ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 11:48:28 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

YG ប្រកាសថា 2NE1 ត្រូវបាន​រំសាយ​ជា​ស្ថាពរ​

កូរ៉េខាងត្បូង | 26 Nov 2016 11:30 | ដោយ៖ លំអង | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 2463 | មតិ៖ 0
 

​ផលិតកម្ម YG Entertainment  ទើបតែ​ប្រកាសថា​ក្រុម​ចម្រៀង​ដ៏​ល្បីល្បាញ 2NE1 នឹង​រំសាយ​ក្រុម​ដែល​នេះ​ជា​ដំណឹង ខកចិត្ត​សម្រាប់​ប្រិយមិត្ត​ព្រោះ​កន្លង​គេ​តែង​ស​ង្ឈឹ​ម​ថា​2NE1 នឹង​មកវិញ​ជាមួយ​សមាជិក​តែ​បីនាក់ ។ ព័ត៌មាន​ពី Koreaboo បានឱ្យដឹងថា  YG Entertainment បាន ប្រកាស​ជា​ផ្លូវការ​ថា​2NE1 នឹង​រំសាយ​ក្រុម​ក្រោយ Minzy ចាកចេញ​និង​ភាព​មមាញឹក​របស់​តារា​បី​ដួង ទៀតហើយ CL  និង Sandara នៅ​ជា​តារាចម្រៀង​ទោល​របស់ YG​ខណៈ Park Boom បាន​លាឈប់ ។ 

​យោងតាម​សេចក្តីប្រកាស​របស់ YG បានសរសេរថា “ ចាប់តាំងពី​ខែឧសភា​ឆ្នាំ​២០១៦​កុងត្រា​របស់ 2NE1 ត្រូវបាន​បញ្ចប់  Minzy មិន​បន្ត​ជាមួយ​ផលិតកម្ម​ទៀត​ទេ ហើយ​សមាជិក​បីនាក់​ផ្សេងទៀត​បានសម្រេច​រំសាយ​ក្រុម​2NE1 ។ អស់​ពេល​៧​ឆ្នាំ 2NE1 ស្ថិតក្រោម​ដំបូល​YG យើង​មិនអាច​រៀបរាប់​ពី​អារម្មណ៍​សោកស្តាយ​នៃ​ការរំសាយ​នេះ​ទេ តែ​យើង​ក៏​មិនអាច​បន្ត ទាំង​លំបាក​ដោយ​មិនដឹងថា​2NE1 នឹង​វិល​ជួប​ប្រិយមិត្ត​នៅ​ថ្ងៃ​ណា​នោះដែរ ។ អរគុណ​អ្នក​ទាំងអស់គ្នា​ដែល​តែងតែ​ស្រលាញ់​និង​គាំទ្រ​2NE1 នាពេល​កន្លងមក ពួកយើង​បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ CL  និង Sandara ជា​តារាចម្រៀង​ទោល​របស់​YG “ ។ 

​កន្លងមក​ប្រិយមិត្ត​ទន្ទឹងរង់ចាំ 2NE1 ខណៈ​តារា​ដទៃទៀត​របស់​YG ចេញ​ចម្រៀង​ថ្មី​ជា​បន្តបន្ទាប់ ហើយ​អ្នកខ្លះ​ក៏​សម្តែង​ការ បារម្ភ​ដែរ ព្រោះ​ឃើញ​សមាជិក​ទាំងបី​ដែល​នៅសល់ ហាក់​មមាញឹក​នឹង​ការងារ​ផ្ទាល់ខ្លួន ខណៈ​CL កំពុង​ប្រឹង​ដណ្តើម កេរ្តិ៍ឈ្មោះ នៅ​សហរដ្ឋអាមេរិក ៕​

 
YG ប្រកាសថា 2NE1 ត្រូវបាន​រំសាយ​ជា​ស្ថាពរ​
 
 
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!