(ទាស់គ្នាប្តីប្រពន្ធបុរសជាប្តីទិញសាំងចាក់ដុតសំលាប់ប្រពន្ធកូននិងដុតសំលាប់ខ្លួនឯងនៅស្រុកពួក)
ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍ថាមានករណីទាស់គ្នាប្តីប្រពន្ធបុរសជាប្តីទិញសាំង២ដបចាក់សោផ្ទះរួចដុតសំលាប់ប្រពន្ធនិងកូនអាយុទើប២ខែឆេះខ្លោចបន្សល់គំនរផេះផង់និងដុតផ្ទះ ដុតសំលាប់ខ្លួនឯង ។ ករណីហឹង្សាក្នុងសហព័ទ្ធនិងអនីតិសង្វាស(ចាក់សាំងដុតប្រពន្ធ កូន ដុតខ្លួនឯងនិងដុតផ្ទះនេះ)បានកើតឡើងនៅវេលាម៉ោង ០៩៖៣០ ព្រឹកថ្ងៃអាទិត្យថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ តាមសមត្ថកិច្ចបានអោយដឹងថា ផ្ទះជនរងគ្រោះ ឈ្មោះ ជី ជុំ ភេទប្រុស អាយុ ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ មុយ រឿត អាយុ ៥៨ ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើត្រូវជាឪពុកម្តាយក្មេករបស់ជនសង្ស័យ ។
រីឯជនបង្ករជាជនសង្ស័យ មានឈ្មោះ គង់ ចំណាន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករសំណង់បានទិញសាំងចំនួន០២ដប មកចាក់ដុត ផ្ទះជនរងគ្រោះ(ឪពុកម្តាយក្មេក) ដោយចាក់សោរទ្វារពីខាងក្នុងផ្ទះ ដែលមានប្រពន្ធឈ្មោះ ជី ស្រីមុំ អាយុ ៣៣ឆ្នាំ និងកូនតូច ម្នាក់ឈ្មោះ មេត្តា ភេទ ប្រុសអាយុ ០២ខែ ក៍នៅលើផ្ទះទាំងអស់គ្នា ។ ហេតុការរណ៍ដ៍សង្វេកនេះបណ្ដាលឲ្យមនុស្សចំនួន ០៣នាក់(ប្តីប្រពន្ធនិងកូនបានស្លាប់យ៉ាងវេទនា )។ តាមសមត្ថកិច្ចថាទំហំនៃកាខូចខាតឆេះផ្ទះទំហំ ៦,៥x៩ម៉ែត្រ ថ្មក្រោម ឈើលើ ប្រក់ក្បឿង ជញ្ជាំងក្ដារ កំពស់ ០៤មែត្រ និងខូចខាតទ្រព្យសម្បត្តិទាំងស្រុង ។
របាយការណ៍របស់សមត្ថកិច្ចសរុបការខូចខាតបាត់បង់ទាំងអស់រួមមាន៖ មាសចំនួន០៣តំលឹង -ផ្លាកទីន ០២ជី ប្រាក់ដុល្លា ១០០០$ ប្រាក់ខ្មែរ ៣.៤០០.០០០(បីលានសែសិបម៉ឺនរៀល) ។ តាមការ សាកសួរនិងសាក្សីថាមូលហេតុបណ្ដាលមកពីរឿងទំនាស់ក្នុងក្រុមគ្រួសារ រវាងប្ដីប្រពន្ធ រស់នៅមិនចុះសម្រុងនឹងគ្នា ។
ទោះជាយ៉ាងណាក៍ដោយ សមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗនិងសង្គ្រោះ:ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០៣គ្រឿង(រថយន្តរបស់ខេត្ត២និងស្រុក ០១ គ្រឿង)ហើយអស់ទឹក០៤ឡាន។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមការិយាល័យបង្កានិងពន្លត់អគ្គីភ័យនិងសង្គ្រោះ ការិយាល័យបច្ចេកទេសពិនិត្យសាកសពទាំង០៣នាក់ ហើយតាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុករណីខាងលើគឺបង្ករឡើងដោយជនសង្ស័យ ឈ្មោះ គង់ ចំណាន ពិតប្រាកដមែន។
លោក ស្នងការរងទទួលបន្ទុកអគ្គីភ័យ សំណូមពរយ៉ាងទទូច គ្រប់ក្រុង-ស្រុកនិងមូលដ្ឋានមេត្តា បើកផ្លូវអោយបានយ៉ាងតូច៦ម៉ែត្រងាយស្រួលអោយឡានទឹកអាចចេញចូលបានពេលមានហេតុការណ៍កើតឡើង ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។