ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:27:55 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រឿងព្រេង​និទាន ​កំណើត​ពិធី​បុណ្យ​សែន​ព្រះ​ខែ

ភ្នំពេញ | 14 Sep 2016 15:46 | ដោយ៖ khmer7 | ផ្សាយក្នុង៖ វប្បធម៌| មើល៖ 3329 | មតិ៖ 0
 

បុណ្យ​សែន​ព្រះខែ​តែង​ប្រារព្ធ​ឡើង​រាល់​ឆ្នាំ​នៅ​ប្រទេស​ចិន​ ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អាស៊ី។ ​បុណ្យ​នេះ​​ក៏​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​បុណ្យ​ពាក់​កណ្ដាល​រដូវ​ស្លឹក​ឈើ​ជ្រុះ​​ ហើយគេ​តែង​ប្រារព្វ​ឡើង​នៅ​ថ្ងៃ​ទី១៥ ​ខែ​ទី​៨ ​រាប់​តាម​ប្រតិទិន​ចន្ទ​គតិ​ គឺ​ចំ​ពេល​ដែល​ព្រះ​ចន្ទពេញបរមី និង​ស្អាត​បំផុត។ ​ចំពោះ​ឆ្នាំ​២០១៦ បើ​គិត​តាម​ប្រតិទិន​សុរិយគតិ​វិញ​ បុណ្យ​សែន​ព្រះ​ខែ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​។

 

mooncake2

 

មាន​ព្រេង​និទាន​ជា​ច្រើន​ទាក់​ទង​នឹង​ពិធី​សែន​ព្រះ​ខែ​នេះ​ តែ​រឿង​មួយ​ដែល​ពេញ​និយម​ជាង​គេ​គឺ​ដំណើរ​រឿង​របស់ប្តីប្រពន្ធ​ Hou Yi និង​ Chang’e។ ​រឿង​នេះ​ដំណាល​ថា​ នៅ​ក្នុង​ប្រទេស​ចិន​​កាល​ពី​យូរ​លង់​ណាស់​មក​ហើយ​ មាន​ព្រះ​អាទិត្យ​១០​នៅ​លើ​មេឃ។​ កម្ដៅ​ពី​ព្រះអាទិត្យ​បណ្ដាល​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​ ធ្វើ​ឲ្យ​ទិន្នផល​ធ្លាក់​ចុះ​ មនុស្ស​សត្វ​ស្លាប់​ជា​ច្រើន។​

 

ដោយ​ឃើញ​ទុក្ខ​លំបាក​នេះ​ Hou Yi​ ដែល​ជា​អ្នក​បាញ់​ធ្នូ​​ដ៏​ពូកែម្នាក់​បាន​ឡើង​ទៅ​កំពូល​ភ្នំ​ឃុនលន់​​ដើម្បី​​បាញ់​​ទម្លាក់​ព្រះ​អាទិត្យ​​៩​​ចេញ​ ដោយ​​ទុក​តែ​១​ប៉ុណ្ណោះ។​ បន្ទាប់​​ពី​​ធ្វើ​​បាន​​សម្រេច​​ហើយ ​​Hou Yi ​បាន​ក្លាយ​ជា​វីរបុរស​និង​មាន​មនុស្ស​ជា​ច្រើន​មក​សុំ​ធ្វើ​​ជា​គ្រូ។​ ក្រោយ​មក ​Hou Yi ​ក៏​បាន​ទទួល​ថ្នាំ​ជីវិត​អមត​ពី​ទេព​ធីតា​មួយ​អង្គ​ក្នុង​ការ​ដែល​គាត់​បានជួយ​ជីវិត​មនុស្ស​លោក​កន្លង​មក ថ្នាំនេះប្រើបានតែមនុស្សម្នាក់ប៉ុណ្ណោះ។​

 

ទោះ​យ៉ាង​ណា​ក៏​ដោយ​ Hou Yi​ មិន​ចង់​បាន​ជីវិត​អមតតែ​ម្នាក់​ឯង​ហើយ​ត្រូវ​បែក​ពី​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​របស់​គាត់​ឈ្មោះ ​Chang’e នោះ​ទេ។​ គាត់​ក៏​សម្រេច​ចិត្ត​លាក់​ទុក​ថ្នាំ​នោះ​នៅ​កន្លែង​សម្ងាត់​មួយ។​ ក្រោយមក​សិស្ស​របស់​គាត់​គឺ​ Feng Meng​ បាន​ដឹង​ពី​ថ្នាំ​អមតនោះ។ ​ថ្ងៃ​មួយ​ពេល​គ្រូ​មិន​នៅ​ Feng Meng បាន​បង្ខំ Chang’e ឲ្យ​យក​ថ្នាំ​នោះ​មក​ឲ្យ​ខ្លួន។​ Chang’e  ដឹង​ថា​ខ្លួន​មិន​អាច​រារាំង​ Feng Meng បាន​ ក៏​លេប​ថ្នាំ​នោះ​ខ្លួន​ឯង​ ហើយ​ហោះ​ទៅ​កាន់​ព្រះ​ចន្ទ​ ហើយ​នាង​ក៏​មាន​ជីវិត​អមត​ ក្លាយជាទេពធីតារក្សា​ថានព្រះ​ចន្ទ។ បន្ទាប់​ពី​ដឹង​រឿង​នេះ​ Hou Yi ខឹង ​Feng Meng យ៉ាង​ខ្លាំង​ ហើយ​ក៏​តាម​សម្លាប់​ Feng Meng តែ​ Feng Meng បាន​រត់​គេច​បាត់​ទៅ​ហើយ។​

 

ក្រោយ​មក​ដោយ​នឹក​រលឹក​ប្រពន្ធ​ជា​ទី​ស្រលាញ់​របស់​ខ្លួន​នៅ​ឋាន​ព្រះ​ចន្ទ​ Hou Yi បាន​ដុត​គ្រឿង​ក្រអូប​ ថ្វាយ​ដង្វាយ​ នំ​​ និង​​អាហារ​ដែល​ Chang’e ចូល​ចិត្ត​ដើម្បី​ឧទ្ទិស​ដល់​នាង​។​

 

moon-cake-festival-2

 

ចំណេរតមក​ទំនៀម​សែន​នំ​ព្រះ​ខែ​នេះ​បាន​រីកសាយ​ភាយ​ពេញ​ប្រទេស​ចិន​ដោយ​ប្រជាជន​មាន​ជំនឿ​លើ​ទេពធីតា​ Chang’e នៅ​ឋាន​ព្រះ​ចន្ទ ។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​មាន​ប្រពៃ​ណី​​សមាជិក​គ្រួសារ​មក​ជួប​ជុំ​គ្នា​សែននំ អាហារ និងផ្លែឈើ  បួងសួងសុំសេចក្តីសុខ ពី Chang’e  ​និង​ហូប​នំ​ព្រះ​ខែ​នៅ​ថ្ងៃ​ព្រះ​ចន្ទ​ពេញ​វង់ដ៏​ស្រស់​ស្អាត​ ​អំឡុង​ពាក់​កណ្ដាល​រដូវ​ស្លឹកឈើ​ជ្រុះ​​ ឬ​ក៏​អាច​ហៅ​ថា​ពិធី​បុណ្យ​សែន​នំ​ព្រះ​ខែ​នេះ​ឯង៕

 
រឿងព្រេង​និទាន ​កំណើត​ពិធី​បុណ្យ​សែន​ព្រះ​ខែ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!