ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:29:30 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោក ច័ន្ទ សារុន ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែ ដើម្បី​បន្ថយ​ការ​នាំចូល​បន្លែ​ពី​វៀតណាម​

ភ្នំពេញ | 21 Nov 2016 08:21 | ដោយ៖ khmer7 | ផ្សាយក្នុង៖ ព័ត៌មានកសិកម្ម| មើល៖ 1141 | មតិ៖ 0
 

​ទេសរដ្ឋមន្ត្រី និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ក្នុងពេល​ថ្មី​នេះ  បាន​ជំរុញ​ឲ្យ​ប្រជាកសិករ ដាំ​ដំណាំ​លើដី​ស្រែ បន្ទាប់ពី​ប្រមូល​ផល​ស្រូវ​រួច​។ ការដាំ​ដំណាំ​បន្ទាស់​លើដី​តែមួយ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ដី​មាន​ជីវជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ផ្គត់​ផ្ត​ង់​តម្រូវការ​បន្លែ​ក្នុងស្រុក​បានដែរ ខណៈ​បន្លែ​ពី​វៀតណាម​កំពុង​វាយលុក​ខ្លាំង ក្នុង​ទីផ្សារ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន មានប្រសាសន៍ថា ការដាំ​ស្រូវ​តែមួយ​មុខ មិនបាន​ផ្តល់​ផល ដល់​កសិករ​ច្រើន​ឡើយ ផ្ទុយទៅវិញ ប្រសិនបើ​កសិករ​នាំគ្នា​ដាំ​បន្លែ បន្ទាប់ពី​ប្រមូល​ផល​ស្រូវ​នោះ ដី​ក៏​កាន់តែ​ល្អ​។ លោក ច័​ន្ធ​សារ៉ុន ពន្យល់ថា​បន្លាស់​ដំណាំ លើដី​តែមួយ គឺ​ធ្វើ​ឲ្យ​ដី​កាន់​តែមាន​ជីជាតិ​ល្អ និង​ធ្វើ​ឲ្យ​ដំណាំ​ទទួលបាន​ទិន្នផល​ខ្ពស់​។ 

​បន្ថែម​ពីនេះ លោក​ថា បន្លែ​មួយចំនួន មានតម្លៃ​ថ្លៃ​ជាង​ស្រូវ និង​ងាយ​ថែទាំ ដែល​អាចជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​។ លោក​លើក​ឧទាហរណ៍ ថា មាន​កសិករ​នៅ​ស្រុក​ត្រាំកក់​ម្នាក់​បាន​ដាំ​ខ្ទឹម​ក្នុង​មួយថ្ងៃ បាន​១៥​គីឡូក្រាម យកទៅ​ហាង​គុយទាវ ដែល​អាច​រកចំណូលបាន​ច្រើន​សម្រាប់​ចិញ្ចឹម​គ្រួសារ​។   

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ ដោយ​ស្រង់​ការលើកឡើង​របស់ លោក យង់ សាំង កុមារ ទីប្រឹក្សា​ជាន់ខ្ពស់​អង្គការ​សេ​ដាក ដែល​ធ្លាប់​ផ្តល់​បទសម្ភាសន៍​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​បាន​នាំចូល​បន្លែ​ពី​ក្រៅប្រទេស​ប្រហែល​៨០​ភាគរយ ខណៈដែល​ពលរដ្ឋ​កម្ពុជា​អាច​ផលិត​បន្លែ​បានត្រឹមតែ​ជាង​២០​ប៉ុណ្ណោះ​។   

​ការ​ថ្លែង​របស់លោក​ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន  គឺធ្វើឡើង​នៅក្នុង ទិវា​ស្រែ ស្តីពី​៖«​ការជំរុញ​ការធ្វើ​ស្រែ​តាមបែប​ប្រពលវប្បកម្ម ស្រូវ​តាម​គោលការណ៍​ធម្មជាតិ​» ដែល​រៀបចំ​ដោយ​អង្គការ​សេ​ដាក នៅ​ភូមិ​ត្បែង​ទទឹង ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា​។ 

 
លោក ច័ន្ទ សារុន ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែ ដើម្បី​បន្ថយ​ការ​នាំចូល​បន្លែ​ពី​វៀតណាម​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!