តំបន់ទេសភាពព្រៃលិចទឹកមេគង្គ មានប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ទំនាបទន្លេធំៗ ក្នុងតំបន់អាស៊ីអាគ្នេយ៍
តំបន់ទេសភាពព្រៃលិចទឹកមេគង្គគ្របដណ្ដប់លើផ្ទៃដីសរុបប្រមាណជា ២៧.០០០ គីឡូម៉ែតការ៉េ និងលាតសន្ធឹង ប្រវែងប្រមាណជា ១៨០ គីឡូម៉ែត តាមដងទន្លេមេគង្គចាប់ពីខេត្តក្រចេះរហូតដល់ព្រំប្រទល់ឡាវ ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានប្រ័ន្ធអេកូឡូស៊ីធម្មជាតិទំនាបទន្លេធំៗក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការសិក្សាជីវៈចម្រុះទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ឆ្នាំ២០០៦-២០០៧ បានបង្ហាញថា តំបន់នេះមានវត្តមាន ថនិកសត្វធំៗចំនួន ១១ប្រភេទ សត្វកង្កែបនិងល្មូន ៥៦ប្រភេទ រុក្ខជាតិ៦៣៨ និងប្រភេទត្រី ដែលមានដើមកំណើតក្នុងស្រុកចំនួន ២២៣ប្រភេទ។ តំបន់នេះជាតំបន់អេកូឡូស៊ីដែលផ្តល់ជាជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វផ្សោតទន្លេមេគង្គនៅនៅសេសសល់។
ក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ ចូលរូមផ្សព្វផ្សាយអំពីកិច្ចការពារធនធានធម្មជាតិដ៏សម្បូរបែបរបស់ទន្លេមេគង្គ និងចូលរួមផ្តល់សំលេងដល់ធម្មជាតិ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។