អត្ថប្រយោជន៍​នៃ​កន្ទ្រោក ប្រើប្រាស់​បាន ២​បែប ជា​គ្រឿងទេស និង​ឱសថ​

​កន្ទ្រោក (Curry leaf)៖ ដើម​មាន​កម្ពស់ ២-៥​ម មែក​ខ្ចី​មាន​រោម​ច្រើន ចំណែក​ស្លឹក​រួម​ស្និត​សេស (Imparipinate) កូន​ស្លឹក (leaflets) មាន​ចំនួន ១៧-៣១​ស្លឹក គែម​ស្លឹក​ច្រើន​មាន​កំពក​តូចៗ​។ ផ្កា​ពណ៌​ស​ផ្តុំ​ពីរៗ ជា​ចង្កោម​បែក​សាខា (paniculate cyme) ដុះ​នៅ​ចុង​មែក ត្របកផ្កា​៥​ស្រទាប់​ពណ៌​ស កេរ​ស​ឈ្មោល ១០​មាន​ទង​ពណ៌​ស​។

​ផ្លែ​មូល​ទន់ ទុំ​ពណ៌​ខ្មៅ មាន ១-២​គ្រាប់​។ ស្លឹក​ស្រស់​មាន​ក្លឹ​ន​ក្រអូប​ឈ្ងុយ ដល់​ស្ងួត​ត្រូវអស់​ក្លឹ​ន ផ្កា និង​ផ្លែ​មាន​ក្លឹ​ន​ប្រហើរ​។ ផ្លែ​បរិភោគបាន ត្រូវយក​គ្រាប់​ចេញ​ព្រោះ​មាន​ជាតិពុល​។ ដើម​ដុះ​ជា​គុម្ព​លើដី​វាល ឬ​ព្រៃ​គម្ពោត នៅ​ប្រទេស​កម្ពុជា​។

​ការប្រើប្រាស់​បាន ២​បែប ជា​គ្រឿងទេស និង​ឱសថ​៖
_​គ្រឿងទេស បង់​ក្នុង​សម្លរ​ម្ជូរ​គ្រឿង ការី ត្រី​កប់​។​
_ ឱសថ សម្បក ឬ​ស និង​ស្លឹក​ធ្វើ ជា​ថ្នាំ​ព្យាបាល​ជំងឺ​សើ​ស្បែក បឹ​ទ​កន្លែង​ពោះ​ចឹ​ង និង​បន្សាប​ជាតិពុល​។ ស្លឹក​អាច​ស្ងោរ​សម្រាប់​ព្យាបាល​រមាស់ ទល់លាមក ចុកពោះ​រាក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close