ទីក្រុង​ហ្សា​កាតា គំនរ​សំរាម​អាច​ឡើងដល់​កម្ពស់ ៤០​ម៉ែត្រ ឬ​ខ្ពស់​ដូច​អគារ ១២ ជាន់​!

​ហ្សា​កាតា​៖ នៅ​កន្លែង​ចាក់សំរាម​ដែល​ប្រមូល​សំរាម​ភាគច្រើន​ក្នុង​ទីក្រុង​ហ្សា​កាតា គំនរ​សំរាម​អាច​ឡើងដល់​កម្ពស់ ៤០​ម៉ែត្រ ឬ​ខ្ពស់​ដូច​អគារ ១២ ជាន់​។ ភាគច្រើន​នៃ​វា – ច្រើនជាង ៥០​ភាគរយ នៃ​កាកសំណល់​នៅ Bantargebang ដែលជា​កន្លែង​ចាក់សំរាម​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី មាន​អាហារ​ដែល​នៅសល់ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​ដោយ​ទីភ្នាក់ងារ​បរិស្ថាន​ហ្សា​កាតា ចេញផ្សាយ នាពេល​ថ្មីៗ​នេះ​។

​ទីក្រុង​ហ្សា​ការ​តា​ផលិត​សំរាម​ជាង ៧៥០០​តោន​ជា​រៀងរាល់ថ្ងៃ ហើយ​ភាគច្រើន​នៃ​វា​ត្រូវបាន​បញ្ជូនទៅ​ទីភ្នាក់ងារ​នេះ​។ ទោះជា​យ៉ាងណាក៏ដោយ តួលេខ​នេះ​មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​នោះទេ ដោយសារតែ​ការរកឃើញ​នៃ​របាយការណ៍​របស់រ​ដ្ឋា​ភិ​បាល​ថ្មីៗ​នេះ​។

​របាយការណ៍​របស់​ទីភ្នាក់ងារ​ជាតិ​រៀបចំ​ផែនការអភិវឌ្ឍន៍​ជាតិ​ដែល​បាន​ពិនិត្យមើល​ទិន្នន័យ​ដែលមាន​តម្លៃ​រយៈពេល ២០​ឆ្នាំ​បាន​បង្ហាញថា អាហារ​ពី ២៣ ទៅ ៤៨​លាន​តោន​ត្រូវបាន​បោះចោល​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៩ ដែល​មានន័យថា​អាហារ​ពី ១១៥​គីឡូក្រាម​ទៅ ១៨៤​គីឡូក្រាម​ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយឆ្នាំ​។ កាកសំណល់​អាហារ​ធ្វើឱ្យ​ប្រទេស​នេះ​ខាតបង់​សេដ្ឋកិច្ច​ចន្លោះ​ពី ១៤ ទៅ ៤០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ឬ​រហូតដល់ ៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។

​ទោះបីជា​ប្រទេស​ឥណ្ឌូណេស៊ី​មាន​កាកសំណល់​អាហារ​ច្រើន​ក៏ដោយ ភាព​ក្រិន ស្ថានភាព​នៃ​ការលូតលាស់ និង​ការអភិវឌ្ឍន៍​របស់​កុមារ​ខ្សោយ​ដោយសារ​កង្វះ​អាហារូបត្ថម្ភ និង​អនាម័យ​មិនល្អ គឺជា​បញ្ហា​នៅក្នុង​ប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close