្រាម ក្នុង​១​លីត្រ ធ្វើឱ្យ​បង្កង​ងាប់ ។​
  • កំរិត​រឹង​នៃ​ទឹក 9​ជា​ជឿ​៣​ប ៖ ទឹក​មាន កំរិត​រឹង​ពី ៥០-១០០​មី​ល្លី​ក្រាម ក្នុង​១​លីត្រ គឺ សមស្រប​សំរាប់​បង្កង ។​

​–​សារធាតុ​រ៉ែ (​លោហធាតុ​) ៖ បង្កង​មិន អាច​បន្ស៊ាំ​នឹង​សារធាតុ​រ៉ែ (​លោហធាតុ​) ទេ ជាពិសេស​គឺ​ជាតិ​ដែក ។ បរិមាណ​សារធាតុ​*​ដែក​មាន​០.១​ទៅ​០.២​មី​ល្លី​ក្រាម ក្នុង​១​លីត្រ​*​ទឹក ដែល​សមស្រប​សំរាប់​បង្កង បើ​លើសពី​៤*​មី​ល្លី​ក្រាម ក្នុង​១​លីត្រ នឹង​បង្ក​គ្រោះថ្នាក់​ដល់ បង្កង ។​
            ១-៤ សំភារ​ប្រើប្រាស់​
+ អ្នក ចិញ្ចឹម​បង្កង​ត្រូវមាន​ម៉ាស៊ីនបូមទឹក សំរាប់​ផ្លាស់ប្ដូរ​ទឹក​តាម​ពេលវេលា​កំណត់ ឬ សំរាប់​ប្ដូរ​ទឹក​នៅពេល​ទឹកស្រះ​អន់​គុណភាព​។ ម៉ាស៊ីនបូមទឹក​គួរ​មាន​ទំហំ​ល្មម ដើម្បី​ងាយ ស្រួល​ចល័ត និង​ដឹកជញ្ជូន ។​
            ១-៥ ការរៀបចំ​ស្រះ​
+ ការ រៀបចំ​ស្រះ ជា​កត្ដា​សំខាន់​ដែល​ត្រូវ យក​ចិ​ត្ដ​ទុកដាក់ ដើម្បី​បង្កើត​មជ្ឈដ្ឋាន​សម ស្រប​សំរាប់​ការលូតលាស់​រប​ស់​បង្កង ។ ការរៀបចំ​ស្រះ​មាន​របៀប​ដូចខាងក្រោម ៖
-​សំអាត​ស្មៅ កំទេចកំទី​ក្នុង​ស្រះ និង សំអាត​រុក្ខជាតិ​ដែល​មាននៅ​ជុំវិញ​ភ្លឺស្រះ​។ បូម​ពង្រីង​ស្រះ​ចាប់​ត្រី​ល្អិត ត្រី​កាច (​ដូចជា ត្រី​រ៉ស់ ផ្ទក់ អណ្ដែង ក្រាញ់​។ ល ។​) និង​អន្ទង់ ពស់ កង្កែប​ចេញ​។​

  • ចំពោះ​ស្រះ​ចាស់​ត្រូវ ស្ដារ​ល្បាប់​ភក់​បាត ស្រះ​ចេញ ដើម្បី​បំបាត់​មេរោគ ឧស្ម័ន​ពុល ដោយ​រក្សាទុក​កំរាស់​ល្បាប់​ភក់​ពី​១០​ទៅ​១៥ សង្ទីម៉ែត្រ ។​
  • ​ត្រូវ ជួសជុល​ភ្លឺស្រះ​ឱ្យបាន​មាំ​ល្អ លប់​រន្ធ ឬ​ប្រហោង​ផ្សេងៗ​នៅតាម​ភ្លឺស្រះ ។ ភ្លឺស្រះ ត្រូវមាន​កំពស់​ខ្ពស់ជាង​ទឹកស្រះ​យ៉ាងតិច​០.៥ ម៉ែត្រ ។​
  • ​ក្រោយពី ស្ដារ​ល្បាប់​ភក់​រួច ត្រូវ​ហាល ស្រះ​ពី​២​ទៅ​៧​ថ្ងៃ ដើម្បី​បំ​ភាយ​ឧស្ម័ន​ពុល ផ្សេងៗ ដូចជា​អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ 9​ជះ​៤​ប អា​ម៉ូ ញ៉ាក់ 9 ណះ​៣​ប មេតាន 9 ជះ​៤​ប​…​ចេញពី​ស្រះ ។ បើ​ស្រះ​មាន​ជាតិ​ជូរ​មិនគួរ​ហាលថ្ងៃ​យូរពេក ទេ ។​
  • ការ​បាច​កំបោរ បាត​ស្រះ ៖ ប្រើ​កំបោរ​ស បាច​ឱ្យ​សព្វ​បាត​ស្រះ ដើម្បី​សំលាប់​មេរោគ និង​កែលំអ​កំរិត ផះ ឬ​កំរិត​ជាតិ​ជូរ​នៃ​ទឹក ។ ចំពោះ​ស្រះ​ថ្មី ត្រូវ​បាច​កំបោរ​ក្នុង​បរិមាណ​ពី​៣ ទៅ​៥​គីឡូក្រាម ក្នុង ១០០​ម៉ែត្រការ៉េ និង ចំពោះ​ស្រះ​ចាស់​គួរប្រើ​កំបោរ​ក្នុង​បរិមាណ​ពី ៧ ទៅ ១០​គីឡូក្រាម ក្នុង ១០០​ម៉ែត្រការ៉េ ។​
  • ការដាក់​ជី ៖ ក្រោយពេល​រៀបចំ​ស្រះ​រួច ត្រូវដាក់​ជី​ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​។ ប្រភេទ​ជី​ដែល​ល្អ គឺ​ជី​លាមក​សត្វ​មាន់ ទា និង​ជ្រូក ។ ល ។ ក្នុង​បរិមាណ​ពី ២៥ ទៅ ៣០ គីឡូក្រាម ក្នុង ១០០​ម៉ែត្រការ៉េ ។ បើសិនជា គ្មាន​ជីលា​មក​សត្វ យើង​ក៏​អាច​ប្រើ​ជីគីមី ណ​ភគ ក្នុង​បរិមាណ​ពី​២​ទៅ​៤​ក្រាម ក្នុង​១ ម៉ែត្រគូប ដោយ​ត្រូវ​ត្រាំ​ជី​ក្នុង​ទឹក​ឱ្យ​រលាយ គ្រាប់​អស់​សិន រួច​បាច​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ ។​
  • ​ការបញ្ចូល​ទឹក​ក្នុង​ស្រះ ៖ ក្រោយពេល ដាក់​ជី​រួច​បាន ១​ថ្ងៃ យើង​ត្រូវ​បញ្ចូល​ទឹក​ក្នុង ស្រះ​ឱ្យបាន​ពី ៣០ ទៅ ៤០​សង្ទីម៉ែត្រ ។ ក្រោយ ពី​បាច​ជី​រួច រយៈពេល​ពី ២ ទៅ ៣ ថ្ងៃ រុក្ខជាតិ ប្លង់តុង​បានកើត​មាន​ដែល​ធ្វើឱ្យ​ទឹកស្រះ​មាន ពណ៌​បៃតងខ្ចី រួច​យើង​ត្រូវ​បញ្ចូល​ទឹក​បំពេញ ស្រះ ។​

​ចំណាំ ៖ ពេល​បញ្ចូល​ទឹក​ក្នុង​ស្រះ ត្រូវ ច្រោះ​នឹង​ស្បៃ​ក្រឡា​ល្អិត​ទំហំ ០.៥​មី​ល្លី​ម៉ែត្រ ដើម្បី​ការពារ​ត្រី​ល្អិត កំពឹស និង​សត្វ​ចង្រៃ ផ្សេងៗ​ចូលក្នុង​ស្រះ​ដែល​បានរៀបចំ​ហើយ ។​

  • ​ត្រូវ​រៀបចំ​មែកឈើ ឬ ឫស្សី​ដោយ​ចង ជា​បាច់​ដាក់​នៅ​បាត​ស្រះ​សំរាប់​ជា​ជំរ​កនៅ ពេល​បង្កង​សក ។ ម្យ៉ាងទៀត យើង​អាច ដាក់​បន្ថែម​រុក្ខជាតិ​ទឹក​ដូចជា ចក ត្រកួន ដើម្បី​ជា​ចំណី​បន្ថែម និង​ជា​ជំរក​សំរាប់​បង្កង ។ បន្ទាប់មក​ត្រូវ​ត្រៀមលក្ខណៈ​លែង​កូន​បង្កង ពូជ​ក្នុង​ស្រះ ដែល​បានរៀបចំ​ហើយ​នោះ ។​

២ ការជ្រើសរើស​កូន​បង្កង​ពូជ និង របៀប​លែង​
           ២-១-​ការជ្រើសរើស​កូន​បង្កង​ពូជ​
+ ដើម្បី​ចិញ្ចឹម​បង្កង​ឱ្យទទួល​បាន​គុណភាព ល្អ យើង​ត្រូវយក​ចិ​ត្ដ​ទុកដាក់​ចំណុច​សំខាន់ៗ ដូចខាងក្រោម ៖

  • ​គួរ​ទិញ​កូន​បង្កង​ពូជ​ពី​កសិដ្ឋាន​ផលិត​ពូជ ដែលមាន​ទំនុក​ចិ​ត្ដ និង​មាន​លិខិតបញ្ជាក់​អំពី គុណភាព ។ បើសិន​មានលទ្ធភាព​យើង​គួរ ជ្រើស​រើសយក តែ​កូន​បង្កង​ពូជ​ឈ្មោល​សុទ្ធ សំរាប់​ដាក់​ចិញ្ចឹម ពីព្រោះ​វា​លូតលាស់​លឿន ។​
  • ម្យ៉ាងទៀត ត្រូវ​ជ្រើសរើស​កូន​បង្កង ពូជ​ដាក់​ចិញ្ចឹម​ឱ្យមាន​ប្រវែង​ចាប់ពី​៣​ស​ង្ទី ម៉ែត្រ​ឡើងទៅ ដែលមាន​ទំហំ​ប៉ុនគ្នា មាន សុខភាព​ល្អ គ្មាន​របួសស្នាម និង​មាន​ពុកមាត់ ជើង និង​តង្កៀប​គ្រប់គ្រាន់ ។​

+ លក្ខណៈ​សំគាល់​កូន​បង្កង​មាន​សុខភាព​ល្អ ៖

  • ជាទូទៅ គឺ​ពុកមាត់​របស់​វា​ជានិច្ចកាល មាន​លក្ខណៈ​ស្របគ្នា ។ បើសិនជា​ពុកមាត់ របស់​វា​មាន​រាង​ជា​អក្សរ​វ៉េ 9​្ ជះ​៤​ប​បញ្ជាក់ថា កូន​បង្កង​មាន​សុខភាព​ខ្សោយ ។​
  • ​មាន​សកម្មភាព​ហែល​រហ័សរហួន ។ នៅពេល​ផ្ដាច់​ចរន្ដ​ខ្យល់​អុកស៊ីហ្សែន កូន​*​បង្កង​មាន​សុខភាព​ល្អ តែងតែ​ឡើងមក​ផ្នែក​*​ខាងលើ​នៃ​ផ្ទៃ​ទឹក ។​
  • ​ម្យ៉ាងទៀត កូន​បង្កង​មាន​សុខភាព​ល្អ គឺ គេ​សំគាល់​នៅលើ​ដងខ្លួន​របស់​វា មាន​ពណ៌ ខៀវ​ថ្លា ។ ចំពោះ​កូន​បង្កង​មាន​ជំងឺ គឺ​ដងខ្លួន របស់​វា​មាន​ពណ៌​ស​ស្រអាប់ ហើយ​គំរប​*​កំផ្លៀង​របស់​វា​មាន​ពណ៌​ខ្មៅ ។​

២-២ របៀប​លែង​កូន​បង្កង​ដាក់​ចិញ្ចឹម​

  • ​មុនពេល​លែង​កូន​បង្កង ត្រូវធ្វើ​ការត្រួតពិនិត្យ​គុណភាព​ទឹកស្រះ​ជាមុនសិន ។ បើសិនជា​ទឹកស្រះ​មាន​លក្ខណៈ​ល្អ ក្រោយពេល​ស្រះ​បានរៀបចំ​ហើយ គឺ​យើង​អាច​លែង​កូន​បង្កង​ចូល​ស្រះ​បាន ។​
  • ​ក្នុងករណី​ដែល​កូន​បង្កង ពូជ​ដឹកជញ្ជូន ដោយ​ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក និង​មាន​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន ។ មុននឹង​លែង​កូន​បង្កង​ចូលក្នុង​ស្រះ យើង​ត្រូវ​ត្រាំ​ថង់​កូន​បង្កង​ក្នុង​ទឹកស្រះ​រយៈពេល​ពី ១០ ទៅ​១៥​នាទី​ជា មុន​សិន ដើម្បីឱ្យ​សីតុណ្ហភាព​ទឹក​ក្នុង​ថង់​បន្ស៊ាំ​នឹង​សីតុណ្ហភាព​ទឹក​ក្នុង​ស្រះ ។ បន្ទាប់មក ទើ យើង​ចាប់ផ្ដើម​បើក​មាត់​ថង់​ឱ្យ​កូន​បង្កង ហែល​ចេញ​តាម​សំរួល ។ គេ​ត្រូវ​លែង​កូន​បង្កង​ចំងាយ​ប្រហែល ២ ម៉ែត្រ​ពី​មាត់​ស្រះ ដើម្បី​ចៀសវាង​កុំឱ្យ​វា​លោត​ឡើងលើ​មាត់ ស្រះ ។ ត្រូវ​លែង​កូន​បង្កង​នៅពេល​អាកាស ធាតុ​ត្រជាក់ ជាពិសេស​គឺ​នៅពេល​ព្រឹក ។​
  • ​ដង់ស៊ីតេ​ដាក់​ចិញ្ចឹម ៖ សំរាប់​ការចិញ្ចឹម ជា​លក្ខណៈ​គ្រួសារ ដង់ស៊ីតេ​កូន​បង្កង​ដាក់ ចិញ្ចឹម​មាន​ពី​៣​ទៅ ៥​ក្បាល ក្នុង ១​ម៉ែត្រ​កា រ៉េ ។ សំរាប់​ការចិញ្ចឹម​ទ្រង់ទ្រាយ​មធ្យម បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​មាន​ពី ៥ ទៅ ៧ ក្បាល​ក្នុង ១​ម៉ែត្រការ៉េ និង​សំរាប់​ការចិញ្ចឹម ទ្រង់ទ្រាយ​ធំ ឬ​ចិញ្ចឹម​ជា​លក្ខណៈ​ឧស្សាហ កម្ម​បរិមាណ​កូន​បង្កង​ដាក់​ចិញ្ចឹម​គឺ​ពី ១២ ទៅ ១៥​ក្បាល ក្នុង ១​ម៉ែត្រការ៉េ​ទឹកស្រះ ។ (​នៅមាន​ត​)

* ការចិញ្ចឹម​ចំរុះ​ជាមួយ​ត្រី ៖

  • ​យើង​អាច​ចិញ្ចឹម​បង្កង​ជាមួយ​ប្រភេទ ត្រី​ផ្សេងៗ​បាន ដើម្បី​ប្រើប្រាស់​ឱ្យអស់​នូវ ចំណី​ដែលមាន​ក្នុង​ស្រះ និង​ដើម្បី​ជួយ​កែលំអ គុណភាព​ទឹកស្រះ ។ ការចិញ្ចឹម​ចំរុះ​នេះ យើង​អាចដាក់​ត្រី​ចិញ្ចឹម​បានតែ​ក្នុង​ស្រះ ចិញ្ចឹម​បង្កង ដែល​ចិញ្ចឹម​ជា​ទ្រង់ទ្រាយ​តូច និង​មធ្យម​ប៉ុណ្ណោះ ។​
  • សំរាប់​ប្រភេទ​ត្រី​ដាក់​ចិញ្ចឹម​ចំរុះ​ជាមួយ បង្កង គឺជា​ប្រភេទ​ត្រី​ដែល​រស់នៅ​ស្រទាប់​លើ និង​ស្រទាប់​កណ្ដាល និង​ជា​ប្រភេទ​ត្រី​ដែល មិន​ប្រជែង​ចំណី​ជាមួយ​បង្កង ដូចជា ប្រភេទ ត្រី​កា​បស កាប​ក្បាល​ធំ កាប​ស៊ី​ស្មៅ និង​ត្រី ឆ្ពិន​ជាដើម ។​
  • ​ដង់ស៊ីតេ​ត្រី​ដាក់​ចិញ្ចឹម គឺ ១​ក្បាល​ក្នុង ៥ ទៅ ១០​ម៉ែត្រការ៉េ នៃ​ផ្ទៃ​ទឹកស្រះ ។​

៣-​ចំណី និង​របៀប​ផ្ដល់​ចំណី​

  •  ​ត្រូវ​ផ្ដល់​ចំណី​គ្រប់​ល្មម ចៀសវាង​ផ្ដល់ ចំណី​លើស ពីព្រោះ​ចំណី​ដែល​នៅសល់​ច្រើន ក្នុង​ស្រះ អាច​បំ​លែង​ជា​ធាតុ​ពុល​បង្ក​ឱ្យ​កើត​*​មាន​រុក្ខជាតិ​ប្លង់តុង​ច្រើន ធ្វើឱ្យ​បង្កង​ពិបាក​*​សក និង​លូតលាស់​មិនល្អ ។ ដូចនេះ​ការ​*​ផ្ដល់​ចំណី​ខ្វះ​បន្ដិច​ប្រសើរ​ជាង​ការផ្ដល់​ចំណី​លើស ។​

៣-១ ចំណី​
+ ដើម្បីឱ្យ​បង្កង​សក និង​មានការ​លូតលាស់ ល្អ ចំណី​ត្រូវមាន​សារធាតុ​បំប៉ន​សំខាន់ៗ​ដូចជា : ប្រូតេអ៊ីន​ពី​៣០​ទៅ​៣៥​ភាគរយ លីពីត​៣ ទៅ​៥​ភាគរយ កាល់ស្យូម ២ ទៅ ៣​ភាគរយ ផូ​ស្វរ​១​ទៅ ១.៥​ភាគរយ និង​សែលុយឡូស​ពី ៣ ទៅ ៥​ភាគរយ ។ យើង​អាច​ប្រើ​ចំណី​គ្រាប់ ចំណី​កែច្នៃ និង​ចំណី​ស្រស់ ដែលមាន​សារធាតុ ដូចខាងលើ ។ ចំពោះ​ចំណី​គ្រាប់​មាន​បរិមាណ សារធាតុ​បំប៉ន​មិន​ប្រែប្រួល និង​ងាយស្រួល ប្រើប្រាស់ ប៉ុន្ដែ​មាន​តំលៃ​ខ្ពស់ ។ រីឯ​ចំណី​កែ ច្នៃ និង​ចំណី​ស្រស់​មានតម្លៃ​ថោក​ជាង​ចំណី គ្រាប់ ព្រោះ​យើង​អាច​រកបាន​នៅតាម​មូល ដ្ឋា​ន តែ​ប្រភេទ​ចំណី​នេះ​មាន​បរិមាណ​សារ ធាតុ​បំប៉ន​ប្រែប្រួល ដែល​ធ្វើឱ្យ​យើង​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការផ្ដល់​ចំណី ។ ការ​ផ្សំ​ចំណី​អាស្រ័យ​លើ​វត្ថុធាតុដើម ដែលមាន​នៅតាម​មូលដ្ឋាន និង​មាន​រូបមន្ដ​ផ្សំ​ចំណី​ផ្សេងៗ​គ្នា ប៉ុន្ដែ​ចាំបាច់​ត្រូវ​ធានាឱ្យមាន​នូវ​បរិមាណ​សារធាតុ​បំប៉ន​សំខាន់ៗ​ដូចជា : ម្សៅ​គ្រាប់​ធញជាតិ ៦៥​ភាគរយ ម្សៅ​ត្រី ២៥​ភាគរយ និង​ប្រភេទ​សារធាតុ​ផ្សេងៗ​ទៀត​ចំនួន ១០​ភាគរយ ។ បន្ទាប់មក យើង​អាច​កែច្នៃ​តាម​រូបមន្ដ​ដូចខាងក្រោម ៖

  • ​ម្សៅ​សណ្ដែកសៀង  ២០%
  • ​កន្ទក់  ៣៥%
  • ​ម្សៅ​មី  ១០%
  • ម្សៅ​ត្រី  ២៥%
  • ម្សៅ​ឆ្អឹង  ២%
  • ម្សៅ​គ  ៥%
  • ​ព្រី​ម៉ិច 9 ភរ​មេ​ិ​ខ​ប  ២%
  • និង​សារធាតុ​ខ្លាញ់ (​ខ្លាញ់ត្រី មឹក ប្រេង ដូង​)  ១%

៣-២ របៀប​ផ្ដល់​ចំណី​
+ ចំណី​គ្រាប់ ឬ​ចំណី​កែច្នៃ​ត្រូវ​ផ្ដល់ឱ្យ​បង្កង នៅ​ខែ​ដំបូង និង​ខែ​បន្ទាប់ ។ ចំណែក​ប្រភេទ ចំណី​ស្រស់​មានដូចជា ត្រី​ល្អិត កំពឹស ក្ដាម ខ្យង​។​ល​។ ដែលមាន​តម្លៃថោក​នៅរ​ដូ​វ វស្សា​ក៏​អាច​ផ្ដល់​ជា​ចំណី​បង្កង​បានដែរ ។ ចំណី​ស្រស់​មានគុណ​ភាព​ធ្វើឱ្យ​បង្កង​មានការ លូតលាស់​លឿន និង​បាន​កាត់បន្ថយ​ការ ចំណាយ​លើ​ការទិញ​ចំណី​គ្រាប់ ប៉ុន្ដែ​ចំណី ស្រស់​ងាយ​ធ្វើឱ្យ​ខូចគុណភាព​ទឹកស្រះ​ផង ដែរ ។​

  • ​កន្ដ្រង​ចំណី ៖ ដើម្បី​ងាយស្រួល​ក្នុងការ ត្រួតពិនិត្យ និង​គ្រប់គ្រង​បរិមាណ​ចំណី​ដែល ត្រូវ​ផ្ដល់ឱ្យ​បង្កង​ស៊ី យើង​ត្រូវដាក់​កន្ដ្រង​ចំណី ចំនួន ៤ នៅតាម​ជ្រុង​ស្រះ ហើយ​កន្ដ្រង នីមួយៗ​ត្រូវ​ដាក់ឱ្យ​ផុតពី​បាត​ស្រះ​កំពស់ ១០ សង្ទីម៉ែត្រ ។ កន្ដ្រង​នីមួយៗ​គួរ​មាន​ទំហំ​១ ម៉ែត្រការ៉េ ។ រាល់ពេល​ផ្ដល់​ចំណី​ត្រូវ​បាច ចំណី​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ និង​ត្រូវដាក់​ចំណី បន្ថែម​នៅក្នុង​កន្ដ្រង​ចំណី​ប្រហែល ១​ភាគរយ នៃ​បរិមាណ​ចំណី​សរុប ។ ក្រោយពី​ផ្ដល់​ចំណី បាន​រយៈពេល​១​ម៉ោង​ត្រូវ​ត្រួត​ពិនិត្យមើល កន្ដ្រង​ចំណី បើសិនជា​បង្កង​ទើបតែ​ស៊ី​ចំណី អស់​បញ្ជាក់ថា ចំណី​គ្រប់​ល្មម​សំរាប់​បង្កង ។ បើសិនជា​ចំណី​នៅសល់​ច្រើន គឺ​ត្រូវ​បន្ថយ ចំណី​នៅពេល​ដាក់​លើក​ក្រោយ ។ ប៉ុន្ដែ​បើ​បង្កង​ស៊ី​ចំណី​អស់​លឿន យើង​ត្រូវ​បង្កើន បរិមាណ​ចំណី​នៅពេល​ដាក់​លើក​ក្រោយ ។​
  • ​អត្រា​ផ្ដល់​ចំណី ៖ ត្រូវ​ផ្ដល់​ចំណី​ឱ្យ​បង្កង ស៊ី​ចំនួន ២​ដង ក្នុង ១​ថ្ងៃ គឺ​នៅ​ម៉ោង​៥​ព្រឹក និង ម៉ោង ៥​ល្ងាច ។ ពេលព្រឹក​ត្រូវ​ផ្ដល់​ចំណី​៣០ ភាគរយ​នៃ​បរិមាណ​ចំណី​ទាំងអស់ និង​នៅ ពេល​ល្ងាច​ផ្ដល់​៧០​ភាគរយ​នៃ​បរិមាណ​ចំណី ដែល​នៅសល់ ។ បរិមាណ​ចំណី​ត្រូវ​ផ្ដល់ឱ្យ បង្កង​រាល់ថ្ងៃ ទៅតាម​ដំណាក់កាល​លូតលាស់ របស់​វា និង​គិត​តាម​ទំងន់​បង្កង​សរុប​ដែល មាននៅ​ក្នុង​ស្រះ (​មើល​តារាង​ទី​១​ខាង ក្រោម​) ។​

+ មុនពេល​ដាក់​ចំណី​ក្នុង​កន្ដ្រង ត្រូវ សំអាត​កន្ដ្រង​ឱ្យបាន​ស្អាត​ជាមុនសិន រួច​ទើប ដាក់​ចំណី​ថ្មី​ចូល ។​
​តារាង​ទី​១ ៖ បរិមាណ​ចំណី និង​អត្រា​រស់ របស់​បង្កង​

  •  ​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១ ដល់ ២០ ទម្ងន់​មធ្យម (​ក្រាម​) ៤ អត្រា​រស់​(%) ១០០ បរិមាណ​ចំណី (%) ២០ ។​
  • ​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ២១ ដល់ ៤០ ទម្ងន់​មធ្យម (​ក្រាម​) ៧ អត្រា​រស់​៩៥ បរិ មាណ​ចំណី (%) ១៥ ។​
  • ​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៤១ ដល់ ៦០ ទម្ងន់​មធ្យម (​ក្រាម​) ១៣ អត្រា​រស់ ៩០ បរិមាណ​ចំណី (%) ១០ ។​
  • ​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៦១ ដល់ ៨០ ទម្ងន់​មធ្យម (​ក្រាម​) ២២ អត្រា​រស់​៨៥ បរិ មាណ​ចំណី (%) ៨០ ។​
  • ​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ៨១ ដល់ ១០០ ទម្ងន់​មធ្យម (​ក្រាម​) ៣១ អត្រា​រស់​៨០ បរិ មាណ​ចំណី (%) ៥ ។​
  • ​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១០១ ដល់ ១២០ ទម្ងន់​មធ្យម (​ក្រាម​) ៤០ អត្រា​រស់ ៧៥ បរិមាណ​ចំណី (%) ៤ ។​
  • ​រយៈពេល​ចិញ្ចឹម (​ថ្ងៃ​) ១២១​ឡើង ទម្ងន់​មធ្យម (​ក្រាម​) លើ​៥០ អត្រា​រស់​៧០ បរិមាណ​ចំណី (%) ៣ ។​

+ ប្រការ​ដែល​ត្រូវ​ចងចាំ​នៅពេល​ដាក់​ចំណី​

  • ចំណី​កែច្នៃ ៖ ត្រូវ​លាយ​ច្របល់​ចំណី បញ្ចូល​គ្នា​ឱ្យ​សព្វ និង​ត្រូវមាន​ដាក់​ម្សៅ​ស្អិត (​ម្សៅ​គ​) រួច​កិន​ចេញ​ជា​គ្រាប់​សំរាប់​ផ្ដល់ឱ្យ បង្កង​ស៊ី ។ ប្រភេទ​ចំណី​ដែល​កែច្នៃ​រួច​នេះ គឺ សំរាប់​ប្រើតែ​១​ថ្ងៃ​ប៉ុណ្ណោះ ។​
  • ចំណី​ស្រស់ ៖ ត្រូវ​លាង​ចំណី​ស្រស់​ឱ្យ ស្អាត និង​កាត់​ជា​ដុំ​ល្អិតៗ ទើប​ដាក់ឱ្យ​បង្កង ស៊ី ។ មិន​ត្រូវយក​ចំណី​ដែល​ងាប់ ឬ​ខូច​គុណ ភាព​មក​ធ្វើជា​ចំណី​បង្កង​ឡើយ ។​
  • ​ចំណី​គ្រាប់ ៖ ចំពោះ​ចំណី​គ្រាប់​មិនត្រូវ ប្រើ​ចំណី​ណា​ដែល​ហួសពេល​កំណត់​ប្រើប្រាស់ ឬ​ដុះ​ផ្សិត​ឡើយ ។​
  • ​ការចាប់​ចំណី ៖ បង្កង​ចាប់យក​ចំណី ដោយ​ស្រង់ក្លិន ដូចនេះ​ចំពោះ​ចំណី​កែច្នៃ​យើង​អាច​លាយ​វា​ជាមួយ​ចំណី​ស្រស់ ដើម្បីឱ្យ​ចំណី​កែច្នៃ​មាន​ក្លិន​ដែល​ងាយ​ទាក់ទាញ​ឱ្យ​បង្កង​ស៊ី ។​
  • ការប្រើប្រាស់​វីតាមីន ៖ ដើម្បី​បង្កើន សុខភាព​របស់​បង្កង និង​ចៀស​ផុតពី​ជំងឺ ផ្សេងៗ យើង​អាច​ប្រើ​វីតាមីន​សេ ជ លាយ​ជា មួយ​ចំណី​បាន ។​
  • ​ការត្រួតពិនិត្យ​ការលូតលាស់​របស់ បង្កង ៖ យើង​អាច​កំណត់​រយៈពេល​២០​ថ្ងៃ ម្ដង ដើម្បី​ចាប់​បង្កង​មួយចំនួន​ពី​កន្ដ្រង​ចំណី ទាំង​៤​យកមក​ថ្លឹង និង​គិត​រក​ទម្ងន់​មធ្យម ។ បន្ទាប់មក ផ្អែកលើ​អត្រា​រស់​របស់​បង្កង ដែល មាន​បញ្ជាក់​នៅក្នុង​តារាង​ទី ១ យើង​អាច គណនា​ទម្ងន់​បង្កង​សរុប​ដែលមាន​ក្នុង​ស្រះ ហើយ​បន្ទាប់មក យើង​អាច​គណនា​បរិមាណ ចំណី​ដែល​ត្រូវ​ផ្ដល់ឱ្យ​បង្កង​ស៊ី​នៅ​ដំណាក់ កាល​បន្ទាប់ ។​

៤. ការគ្រប់គ្រង​គុណភាព​ទឹកស្រះ​
+ បង្កង​លូតលាស់ និង​ធំធាត់​អាស្រ័យ​ទៅ លើ​ការ​សក​រប​ស់វា ។ ដើម្បី​ធ្វើឱ្យ​បង្កង​សក បាន​ដោយ​ងាយ ចាំបាច់​ត្រូវ​គ្រប់គ្រង​គុណ ភាព​ទឹកស្រះ​ឱ្យបាន​ល្អ ដែលជា​កត្ដា​សំខាន់​ចាំ បាច់​បំផុត ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ដ្រ មួយចំនួន​ក្នុងការ​គ្រប់គ្រង​គុណភាព​ទឹកស្រះ ឱ្យបាន​ល្អ ៖
      ក​. ការផ្លាស់ប្ដូរ​ទឹក ៖

  • ការផ្លាស់ប្ដូរ​ទឹក គឺមាន​គោលបំណង ដើម្បី​កាត់បន្ថយ​ភាពកខ្វក់​នៃ​ទឹកស្រះ​ធ្វើឱ្យ ទឹកស្រះ​ថ្លា​ល្អ បង្កើន​បរិមាណ​ខ្យល់​អុក​ស៊ី ហ្សែ​ន​ក្នុង​ស្រះ និង​បាន​បញ្ចេញ​ចោល​ឧស្ម័ន ពុល​ផ្សេងៗ​ដូចជា អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ (H2S) អាម៉ូញ៉ាក់ NH3 ឧស្ម័ន​កាបូ​និក CO2 ជា ដើម ។ ល ។ ជាធម្មតា​នៅ​ខែ​ដំបូង​យើង​មិន ចាំបាច់​ផ្លាស់ប្ដូរ​ទឹក​ទេ ព្រោះ​លាមក​របស់​បង្កង​នៅ​បាត​ស្រះ​មាន​បរិមាណ​តិចតួច​នៅឡើយ ។ នៅ​ខែ​ទី​២ ត្រូវ​ប្ដូរ​ទឹ​កេ​ឱ្យបាន​ញឹកញាប់ ឬ​រៀងរាល់ថ្ងៃ ។ បរិមាណ​ទឹក​ត្រូវ​ប្ដូរ អាស្រ័យ​លើ​គុណភាព​ទឹកស្រះ និង​ទំហំ​នៃ​ការចិញ្ចឹម ។ ជាទូទៅ​យើង​អាច​ប្ដូរ​ទឹក​ពី ១០ ទៅ ២០​ភាគរយ នៃ​ផ្ទៃ​ទឹកស្រះ ។ ការប្ដូរ​ទឹក នេះ គឺ​ត្រូវ​បូម​យក​លាមក​បង្កង និង​កាក សំណល់​ផ្សេងៗ​ទៀត​ចេញពី​ផ្នែក​បាត​ស្រះ និង​បញ្ចូល​ទឹក​ថ្មី​មកវិញ​នៅ​ផ្នែក​ខាងលើ​នៃ ផ្ទៃ​ស្រះ ដោយមាន​ប្រើ​ស្បៃ​ច្រោះ​ទឹក​ដែល បង្ហូរ​ចូល ។​
  • ការដាក់​ចិញ្ចឹម​បង្កង​ក្នុង​កំរិត​ដង់ស៊ីតេ ខ្ពស់ ត្រូវធ្វើ​ការផ្លាស់ប្ដូរ​ប​រិ​មាណទឹក​ច្រើន ជាង​ការចិញ្ចឹម​បង្កង​ក្នុង​កំរិត​ដង់ស៊ីតេ​ទាប​។ ចំពោះ​ការចិញ្ចឹម​ដោយ​ប្រើ​ចំណី​ស្រស់​ងាយ ធ្វើឱ្យ​ខូចគុណភាព​ទឹក​ណាស់ ដូចនេះ​ចាំបាច់ ត្រូវ​ផ្លាស់ប្ដូរ​ទឹក​ឱ្យបាន​ច្រើន​ដែរ ។​

      ខ​. កត្ដា​សំខាន់ៗ​នៃ​គុណភាព​ទឹក​
+ ជានិច្ចកាល យើង​ត្រូវ​ត្រួតពិនិត្យ​កត្ដា សំខាន់ៗ​នៃ​គុណភាព​ទឹក ដូចជា​សីតុណ្ហភាព ផះ (​កំរិត​ជាតិ​ជូរ​នៃ​ទឹក​) កំរិត​រលាយ​ខ្យល់ អុក​ហ្សែ​ន​ក្នុង​ទឹក កំរិត​រឹង​នៃ​ទឹក​។ ល ។ ដើម្បី កែលំអ​ទាន់ពេលវេលា​នៅពេល​គុណភាព ទឹក​មានការ​ប្រែប្រួល ។​

  • ​កំរិត ផះ (​កំរិត​ជាតិ​ជូរ​នៃ​ទឹក​) ៖ ជា និច្ចកាល​មានការ​ប្រែប្រួល​ដោយសារ​ការ កើនឡើង​នៃ​រុក្ខជាតិ​ប្លង់តុង​ដែល​ធ្វើឱ្យ ផះ ខ្ពស់ និង ផះ ចុះ​ទាប ដោយមាន​ការ​បំ​ភាយ នៃ​សមាសធាតុ​សេរី​រា​ង្គ​នៅ​បាត​ស្រះ ។ ម្យ៉ាងទៀត​ទឹកស្រះ​មាន​ជាតិ​អាស៊ីត ឬ​ជាតិ ជូរ ឬ ផះ ចុះ​ទាប ដោយសារ​ទឹកភ្លៀង ឬ ប្រភពទឹក​ផ្សេងៗ ។ ដូចនេះ​ត្រូវ​រក្សា​កំរិត ផះ ទឹកស្រះ​ឱ្យបាន​ល្អ​ឱ្យនៅ​ចន្លោះ​ពី ៧ ទៅ ៨ ។ បើសិន ផះ ក្រោម​៧ ឬ​លើសពី ៩ នឹង​ជះ ឥទ្ធិពល​អាក្រក់​ដល់​បង្កង ។ ដើម្បី​កែលំអ ផះ ត្រូវ​ផ្លាស់ប្ដូរ​ទឹក ឬ​ប្រើប្រាស់​កំបោរ ។ បើសិនជា​រុក្ខជាតិ​ប្លង់តុង​កើតមាន​ច្រើន​ធ្វើឱ្យ ផះ ឡើង​ខ្ពស់​ត្រូវ​ប្ដូរ​ទឹកជា​ថ្មី ។ មុនពេល​ភ្លៀង​ត្រូវ​បាច​កំបោ​រសនៅ​ជុំវិញ​ស្រះ ដើម្បី​ការពារជាតិ​ជូរ​ហូរ​ពី​មាត់​ស្រះ ។ ក្រោយពេល​ភ្លៀង​ត្រូវ​វាស់​កំរិត បើសិន​ផះ ក្រោម ៧ គឺ​ត្រូវ​ប្រើ​កំបោរ​ស​ពី ១ ទៅ ១.៥​គីឡូក្រាម ក្នុង ១០០​ម៉ែត្រការ៉េ ដោយ​ត្រូវ​លាយ​ជាមួយ​ទឹក​ឱ្យ​រលាយ​អស់ រួច​បាច​ឱ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ​ដើម្បី​បង្កើន​កំរិត ផះ ។​
  • កំរិត​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ទឹក ៖ កង្វះ ខ្យល់​អុកស៊ីហ្សែន​ក្នុង​ទឹកស្រះ ធ្វើឱ្យ​បង្កង ងើប​នៅលើ​ផ្ទៃ​ទឹក និង​អាច​បណ្ដាលឱ្យ​បង្កង ងាប់ ។ បញ្ហា​នេះ​ងាយ​កើតមាន​ណាស់​នៅ តាម​ស្រះ​ចិញ្ចឹម​បង្កង ។ មូលហេតុ​ដែល​កង្វះ ខ្យល់​អុកស៊ីហ្សែន ក្នុង​ស្រះ​បណ្ដាលមកពី ស្រះ​សំបូរ​ដោយសារ​ធាតុ​សេរី​រា​ង្គ​មាន​ចំណី​សល់​ច្រើន​ក្នុង​ស្រះ និង​មាន​រុក្ខជាតិ​ប្លង់តុង​កើតមាន​ច្រើន​។​ល​។ កំរិត​រលាយ​ខ្យល់​អុកស៊ីហ្សែន​តិច​បំផុត​ក្នុង​ស្រះ គឺ​៣.៥​មី​ល្លី​ក្រាម ក្នុង​១​លីត្រ​ទឹក ។ កំរិត​រលាយ​ខ្យល់​អុកស៊ីហ្សែន​ក្រោម​២​មិ​ល្លី​ក្រាម ក្នុង ១​លីត្រ និង​ធ្វើឱ្យ​បង្កង​ងាប់ ។ យើង​អាច​បង្កើន​បរិមាណ​ខ្យល់​អុកស៊ីហ្សែន​ក្នុង​ស្រះ​ដោយ​បញ្ចូល ខ្យល់​អុកស៊ីហ្សែន​ក្នុង​ស្រះ ឬ​ផ្លាស់ប្ដូរ​ទឹក ។​
  • កំរិត​ថ្លា​នៃ​ទឹក ៖ ត្រូវ​រក្សា​កំរិត​ថ្លា​នៃ​ទឹក ស្រះ​ពី ២៥ ទៅ ៤០​សង្ទីម៉ែត្រ ។ បើសិនជា កំរិត​ថ្លា​នៃ​ទឹក​ក្រោម ២៥​សង្ទីម៉ែត្រ មានន័យថា ទឹកស្រះ​ល្អក់ ពេលនោះ​ត្រូវ​ផ្លាស់ប្ដូរ​ទឹក និង​រៀបចំ​ដាក់​ចំណី​ឱ្យបាន​ត្រឹមត្រូវ ។ បើ កំរិត​ថ្លា​នៃ​ទឹក​លើសពី ៤០​សង្ទីម៉ែត្រ ត្រូវ បន្ថែម​ជីសរីរាង្គ ឬ​អ​សរីរាង្គ ដើម្បី​បង្កើន ពណ៌​ទឹកស្រះ ។ បើ​ទឹកស្រះ​មាន​ពណ៌​បៃតង ខ្ចី គឺ​ទឹក​មាន​លក្ខណៈ​ល្អ​បំផុត ។ បើសិនជា ទឹកស្រះ​មាន​ពណ៌​បៃតងចាស់ ឬ​ពណ៌​ក្រ​ម៉ៅ ត្រូវធ្វើ​ការផ្លាស់ប្ដូរ​ទឹក ។​
  • កំរិត​រឹង​នៃ​ទឹក ៖ ទឹកស្រះ​ដែលមាន​កំរិត រឹង​សរុប​ពី​៥០​ទៅ​១០០​មី​ល្លី​ក្រាម ក្នុង​១​លីត្រ គឺមាន​លក្ខណៈ​សមស្រប ។ បើ​កំរិត​រឹង​នៃ​ទឹក​ក្រោម ៥០​មី​ល្លី​ក្រាម ក្នុង ១​លីត្រ ត្រូវ​បន្ថែម​កំបោរ​ស ឬ​ម្សៅ​សំបក​ងាវ​ដើម្បី​បង្កើន​កំរិត​រឹង​នៃ​ទឹក​ដែល​ជួយ​ឱ្យ​បង្កង​ងាយ សក និង​ងាយ​កកើត​សំបក​ថ្មី ។​

      គ​. ការថែទាំ​បង្កង​ក្នុង​ស្រះ​

  • ​ជានិច្ចកាល​ត្រូវ​តាមដាន​សកម្មភាព របស់​បង្កង បើ​ឃើញ​បង្កង​ងើប​នៅលើ​ផ្ទៃ​ទឹក ខុសធម្មតា ត្រូវធ្វើ​ការត្រួតពិនិត្យ​គុណភាព ទឹកស្រះ ដើម្បី​មាន​វិធានការ​កែលំអ​ទាន់ ពេលវេលា ។ នៅពេល​ព្រឹក​ព្រលឹម បើសិនជា​ឃើញ​បង្កង​ហែល​ខុសធម្មតា ដោយ​ប្រមូល​ផ្ដុំគ្នា​នៅ​ជ្រុង​ស្រះ នោះ​បញ្ជាក់ថា ទឹកស្រះ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន ដូចនេះ​យើង​ត្រូវ​បន្ថែម​ខ្យល់​អុកស៊ីហ្សែន ឬ​ផ្លាស់ប្ដូរ​ទឹកជា​បន្ទាន់ ។​
  • ​ត្រូវ​ត្រួតពិនិត្យ​ស្រះ​ជា​រៀងរាល់ថ្ងៃ ដូច ជា នៅ​មាត់​ស្រះ ទ្វារ​ទឹក​ចេញ​-​ចូល​ស្រះ និង ត្រូវ​កំចាត់​សត្វ​ចង្រៃ​ដូចជា កណ្ដុរ ពស់ កង្កែប ជាដើម​។​ល​។​

៥. ការប្រមូល​ផល​បង្កង​
+ ក្រោយ​ការចិញ្ចឹម​រយៈពេល​ពី​៤​ទៅ​៥​ខែ បង្កង​មាន​ទម្ងន់​មធ្យម​ពី​៣០​ទៅ​៥០​ក្រាម ក្នុង​១​ក្បាល ពេលនោះ​យើង​អាច​ប្រមូល​ផល បាន​ហើយ ។ ការប្រមូល​ផល​បង្កង​ចិញ្ចឹម មាន​ពីរបែប​គឺ ការប្រមូល​ផល​រំ​លោះ និង​ការ ប្រមូល​ផល​ទាំងស្រុង ។​

  • ការប្រមូល​ផល​រំ​លោះ ៖ ក្រោយ​ការ ចិញ្ចឹម​បាន​រយៈពេល​៤​ខែ យើង​អាច​ប្រមូល ផល​រំ​លោះ ដោយ​ចាប់​យកតែ​បង្កង​ដែលមាន ទំហំ​ធំ និង​បង្កង​មេ ។ ចំណែកឯ​បង្កង​ឈ្មោល ត្រូវបាន​រក្សាទុក​ចិញ្ចឹម​រហូតដល់​ចុងរដូវ ។ ការប្រមូល​ផល​របៀបនេះ​ធ្វើឱ្យ​ការចិញ្ចឹម ទទួល​ទិន្នផល​ខ្ពស់ ពីព្រោះ​បង្កង​ឈ្មោល​មាន ការលូតលាស់​លឿន​នៅ​ដំណាក់កាល​ចុង ក្រោយ ។​
  • ការប្រមូល​ផល​ទាំងស្រុង ៖ នៅពេល បង្កង​ភាគច្រើន​មាន​ទំហំ​ធំ​ក្លាយជា​បង្កង​សាច់ ហើយ​យើង​អាច​ប្រមូល​ផល​ទាំងស្រុង​បាន ។ ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល​ផល យើង ត្រូវ​បញ្ចេញ​ទឹកស្រះ​ពាក់កណ្ដាល រួច​អូស​អួន ពី​៣​ទៅ​៤​ដង ។ បន្ទាប់មក បង្កង​នៅសល់ តិចតួច យើង​អាច​បូម​ពង្រីង​ស្រះ និង​ប្រមូល ចាប់​ទាំងអស់ ។ ក្រោយពេល​ប្រមូល​ផល​រួច ត្រូវ​ប្រោះ​បង្កង​ទុក​ក្នុង​អាង ឬ​ក្នុង​ធុង ដែល មាន​ដាក់​ខ្យល់​អុកស៊ីហ្សែន ដោយ​រើស​ចេញ នូវ​បង្កង​តូចៗ ឬ​ត្រី​ល្អិត​មុនពេល​លក់ ។ ត្រូវ ដឹកជញ្ជូន​បង្កង ដោយមាន​ដាក់​ខ្យល់​អុក​ស៊ី ហ្សែ​ន ដើម្បី​ធ្វើឱ្យ​បង្កង​រស់​បានយូរ និង​លក់ បាន​តម្លៃ​ថ្លៃ​៕
 
ការចិញ្ចឹម​បង្កង​ក្នុង​ស្រះ​‬
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!