សម្តេច​ ​ហ៊ុន​ ​សែន​ ​ស្នើ​ក្រសួង​ពីរ​រៀបចំ​ច្បាប់​ស្តី​ពី​សណ្តាប់​ធ្នាប់​សាធារណៈ​

​ស្រប​ពេល​ដែល​ ​បញ្ហា​កកស្ទះ​ចរាចរណ៍​ ​នៅ​រាជធានី​ភ្នំពេញ​ ​ជា​បញ្ហា​សំខាន់​មួយ​ ​របស់​ប្រជាជន​ ​និង​ភ្ញៀវ​ទេសចរ​ ​នា​ពេល​បច្ចុប្បន្ន​,​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៅ​ព្រឹក​ថ្ងៃទី២៥​ ​ខែកុម្ភៈ​នេះ​ ​បាន​ណែនាំ​ឲ្យ​ ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​សិក្សា​រៀបចំ​ ​ច្បាប់​ស្តី​ពី​ស​ណ្ឋាប់​ធ្នាប់​សាធារណៈ​ ​ដើម្បី​កាត់បន្ថយ​ការ​ស្ទះចរាចរណ៍​ក្នុង​ទីក្រុង​។​ ​ព្រម​ជាមួយគ្នា​នោះ​ ​សម្តេច​តេជោ​ ​ក៏បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​រៀបចំ​ទីក្រុង​របស់​ខ្លួន​ ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ ​និង​ចំណត​យានយន្ត​ឲ្យបាន​ល្អ​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​។​ ​

ជាមួយគ្នា​នោះ​ ​សម្តេច​តេជោ​ ​ក៏បាន​លើកទឹកចិត្ត​ ​ឲ្យ​ធ្វើ​យុទ្ធនាការ​ទីក្រុង​ស្អាត​ ​:​ ​ទីក្រុង​ដែល​មាន​សុវត្ថិភាព​ ​ចំណីអាហារ​ ​និង​បាន​ប្រកាស​ដាក់ឲ្យ​ ​អនុវត្ត​ស្តង់ដារ​ ​វិថី​ម្ហប​អាហារ​ ​ដែល​ជា​សូចនាករ​ថ្មី​មួយទៀត​ ​ក្នុង​ស្តង់ដារ​ទីក្រុង​ស្អាត​ផង​ដែរ​។​

​ការ​លើកឡើង​នេះ​ ​សម្តេច​តេជោ​ ​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​ប្រធាន​កិត្តិយស​ ​គណៈកម្មាធិការ​ជាតិ​ ​វាយតម្លៃ​ទីក្រុង​ស្អាត​ ​បាន​ថ្លែង​ក្នុង​ឱកាស​ ​ពិធី​អបអរសាទរ​ទិវា​ជាតិ​ ​ទីក្រុង​ស្អាត​លើក​ទី៧​ ​ឆ្នាំ២០១៩​ ​ក្រោម​ប្រធានបទ​ ​«​ទីក្រុង​ស្អាត​ ​ទីក្រុង​ផ្ដល់​ភាព​កក់ក្ដៅ​»​ ​អម​ជាមួយ​ពិធី​ប្រគល់​ជ័យលាភី​ ​រង្វាន់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​សម្រាប់​ធុរកិច្ច​បៃតង​ ​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី៣​ ​និង​ជ័យលាភី​ ​ទីក្រុង​ដែល​មាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ ​ល្អ​ជាងគេ​ប្រចាំឆ្នាំ​ ​និង​ជ័យលាភី​បង្គន់​សាធារណៈ​កម្ពុជា​លើក​ទី១​។​

​គួរ​ជម្រាប​ថា​ ​បច្ចុប្បន្ន​ ​កំណើន​ប្រជាសាស្ត្រ​ ​និង​កំណើន​ភ្ញៀវ​ទេសចរ​ ​នៅ​កម្ពុជា​ ​បាន​កើនឡើង​ជាបន្តបន្ទាប់​។​ ​កម្ពុជា​ ​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ ​ដ៏​មាន​ប្រជាប្រិយ​របស់​ពិភពលោក​ ​ហើយ​រាជរដ្ឋាភិបាល​ ​បាន​ចាត់ទុក​ ​ទេសចរណ៍​ ​គឺជា​មាស​ ​បៃតង​។​ ​ក្នុង​ឆ្នាំ២០១៨កន្លងទៅ​ ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ ​សរុប​ ​ចំនួន៦,២លាន​នាក់​ ​កើនឡើង១១,៥​%​ ​មក​ពី១១០​ ​ប្រទេស​ ​ជុំវិញ​ពិភពលោក​។​ ​នៅ​ ​ឆ្នាំ​ ​២០១៩​ ​កម្ពុជា​រំពឹង​ ​ថា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​ប្រមាណ​ ​៦,៨​ ​លាន​នាក់​ ​ហើយ​រំពឹង​ថា​ ​នៅ​ឆ្នាំ២០២០​ ​ការ​មកដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​អាច​កើនឡើង​ដល់៧,៥លាន​នាក់​ ​និង១៥លាន​នាក់​ ​នៅ​ឆ្នាំ២០៣០​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close