ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ គឺជា​ច្បាប់​កម្មសិទ្ធិបញ្ញា បង្កើតឡើង​ជួយ​ជំរុញ​ការបង្កើតឱ្យមាន​ស្នាដៃ​ថ្មីៗ និង​ការពារ​នូវ​ផលិតផល​វប្បធម៌​ជា​ស្នា​ដ​អ្នកនិពន្ធ អ្នក​សម្តែង ផលិតករ​

​ឯកឧត្តម ឡុង ប៉ុណ្ណ​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្ប​: មានប្រសាសន៍ថា ច្បាប់​ស្តីពី សិទ្ធិ​អ្នកនិពន្ធ គឺជា​ផ្នែក​មួយ​នៃ​ច្បាប់​កម្មសិទ្ធិបញ្ញា ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​និង​គោលដៅ​ជួយ​ជំរុញ​ការបង្កើតឱ្យមាន​ស្នាដៃ​ថ្មីៗ និង​ការពារ​នូវ​ផលិតផល​វប្បធម៌​ជា​ស្នា​ដ​អ្នកនិពន្ធ អ្នក​សម្តែង ផលិតករ ជាដើម​សំដៅ​ធានា​ការធ្វើ​អាជីវកម្ម​មួយ​ត្រឹមត្រូវ ស្របច្បាប់​លើ​ផលិតផល​វប្បធម៌​ទាំងនោះ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​វប្បធម៌​ស្របតាម​គោល នយោបាយ​ជាតិ ស្តីពី​វិស័យ​វប្បធម៌​ឆ្នាំ​២០១៤ និង​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ដែលជា​ក​ត្ត ជួយ​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ ផលិតករ សិល្បករ ម្ចាស់​សិទ្ធិ ឱ្យ​ខិតខំ​បង្កើត​ស្នាដៃ​ថ្មី និង​ដើម្បី​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូលមក​ប្រកប​របរ​ក្នុងស្រុក ដោយ​អនុលោម​តាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ​ជាពិសេស អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា​ដែល​កម្ពុជា​បាន​ចូល​ជា​ភាគី​នោះ​តែម្តង ។​

​ឯកឧត្តម ឡុង ប៉ុណ្ណ​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្ប​: បាន​មានប្រសាសន៍​បែបនេះ សិក្ខាសាលា​ថ្នាក់​ភូមិភាគ​ស្តីពី​ការផ្សព្វផ្សាយ​សន្ធិសញ្ញា និង​អនុសញ្ញា​នានា​ដែល​កម្ពុជា​បាន​ចូល​ជា​ភាគី និង​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​ទាក់ទង​នឹង​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល នា​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ។​

​ឯកឧត្តម ឡុង ប៉ុណ្ណ​ស៊ី​រី​វត្ថ មានប្រសាសន៍​ទៀតថា អង្គសិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ខ្លឹមសារ​ច្បាប់ សិទ្ធិ​អ្នកនិពន្ធ អនុ​ស​ញ្ញ និង​សន្ធិសញ្ញា​នានា ជូន​ទៅដល់​សិក្ខាកាម ជាពិសេស គឺ​ប្អូនៗ សិល្បករ និង​និស្សិត ដែលជា​យុវជន​ឱ្យបាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​នូវ​ចំណេះដឹង​បន្ថែមទៀត អំពី​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​។​

​ឯកឧត្តម បន្តថា សិក្ខាសាលា​នេះ ពិត​ជាមាន​អត្ថប្រយោជន៍ និង​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​វា​បានផ្តល់​នូវ​ចំណេះដឹង​ថ្មីៗ រួមទាំង​បទពិសោធន៍​ល្អៗ​សម្រាប់​យកទៅអនុវត្ត​ជាក់ស្ដែង និង​ផ្សព្វផ្សាយ​បន្ត នៅតាម​មូលដ្ឋាន​របស់ខ្លួន ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់​ទៅដល់​ការបង្កើត​ថ្មី​នូវ​ស្នាដៃ​វប្បធម៌​ច្រើន​ទៀត ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close