ក្រោយបញ្ជូនទាហានជាច្រើនទៅទប់ស្កាត់ជនភៀសខ្លួន ម៉ិចស៊ិកបាន បង្កើតការងារសម្រាប់ជនភៀសខ្លួន​៤មឺននាក់

ម៉ិចស៊ីកូ បានអនុវត្តនៅគោលនយោបាយតឹងតែងចំពោះជនភៀសខ្លួន ចូលមកកាន់ប្រទេសរបស់ខ្លួនដើម្បីបន្តទៅអាមេរិក ។ កន្លងមក រដ្ឋាភិបាលបានសម្រេចបញ្ជូនទហានជាង ១ម៉ឺននាក់ទៅទប់ស្កាត់ពលរដ្ឋឆ្លងដែនចូលអាមេរិក ខុសច្បាប់ តាមកិច្ចព្រមព្រៀង រវាង​ម៉ិចស៊ីកូ និងអាមេរិក​។
នៅពេលនេះដែរ ដើម្បីឲ្យជនភៀសខ្លួនដែលរងចាំចូលទៅអាមេរិក ធ្លាក់នៅក្នុងភាពចលាចល​​រដ្ឋាភិបាលម៉ិចស៊ីកូ បានសម្រេច បង្កើតការងារធ្វើសម្រាប់ជនភៀសខ្លួនពេលរងចាំ​។ នេះជាសកម្មភាពដ៏ល្អបំផុត ដើម្បីបញ្ជៀសភាពចាលចលនៅក្នុងប្រទេសម៉ិចស៊ីកូ​។
កាលពីថ្ងៃទី​២៨ខែមិថុនា ប្រធានាធិបតីម៉ិចស៊ិក លោក​ Andres Manuel Lopez Obrador បានប្រកាសថា​នឹងផ្តល់ការងារដល់ជនភៀសខ្លួនចំនួន​៤មឺននាក់នៅព្រំដែន​ភាគខាងជើង ក្នុងពេលដែលកំពុងរងចាំសុំទិដ្ឋការចូលទៅកាន់អាមេរិក។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីម៉ិចស៊ិក បានបញ្ជាក់ថា ច្បាប់ផ្តល់ការងារធ្វើបណ្តោះអាសន្នដល់ជនភៀសខ្លួន ក្នុងពេលរងចាំ​ចូលទៅកាន់ទឹកដីអាមេរិក​។
សកម្មភាពខាងលើរបស់រដ្ឋាភិបាលម៉ិចស៊ិក នឹងជួយដល់ជនភៀសខ្លួន អាចរកបានប្រាក់ចំណូលដើម្បីចិញ្ជឹមជីវិតបណ្តោះអាសន្ន ។ ម៉ិចស៊ិកមានព្រំដែនជាប់អាមេរិក​ដល់ទៅ​៣១៦៩ គីឡូម៉ែត្រ ។កន្លងមករដ្ឋាភិបាលម៉ិចស៊ិកបាន​បញ្ជូនទាហានរាប់ពាន់នាក់ ទៅកាន់ព្រំដែនការពារពលរដ្ឋឆ្លងដែនខុសច្បាប់ ទៅកាន់អាមេរិក តាមការព្រមព្រៀងដើម្បីបញ្ជៀសការដំឡើងពន្ធពីអាមេរិក។
ក្រៅពីផ្តល់ការធ្វើ ប្រធានាធិបតីម៉ិចស៊ីកបាន សាងសង់មជ្ឈមណ្ឌល​ ស្នាក់នៅបណ្តោះអាសន្ន​ និងផ្តល់សេវាកម្ម សុខាភិបាល ថ្នាំសង្កូវ ជួយដល់ជនភៀសខ្លួនទាំងនោះ​។
នៅក្នុងកិច្ចព្រមព្រៀង​ រដ្ឋាភិបាលម៉ិចស៊ីកូ​ បានសន្យាថា ការពារព្រំដែនជាប់​ Guatemala ​ដើម្បីរារាំងជនភៀសខ្លួនចូលទៅកាន់​ ម៉ិចស៊ិច ដើម្បីបន្តទៅកាន់អាមេរិក ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close