ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:29:09 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

និស្សិត​បី​រូប​ចំណាយលុយ​ផ្ទាល់ខ្លួន ១២០០​ដុល្លារ សូន​រូប​សម្តេច​តា ដាក់​តាំងនៅ​សាលា​រចនា​

ភ្នំពេញ | 25 Oct 2016 08:42 | ដោយ៖ khmer7 | ផ្សាយក្នុង៖ វប្បធម៌| មើល៖ 1755 | មតិ៖ 0
 

​រូបសំណាក​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ (​ព្រះ​បរម​រតនៈ​កោដិ​) ដែលមាន​កាយវិការ​ឈរ​កាន់​ព្រះរាជសារ ចង្អុល បង្ហាញ​ពី​ការអភិវឌ្ឍ​ឆ្ពោះទៅមុខ​យ៉ាង​រស់​រវើក  ត្រូវបាន​យកទៅដាក់​តាំងនៅ​សកលវិទ្យា​ល័យ ភូមិន្ទ​វិចិត្រសិល្បៈ​កាលពី​ព្រឹក​មិញ​។​

 
​រូបសំណាក​ព្រះ​បរម​រតនៈ​កោដិ ខាងលើ គឺជា​ស្នាដៃ​របស់​និស្សិត មហាវិទ្យាល័យ​សិល្បៈ​សូន​រូប មួយក្រុម​(​ចំនួន​បីនាក់​) នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែល​បាន​សង់​ឡើង​សម្រាប់​ជា​សា​រណា​បញ្ចប់​ឆ្នាំ​។​
 
​និស្សិត ហ៊​ន មុនី​សុធន ដែលជា​សមាជិក​ក្រុម សាងសង់​រូបសំណាក​ខាងលើ បាន​ប្រាប់ថា រូបសំណាក​នេះ​មាន  កម្ពស់​៣​ម៉ែត្រ ធ្វើឡើង​ពី​ខ្សាច់ ស៊ីម៉ងត៍ និង​ដែក និង​ចំណាយ​ថវិកា​ក្នុង​ម្នាក់​ចំនួន ៤០០​ដុល្លារ (​សរុប​១២០០​ដុល្លារ​)​។ យុវជន​ដដែល បាន​បន្ថែម ក្រុម​របស់​ពួកគេ​បាន​ចំណាយពេល ៣​ខែ ដើម្បី​សូន​រូបសំណាក​នោះបាន​រួចរាល់​ដោយមាន​ការដឹកនាំ​ពី​សាស្ត្រាចារ្យ​របស់ខ្លួន​។​
 
​យុវជន​បញ្ចប់​ឆ្នាំ​សិក្សា​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា រូបសំណាក​សម្ដេច​តា ដែល​សូន​ឡើង​ដោយមាន​ព្រះហស្ត​ម្ខាង​កាន់​ព្រះរាជសារ និង​ព្រះហស្ត​ម្ខាង​ទៀត​ចង្អុល គឺ​ចង់​ប្រាប់​បង្ហាញ​ពី​រឿងរ៉ាវ​របស់​ព្រះអង្គ​ទាក់ទង​នឹង​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​
 
​ដំបូង​ឡើយ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​គឺជា​សាលា​ជំនាញ​សិល្បៈ​មួយ​ដែល​បង្កើតឡើង នៅ​ឆ្នាំ ១៩១៧ ដោយ​ព្រះបាទ​ស៊ីសុវត្ថិ និង​ជនជាតិ​បារាំង​ម្នាក់​។ ចំណេរ​កាល​ក្រោយមក នា​ឆ្នាំ​១៩៦៥ ព្រះ​បរម​រតនៈ​កោដិ បាន​កែប្រែ​សាលា​នោះ​ក្លាយទៅជា មហាវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ ដែលមាន​ស្ថាបត្យករ​ខ្មែរ លោក​វណ្ណ ម៉ូលីវណ្ណ ជា​អ្នករៀបចំ​គម្រោង ដែល​បង្ហាញ​ពី​ការអភិវឌ្ឍ​សិល្បៈ វប្បធម៌​ខ្មែរ​ឲ្យ​រីកចម្រើន​របស់​ទ្រង់​៕​

 
និស្សិត​បី​រូប​ចំណាយលុយ​ផ្ទាល់ខ្លួន ១២០០​ដុល្លារ សូន​រូប​សម្តេច​តា ដាក់​តាំងនៅ​សាលា​រចនា​
 
និស្សិត​បី​រូប​ចំណាយលុយ​ផ្ទាល់ខ្លួន ១២០០​ដុល្លារ សូន​រូប​សម្តេច​តា ដាក់​តាំងនៅ​សាលា​រចនា​
 
និស្សិត​បី​រូប​ចំណាយលុយ​ផ្ទាល់ខ្លួន ១២០០​ដុល្លារ សូន​រូប​សម្តេច​តា ដាក់​តាំងនៅ​សាលា​រចនា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!