រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះ បេសកកម្ម​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ពិនិត្យ​ការបង្កបង្កើន​ផលរប​ស់​ពលរដ្ឋ​

​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោកជំទាវ ម៉ក់ ស៊ីថា អមដំណើរ​ដោយ​ឯកឧត្តម​រដ្ឋ លេខាធិការ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ប្រតិភូ​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​សហការី​មួយចំនួនទៀត បាន​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង និង​ខេត្តពោធិសាត់ ក្នុង​គោលបំណង ចុះទៅពិនិត្យ​ការងារ​បង្កបង្កើនផល និង​វាយតម្លៃ​ពី​ផល​ប៉ះ ពាល់​ខូចខាត​ដែល​បណ្តាលមកពី​គ្រោះទឹកជំនន់ និង​គ្រោះ​រាំ​ស្ងួត​លើ​ផលិតកម្ម​កសិកម្ម ពិសេស​ដំណាំ​ស្រូវ រួច​ពិនិត្យ លើ​លទ្ធភាព​ចែក​ពូជស្រូវ និង​ពូជ​ដំណាំ​ជូន​គ្រួសារ​រង គ្រោះ ដែល​ក្រសួង​មាននៅ​ក្នុង​សន្និធិ​ល​មួយចំនួន និង​មួយចំនួនទៀត​ជា​ជំនួយ​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​។

កម្មវិធី​ទី​១
-​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​ស្តារ​ផលិតកម្ម​ស្រូវ​)
​តាមផ្លូវ​ធ្វើដំណើរ​ទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក​បាន​ចុះ​ជួប​កសិករ​នៅ​ឃុំ​ម៉ោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប ដើម្បី​សួរនាំ​ពី​ផលប៉ះពាល់​និង​គម្រោង​ស្តារ​ផលិតកម្ម​ស្រូវ​ឡើងវិញ លើ​ផ្ទៃដី​ចំនួន ១៦៦០ ហ​ត ដែល​ប៉ះពាល់​។ នាឱកាស​នេះ​លោក បាន​ជូន​ស្រូវពូជ​ចំនួន ៣០​តោន​សម្រាប់​មន្ទីរ​កសិក​ម្ម​ខេត្ត​ក្នុងនោះ​មន្ទីរ​កសិកម្ម​ស្រុក​ស្រីស្នំ​ចំនួន ៣​តោន​។ ចេញពី​ស្រុក​ស្រីស្នំ បន្តដំណើរ​មក​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ រួម​ដំណើរ​ជាមួយ​ឯកឧត្តម​អភិបាល នៃ​គណ​អភិបាលខេត្ត​។ លោក​បាន​ចុះ​ជួប​និង​សួរនាំ​កសិករ​ពី​ការងារ​បង្កបង្កើនផល និង​ផលប៉ះពាល់​លើ​ដំណាំ​ស្រូវ​ដោយ​គ្រោះរាំងស្ងួត​នៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់​។ មន្ទីរ​បាន​ឲ្យ​ដឹងថា​ផលិតកម្ម​ស្រូវ​ក្នុង​ខេត្ត​មាន​បី​ស្រុក​គឺ​ស្រុក​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​បន្ទាយ​អំពិល​បាន​ទទួលរង​ផល​ប៉ះ ពាល់​លើ​ផ្ទៃដី​ជាង ១​ម៉ឺន​ហ​ត និង​ខូចខាត​ទាំងស្រុង​ចំនួន ៥០០​ហ​ត​។ ជារួម​ស្ថានភាព​នៃ​ការលូតលាស់​ដំណាំ​ស្រូវ​ឃើញថា​មាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ ដោយសារ​មាន ភ្លៀង​បង្អោរ​ធ្លាក់​ជា​បន្តបន្ទាប់​តាំងពីដើម​ខែកញ្ញា​។ ដោយ ឡែក​ក្នុងស្រុក​សំរោង ឃុំ​បន្សាយ​រៈ ភូមិ​បន្សាយ​រៈ លោក និង​សហការី​បាន​ចុះមក​ពិនិត្យ​ការធ្វើ​ស្រែ​បែប​កសិកម្ម​ទំនើប​ធ្វើការ​ជ្រើសរើស​ពូជ ប្រើប្រាស់​គ្រឿងចក្រ​ស​កិក​ម្ម និង​អនុវត្ត​បច្ចេកទេស​ត្រឹមត្រូវ​ដោយ​សហការ​ដឹកនាំ​អនុវត្ត​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (​កា​ឌី​) លើ​ផ្ទៃដី ៤៣​ហ​ត របស់​កសិករ​ឈ្មោះ ប៊ូ សំ​ហេន​។ ចេញពី​ស្រុក​សំរោង បន្តដំណើរ​មក​ស្រុក​បន្ទាយ​អំពិល ឃុំ​វិល ភូមិ​ឪ​ឡូ​ក ដើម្បី​មកជួប​កសិករ​ដែលមាន​ដីស្រែ​ប៉ះពាល់ តែ​អាច​ស្តារឡើងវិញ​បាន​។

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការស្តារ​ផលិតកម្ម​ស្រូវ និង​ការងារ បង្កបង្កើនផល​នា​ព្រឹក​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​កសិក​ម្ម និង​ប្រធាន​មន្ទីរ​កសិកម្ម​នៃ​ខេត្ត​ទាំងពីរ​នូវ​ការងារ​សំខាន់ៗ​ដូចខាងក្រោម​៖
-​រៀបចំ​នាំយក​ស្រូវពូជ​មក​ចែកជូន​កសិករ​ឲ្យ​បាន​គ្រប់គ្រាន់​និង​ទាន់ពេលវេលា និង​គួរ​ត្រៀម​ពូជ​ដំណាំ​ផងដែរ​ដោយ សារ​តែ​ចុងរដូវ​នៃ​ការងារ​ដក​ស្ទូង កន្លែង​ខ្លះ​មិនអាច​ធ្វើស្រែ​បាន​គួរ​ដាំ​ដំណាំ​ស្បៀង​វិញ ចៀសវាង​ទុក​ដី​ទំនេរ​ចោល​
-​លោក​បាន​កោតសរសើរ លើកទឹកចិត្ត និង​គាំទ្រ​ដល់
​កសិករ ប៊ូ សំ​ហេន ដែល​បាន​យក​បច្ចេកទេស​មក​អនុវត្ត​ក្នុង​ការជួយ​ជំរុញ​ផលិតកម្ម​ស្រូវ​របស់ខ្លួន​ផង និង​ជួយ​បង្ហាត់ បង្ហាញ​ដល់​កសិករ​ផ្សេងៗ​ឲ្យ​បាន​យល់ និង​រៀនសូត្រ​ពី​ការអនុវត្ត​បច្ចេកទេស​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ ដើម្បី​បង្កើន​ទិន្នផល​លើ​ផ្ទៃដី​ដដែល រក្សាបាន​នូវ​គុណភាព មាន​ទីផ្សារ និង​បង្កើន​ប្រាក់ចំណូល​
-​មន្ទីរ​គួរ​ជ្រើសរើស​កសិករ​គំរូ​របៀបនេះ​ឲ្យ​បាន​ច្រើន ប្រយោជន៍​ជួយ​ផ្សព្វផ្សាយ​បច្ចេកទេស បង្កើន​ការយល់ដឹង បន្ថែមទៀត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​ឈានទៅ​សម្រេចបាន​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ និង​ច​ក្ចុ​វិស័យ​របស់​សម្តេច​អគ្គ​មហា​សា​នា​ប​តី​តេ​ជោ​ហ៊ុន សែន​នា​ឆ្នាំ​២០៣០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close