ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 11:48:56 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រឿង វិកល​ច​រិ​ក ចាក់​បញ្ចាំង​ថ្ងៃនេះ និង​កំពុង​ត្រៀម​ចាក់​បញ្ចាំង​ក្រៅប្រទេស​

ភ្នំពេញ | 02 Dec 2016 09:12 | ដោយ៖ khmer7 | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 1921 | មតិ៖ 0
 

​កាលពីពេល​ថ្មីៗ​នេះ ខ្សែភាពយន្ត​វិកល​ច​រិ​កបាន​សម្ភោ​ធ​ជា​ផ្លូវការ ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅក្នុង​ថ្ងៃ​ចាក់​បញ្ចាំង​ដំបូង ក្នុងនោះ​មាន​វត្តមាន​របស់ ឯកឧត្តម ម៉ៅ អាយុទ្ធ លោក ស៊ិន ច័ន្ទ​សា​យា ប្រធាន​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ស៊ុំ ស៊ីថែ​ន ប្រធាន​គ្រប់គ្រង ក្រុមហ៊ុន ពូ​ព្រុំ ជា​អ្នក​ចែកចាយ​ខ្សែភាពយន្ត មាន​អ្នកគាំទ្រ អម​ជាមួយ​តារា​សិល្បៈ​ជាច្រើន​នាក់​បានមក​ចូលរួម​។ 

​ក្នុងពេល​ថ្លែង​សន្ទរកថា​នោះដែរ លោក ស៊ិន ច័ន្ទ​សា​យា ប្រធាន​នាយកដ្ឋាន​ភាពយន្ត ក៏បាន​លើកឡើងថា ខ្សែភាពយន្ត​នេះ នឹងត្រូវ​ដាក់បញ្ចាំ​ង​នៅ​មហោស្រព​ភាពយន្ត​ក្នុងប្រទេស​ចិន​ផងដែរ​។​

​ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ម្ចាស់​ផលិតកម្ម​លោក ហ៊ុយ យ៉ា​ឡេង ជា​ផលិតករ ជា​អ្នកដឹកនាំ និង​ជា​តារា​សម្តែង​ផ្ទាល់​ក្នុង​រឿង​បាន​សម្តែង​ចំណាប់អារម្មណ៍​ថា សប្បាយរីករាយ​ក្រោយ​សមិទ្ធផល​នេះ​បាន​ចាក់​បញ្ចាំង ដែល​ខ្សែភាពយន្ត​នេះ ជា​ប្រភេទ​ខ្សែភាពយន្ត​បែប​ស៊ើបអង្កេត  និង​រន្ធត់​។ ក្នុងនោះ​លោក​បាន​បញ្ជាក់ថា​៖ (​សម្ភាសន៍​)

​ក្រៅពីនេះ​តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​រឿង វិកល​ច​រិ​ក កញ្ញា ឆុំ វ​ត្តី ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​សប្បាយរីករាយ ក្រោយពេល​ស្នាដៃ​ថ្មី​នេះ​ត្រូវបាន​បង្ហាញ ដោយបាន​បញ្ជាក់ថា កញ្ញា​ពិតជា​ពេញចិត្ត​ចំពោះ​ស្នាដៃ​មួយ​នេះ​យ៉ាងខ្លាំង ដោយសារតែ​ខ្សែភាពយន្ត​បង្ហាញ​ពី​តថភាព​ពី​មនុស្ស​ដែលមាន​សតិ​មិន​គ្រប់​។ 

​ចំពោះ​ខ្សែភាពយន្ត​រឿង និយាយ​ពី​ដំណើរ​ជីវិត​របស់​បុរស​ពីរ​នាក់ គឺ សុភាព ជា​បុរស​មាន​សតិ​មិន​នឹងនរ និង​វិចិត្រ​ជា​អ្នក​មើលថែ និង​នៅ​មើលថែ​សុភា​ពពេល​ដែលមាន​អា​ការៈមិន​ស្រួល​ម្តង ដែល​ដំណើរ​ជីវិត​របស់​ពួកគេ​ទាំងពីរ​បាន​បង្ករ​ឲ្យ​មាន​បញ្ហា​ជាច្រើន ដោយ​ក្នុងនោះ​មានការ​សម្លាប់​មនុស្ស​ដោ​យ​មិនដឹងថា​អ្នកណា​ជា​អ្នក​សម្លាប់​។ ហើយ​ខ្សែភាពយន្ត​រឿង វិកល​ច​រិ​ក​នេះ នឹង​ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី​២​នេះ​តទៅ​ផងដែរ​។​

 
រឿង វិកល​ច​រិ​ក ចាក់​បញ្ចាំង​ថ្ងៃនេះ និង​កំពុង​ត្រៀម​ចាក់​បញ្ចាំង​ក្រៅប្រទេស​
 
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!