ក្រុមហ៊ុន​ចំនួន​២ នាំចេញ​ស្រូវ និង​ដំឡូង​មី​សរីរាង្គ ទៅកាន់​ទីផ្សារ​អឺរ៉ុប បន្ដ​ចុះកិច្ចសន្យា​ប្រមូល​ទិញ​ប្រមាណ​ជាង ៧៤,០០០​តោន​ទៀត ពី​កសិករ​ខេត្តព្រះវិហារ​

​ខេត្តព្រះវិហារ​៖ នា​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ស្ដីពី​ការផលិត និង​ផ្គត់ផ្គង់​ស្រូវ ដំឡូង​មី​សរីរាង្គ​រវាង ២១​សហគមន៍​កសិកម្ម ក្នុង​ខេត្តព្រះវិហារ នឹង​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​កម្ពុជា និង​ក្រុមហ៊ុន​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា (CACC)​ដែលជា​ក្រុមហ៊ុននាំចេញ ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ក្រុម​នាំចេញ​អង្ករ និង​ដំឡូង​មី​ឈានមុខ​គេ នៅក្នុង​ប្រទេស​កម្ពុជា ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​កម្ពុជា និង​ក្រុមហ៊ុន​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា (CACC) ដែល​បាន​សហប្រតិបត្តិការ​ជាមួយ សហភាព​សហគម​ន៍ក​សិ​កម្ម​ព្រះវិហារ​មានជ័យ ក្នុងការ​ប្រមូល​ទិញស្រូវ​សរីរាង្គ​ពី​បណ្តា​ក្រុម​ផលិត​នៃ​សហគមន៍​កសិកម្ម ក្នុង​ខេត្តព្រះវិហារ អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​ក៏​ដូច​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ ដែល​បាន​គាំទ្រ​កសិករ ក្នុងការ​
​ផលិត​ស្រូវ​សរីរាង្គ អោយ​ត្រូវ​ស្តង់ដារ​អឺរ៉ុប និង​ស្តង់ដារ​អាមេរិក​សម្រាប់​លក់​អោយ​ក្រុមហ៊ុន ដើម្បី​ធ្វើការ​កែច្នៃ និង​នាំចេញ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា​ពិធី​ចុះហត្ថលេខា​នាពេលនេះ​គឺ​បានបង្ហាញ​ពី​ការធានា​ទីផ្សារ​ស្រូវ និង​ដំឡូង​មី​សរីរាង្គ​របស់​កសិករ ក្នុង​ខេត្តព្រះវិហារ​ដែល​កំពុង​ផលិត ក្នុង​ឆ្នាំ​២០២២ ហើយក៏​ជា​វេទិកា សម្រាប់​ការចែករំលែក​បទពិសោធ​ន៍ ស្តីពី​ការអនុវត្ត​ផលិតកម្ម​ស្រូវ និង​ដំឡូង​មី​សរីរាង្គ​តាម​កិច្ចសន្យា ហើយ​ជាការ​ផ្ដល់ឱកាស​ដល់ អ្នកចូលរួម​ទាំងអស់​បាន​ជួប​មុខ​គ្នា​ក្នុង​ការបង្កើត​ទំនាក់ទំនង និង​ការចង​បណ្ដាញ​រវាង​អ្នក​ផលិត និង​អ្នកទិញ​(​នាំចេញ​) ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា ។​ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យ​កម្ពុជា​និង​ក្រុមហ៊ុន​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា ក៏ដូចជា​អ្នកពាក់ព័ន្ធ​និង​អង្គការ​ដៃគូ​នានា បន្ត​នៅ​ប្រពៃណី និង​ការជំរុញ​ការទិញ​ស្រូវ​អង្ករ​ក៏ដូចជា​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត​ក្នុង​ខេត្តព្រះវិហារ ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន ស្របតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា​ពិធី​ចុះហត្ថលេខា​នាពេលនេះ​គឺ​បានបង្ហាញ​ពី​ការធានា​ទីផ្សារ​ស្រូវ និង​ដំឡូង​មី​សរីរាង្គ​របស់​កសិករ ក្នុង​ខេត្តព្រះវិហារ​ដែល​កំពុង​ផលិត ក្នុង​ឆ្នាំ​២០២២ ហើយក៏​ជា​វេទិកា សម្រាប់​ការចែករំលែក​បទពិសោធ​ន៍ ស្តីពី​ការអនុវត្ត​ផលិតកម្ម​ស្រូវ និង​ដំឡូង​មី​សរីរាង្គ​តាម​កិច្ចសន្យា ហើយ​ជាការ​ផ្ដល់ឱកាស​ដល់ អ្នកចូលរួម​ទាំងអស់​បាន​ជួប​មុខ​គ្នា​ក្នុង​ការបង្កើត​ទំនាក់ទំនង និង​ការចង​បណ្ដាញ​រវាង​អ្នក​ផលិត និង​អ្នកទិញ​(​នាំចេញ​) ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា​។​

​ឯកឧត្តម ក៏បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យ​កម្ពុជា​និង​ក្រុមហ៊ុន​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា ក៏ដូចជា​អ្នកពាក់ព័ន្ធ​និង​អង្គការ​ដៃគូ​នានា បន្ត​នៅ​ប្រពៃណី និង​ការជំរុញ​ការទិញ​ស្រូវ​អង្ករ​ក៏ដូចជា​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត​ក្នុង​ខេត្តព្រះវិហារ ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន ស្របតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់​ផងដែរ​ថា​យោងតាម​ផែនការ​ក្នុង​ឆ្នាំ​២០២២ នេះ កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​លើ​កសិផល​សរីរាង្គ​សរុប ៧៤,០៩១ តោន ក្នុងនោះ​មាន​ស្រូវ​សរីរាង្គ ១៨,៥៦១ តោន ដំឡូង​មី​សរីរាង្គ ៥៥,០០០ តោន ស្វាយចន្ទី​សរីរាង្គ ៥០០ តោន និង​សណ្ដែកដី​សរីរាង្គ​៣០ តោ នឹង​គ្រោង​ធ្វើឡើង​រវាង​សហគមន៍​កសិកម្ម​ចំនួន​៣២​ក្នុង​ខេត្តព្រះវិហារ និង​ក្រុមហ៊ុន​ដៃគូ​សហការ​ទាំងអស់ ខណៈដែល​នៅ​ឆ្នាំ​២០២១ កន្លងមកនេះ យើង​មាន​កសិផល​សរុប ៣៤,៣៤៧​តោន ត្រូវបាន​ផលិត និង​ផ្គត់ផ្គង់​តាម​កិច្ចសន្យា​ពី​កសិករ​ប្រមាណ​ជាង ៥,០០០ គ្រួសារ ក្នុងនោះ​រួមមាន​៖ ស្រូវ​សរីរាង្គ​ចំនួន​១១,២៣០ តោន ដំឡូង​មី​សរីរាង្គ ២៣,០០០ តោន ចន្ទ​សរីរាង្គ ១០០ តោន និង​សណ្ដែកដី​សរីរាង្គ ១៧ តោន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close