រដ្ឋបាលខេត្តត្បូងឃ្មុំ បិទតូបលក់ដូរ៦០តូប នៅផ្សារសួង រយៈពេល១៤ថ្ងៃ ក្រោយពាក់ព័ន្ធជាមួយអ្នកកើតកូវីដ
ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ទីតាំងតូបលក់ត្រីងៀតលេខ D3-757 និងតូបជុំវិញដែលពាក់ព័ន្ធសរុប ៦០តូប នៅផ្សារសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចនេះ បានកំណត់ថា ទីតាំងទាំងពីរនេះ ត្រូវបិទការចេញ-ចូលជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែមិថុនា រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ និងមានសេចក្ដីសម្រេចថ្មីមកជំនួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។