ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 11:50:10 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ក្រសួងកសិកម្ម ប្រកាសឲ្យក្រសួងមន្ទីរចាត់វិធានការណ៍លើឈ្មួញធ្វើស្រែលើខ្នងរាស្ត្រ

ភ្នំពេញ | 13 Sep 2016 08:43 | ដោយ៖ លំអង | ផ្សាយក្នុង៖ ព័ត៌មានកសិកម្ម| មើល៖ 333 | មតិ៖ 0
 

​ដោយសារ​ថ្មី​នេះ មាន​ព័ត៌មាន​មួយចំនួន​បានលើកឡើង​ថា​មាន​ឈ្មួញ​កំពុងតែ បន្ទាប​តម្លៃ​ប្រជាកសិករ​យ៉ាងខ្លាំង តាមរយៈ​កំណត់​តម្លៃ​ទីផ្សារ​តាម​តំបន់​រៀងៗ​ខ្លួន​ដោយ​តម្លៃ​ទាំងអស់នោះ​ធ្វើ​ឲ្យ​ប្រជាកសិករ​ខាត និង​ក្លាយជា​កូនបំណុល​ជំពាក់​ធនាគា និង​ម្ចាស់បំណុល​របស់ខ្លួន​។ 

​ក្រោយពេល​ដែលមាន​ប្រតិកម្ម​បែបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​ដាក់​ដល់​ប្រធាន​មន្ទីរ​ទាំងអស់​ឲ្យ​ត្រួតពិនិត្យ​អំពី​បញ្ហា​នេះ​។ 

​ក្នុងនោះដែរ​ក្រសួង​បាន​បញ្ជាក់ថា ប្រជាកសិករ​បាន​ប្រមូល​ផល​ស្រូវស្រាល 102,734 ហ​.​ត លើ​ផ្ទៃដី​ស្រូវស្រាល​សរុប 591,514​ហ​.​ត និង​ទទួល​បរិមាណ​សរុប 473,035​តោន លើស​ឆ្នាំមុន 23 579​តោន ប៉ុន្តែ​បែរជា​កំពុងតែ​ខាត​យ៉ាងតំណំ​ទៅវិញ​។​

​ក្នុង​សេចក្តី​ថ្លែង​ការ​នោះដែរ​ក្រសួង​បានបញ្ជាក់ និង​ទប់ស្កាត់​ចំនួន​បី​ករណី​មានដូចជា​៖

​ចាត់​វិធានការណ៍​ទប់​ស្កាត់​ការប្រមូលទិញ​ផ្តាច់មុខ​ពី​ឈ្មួយ​នៅតាម​តំបន់ ដើម្បី​ចរចា​ថ្លៃ​ឲ្យ​សម​ស្របតាម​ស្ថានភាព​ថ្លៃ​ជាក់ស្តែង និង​លើក​វិធានការណ៍​ជូន​រដ្ឋបាល​រាជធានី​ខេត្ត​ដើម្បី​ដោះស្រាយ​។​

​ពង្រឹងសមត្ថភាព​សហ​គម​ន៍​កសិកម្ម​មូលដ្ឋាន​លើ​ការប្រមូលទិញ​កសិផល ពិសេស​សន្និធិ​ស្រូវ​ដើម្បី​ចរចា​ថ្លៃ​ជាមួយ​វិស័យ​ឯកជន​។​

​ចរចា​ជាមួយ​សមាគម​ម៉ា​ស៊ី​កិនស្រូវ​ប្រចាំខេត្ត ដើម្បី​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ឲ្យ​អស់​លទ្ធភាព​ក្នុងតម្លៃ​សមស្រប​។​

​សូមបញ្ជាក់ថា ការ​កឹ​ប​កេង​ទំលាក​តម្លៃ​តែង​កើតមាន​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ពុំមាន​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ដាច់ស្រេច​ទេ គឺ​តែងតែ​ទុក​ឲ្យ​ឈ្មួញ​ទុច្ចរិត​កេង​ចំ​ណេង​លើ​ខ្នង​រាស្ត្រ និង​មាន​មន្ត្រី​មួយចំនួន​បាន​ឃុបឃិត​គ្នា​ដើម្បី​ផលប្រយោជន៍ ខុសពី​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល​នាពេល​កន្លង​ដែល​តែងតែ​បញ្ជាក់ថា ទុក្ខ​ប្រជារាស្ត្រ​ជា​ទុក្ខ​របស់​រដ្ឋាភិបាល មន្ត្រី​រដ្ឋាភិបាល​គឺជា​អ្នកបម្រើ​រាស្ត្រ​៕ 

 

 
ក្រសួងកសិកម្ម ប្រកាសឲ្យក្រសួងមន្ទីរចាត់វិធានការណ៍លើឈ្មួញធ្វើស្រែលើខ្នងរាស្ត្រ
 
ក្រសួងកសិកម្ម ប្រកាសឲ្យក្រសួងមន្ទីរចាត់វិធានការណ៍លើឈ្មួញធ្វើស្រែលើខ្នងរាស្ត្រ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!