ភោជនីយដ្ឋានជិត៦០០នៅអ៊ីរ៉ង់ត្រូវបិទទ្វារ
អ៊ីរ៉ង់ជាប្រទេសអ៊ីស្លាមតឹងតែងបំផុត ហើយកន្លងមកបានរកឃើញ ហាងកាហ្វេឬភោជនីយដ្ឋានជាច្រើនបានបំពានច្បាប់អ៊ីស្លាម ត្រូវរដ្ឋាភិបាលសម្រេចឲ្យបិទទ្វារ។
អ៊ីរ៉ង់ជាប្រទេសអ៊ីស្លាមតឹងតែងបំផុត ហើយកន្លងមកបានរកឃើញ ហាងកាហ្វេឬភោជនីយដ្ឋានជាច្រើនបានបំពានច្បាប់អ៊ីស្លាម ត្រូវរដ្ឋាភិបាលសម្រេចឲ្យបិទទ្វារ។
មន្ត្រីប៉ូលិសអ៊ីរ៉ង់បានប្រកាសថា ប៉ូលិសអ៊ីរ៉ង់បានបិទទ្វារភោជនីយដ្ឋាន និងហានកាហ្វេដល់ទៅ៥៤៧កន្លែងនៅទីក្រុងតេអ៊ីរ៉ង់ដោយសារតែមិនគោរពច្បាប់អ៊ីស្លាម។ ក្រៅពីបទហាង នៅមានម្ចាស់ហាង១១នាក់ត្រូវបានចាប់ខ្លួនផងដែរ។
សារព័ត៌មាន AFP បានដកស្រងការប្រកាសរបស់លោក Keith Hossein Rahimi បានបញ្ជាក់ថា សកម្មភាពខាងលើ គឺដើម្បីទប់ស្កាត់បទល្មើស ពាណិជ្ជកម្ម ក្នុងនោះមាន ការលើកស្លាក់យីហោ ខុសច្បាប់ ដាក់បទចម្រៀង ខុសច្បាប់…។
តុលាការ ទីក្រុងតេអ៊ីរ៉ង់ទទួលបន្ទុកបទល្មើសវិប្បធម៌បានអំពាវនាវដល់ពលរដ្ឋ នៅទីក្រុង ផ្តាល់ព័ត៌មានពីបទល្មើសតាមរយៈការផ្ញើសារ ឬក៏ ហៅទូរស័ព្ទ ដើម្បីរាយការណ៍។ ពលរដ្ឋ អាចនិងផ្តាល់ព័ត៌មាននៅករណី ស្ត្រី ដោះកន្សែង Hijab (ស្បៃមុខ) ពេលជិះរថយន្ត និងសកម្មភាព អសីលធម៌ផ្សេងៗ។
កាលពីឆ្នាំ២០១២រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់បាន ចេញបញ្ជាឲ្យដាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពតាមដាន់នៅតាមហាងកាហ្វេ ភោជនីយដ្ឋានដើម្បីតាមដានភ្ញៀវខុសច្បាប់។ ម្ចាស់ហាងមួយចំនួនក៏បានសម្រេច បិទទ្វារដោយមិនអាចគោរពទៅតាមច្បាប់សន្តិសុខយ៉ាងតឹងតែងខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។