រាយខ្សែភ្លើងបូមទឹកបាញ់ឲ្យជ្រូក មិនប្រយ័ត្ននឆក់ស្លាប់ខ្លួនឯង!
ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ ករណីឆក់ខ្សែ បណ្តាលឲ្យមនុស្សម្នាក់ បានស្លាប់ នៅចំណុចប្រឡាយទឹក នៅភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ហែម សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ និងមានប្រពន្ធឈ្មោះ គង់ សុភ័ក្រ អាយុ៤០ឆ្នាំ។ មុនពេលកើតហេតុ ជនរងគ្រោះ បានរៀបចំបូមទឹកនៅមុខផ្ទះបំរុងបាញ់ទឹកជ្រូក ខណៈកំពុងរាយខ្សែភ្លើងដាក់ចំលើដែកគោល ដែលបានដំជាប់នៅដើមស្វាយ រំពេចនោះក៏ត្រូវខ្សែភ្លើងឆក់ដួលប្រកាច់ក្នុងក្រឡុកទឹកបែកពពុះមាត់ ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ ភ្លាមែ សាច់ញាតិបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់បាត់ទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។