ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 11:49:11 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

“​អត្តឃាត​” ម្ចាស់​ពានរង្វាន់​ផលិតករ​ឆ្នើម​អាយុ​លើសពី​២០​ឆ្នាំ របស់ #​ហេតុអ្វី​ត្រូវ​បញ្ឈប់​

ភ្នំពេញ | 27 Nov 2016 07:31 | ដោយ៖ Khmer7 | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 1789 | មតិ៖ 0
 

“​នៅក្នុង​រឿង​របស់ខ្ញុំ​និយាយ​អំពី​ក្មេងស្រី​ម្នាក់​ដែល​ធ្វើអត្តឃាត​សម្លាប់ខ្លួន​។ ប៉ុន្តែ​ការពិតទៅ​មិនមែនជា​អត្តឃាត​ទេ វា​គឺជា​ឃាតកម្ម​។ អ្នក​ដែល​ជុំវិញ​នាង​គឺជា​ឃាតករ​មានដូចជា​៖ គ្រូបង្រៀន​បាន​ប៉ះពាល់​រាង​ការ​នាង​ដោយ​គ្មាន​ការអនុញ្ញាត ភ្ញៀវ​តែងតែ​លេងសើច​មកលើ​នាង ពេល​នាង​កំពុងធ្វើការ​ជា​អ្នករត់​តុ​ថៅកែ​សម្លក់ ហើយ​សូម្បីតែ​មិត្ត​ប្រុស​របស់​នាង​ក៏​ចង់​បៀតបៀន​នាង​ដែរ​។ ខ្ញុំ​សង្ឃឹមថា​អ្នកទស្សនា​នឹង​មើលឃើញ​នូវ​បញ្ហា​នេះ និង​ពិចារណា​ថា​តើ​ខ្លួនគេ​គឺជា​មនុស្ស​ប្រភេត​បែប​ហ្នឹង​ដែរ​ឬក៏​អត់​? តើ​ខ្លួនគេ​ជា​អ្នកប្រព្រឹត្ត​ការ​បៀតបៀន​ផ្លូវភេទ​ដែរ​? #​ហេតុអ្វី​ត្រូវ​បញ្ឈប់ មិនមែន​គ្រាន់តែ​ជា​កម្មវិធី​ប្រកួត​ភាពយន្ត​ខ្លី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ជួយ​ទៅដល់​សង្គម​របស់ខ្ញុំ​ឲ្យ​បញ្ឈប់​ការ​បៀតបៀន​ផ្លូវភេទ​” នេះ​គឺជា​សម្តី​រៀបរាប់ របស់​ផលិតករ នៃ​ភាពយន្ត “​អត្តឃាត​” លោក វណ្ណ ស៊ី​ដា​រ៉ូ ដែលជា​ម្ចាស់​ពានរង្វាន់​ផលិតករ ឆ្នើម​អាយុ លើសពី​២០​ឆ្នាំ នៃ​យុទ្ធនាការ #​ហេតុអ្វី​ត្រូវ​បញ្ឈប់ #WHYSTOP​។​

​លោក វណ្ណ ស៊ី​ដា​រ៉ូ ដែលជា​ផលិតករ​នៃ​ភាពយន្ត​ខ្លី “​អត្តឃាត​” បាន​និយាយថា “​មូលហេតុ ដែល​ជំរុញ​ឲ្យ​លោក​ចូលរួម​ប្រកួត​ក្នុង​ភាពយន្ត​ខ្លី #​ហេតុអ្វី​ត្រូវ​បញ្ឈប់ ក៏​ព្រោះតែ កត្តា​ទី​១ លោក​គឹជា​ផលិតករ​ស្រាប់ ដែល​ត្រូវ​នឹង​ជំនាញ​របស់លោក ហើយ​វា​ក៏​ជា​ឲ​កាស​មួយ​ក្នុង​ការចូលរួម​ជួយ​ដល់​សង្គម​ផងដែរ កត្តា​ទី​២ កម្មវិធី​នេះ គឺជា​កម្មវិធី​ដ៏​ល្អ​ខុសប្លែក​ពី​ការប្រកួត​ខ្សែភាពយន្ត​ខ្លី​ដ៏​ទៃ ពីព្រោះថា​នេះ​គឺជា​ការប្រកួត​ទាក់ទង​ពី​រឿង​អប់រំ ដែល​នឹងត្រូវ​ផ្សព្វផ្សាយ​ដល់​សង្គម​ផងដែរ ដើម្បី​កាត់បន្ថយ​ការ​បៀតបៀន​ផ្លូវភេទ​របស់​ស្ត្រី​”​។​

​លោក ស៊ី​ដា​រ៉ូ ក៏បាន​បន្ថែមថា “​នេះ​គឺជា​សមិទ្ធផល​ដែល​អស្ចារ្យ​បំផុត​សម្រាប់​លោក ក្នុងការ​ទទួលបាន​ពានរង្វាន់​ក្នុង​យុទ្ធនាការ​នេះ ពីព្រោះថា​សម្រាប់​សាច់រឿង “​ឃាតករ​” នេះ ទាំង​លោក និង​ក្រុមការងារ​គឺមាន​រយៈពេល​ត្រឹមតែ ៤​ថ្ងៃ​ប៉ុណ្ណោះ​ក្នុងការ​និពន្ធ ដឹកនាំ​ថត ក៏ដូចជា​កាត់ត​ផងដែរ ប៉ុន្តែ​ចុងក្រោយ​លោក​ទទួលបាន​លទ្ធិ​ផល​”​។​
​ជា​ចុងក្រោយ លោក វណ្ណ ស៊ី​ដា​រ៉ូ ក៏បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​អង្គការ​រដ្ឋាភិបាល និង​ក្រៅ​រដ្ឋាភិបាល​ពាក់ព័ន្ធ​ទាំងអស់​ដែល​បង្កើត​យុទ្ធនាការ​នេះ​ឡើង ហើយ​ជាពិសេស​នោះ លោក​ក៏​អរគុណ​ទៅដល់​ក្រុម​ផលិត​របស់លោក ដែល​ខិតខំ​យ៉ាង​អស់ពី​កម្លាំងកាយ​ចិត្ត​”​។​

 
“​អត្តឃាត​” ម្ចាស់​ពានរង្វាន់​ផលិតករ​ឆ្នើម​អាយុ​លើសពី​២០​ឆ្នាំ របស់ #​ហេតុអ្វី​ត្រូវ​បញ្ឈប់​
 
“​អត្តឃាត​” ម្ចាស់​ពានរង្វាន់​ផលិតករ​ឆ្នើម​អាយុ​លើសពី​២០​ឆ្នាំ របស់ #​ហេតុអ្វី​ត្រូវ​បញ្ឈប់​
 
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!