ជប៉ុន​សម្រេច​ប្តូរ​ឈ្មោះ​ ​រាជវង្ស​ថ្មី​ ​មុន​ពេល​ព្រះចៅអធិរាជ​ ​ដាក់​រាជសម្បត្តិ​

​រជ្ជកាល​រាជវង្ស​ថ្មី​នឹង​មានប្រសិទ្ធភាព​ ​នៅ​ថ្ងៃទី១ខែឧសភា​ ​ដោយ​សម្រេច​ប្តូរ​ពី​ ​Heisei​ ​ទៅជា​ ​Reiwa​ ​វិញ​។​ ​ការ​ផ្លា​សប្តូ​នោះ​ធ្វើឡើង​ក្រោយ​មួយ​ខែ​ដែល​ព្រះចៅ​អធិ​រាជ្យ​ ​Akihito​ ​ដាក់រាជ្យ​សម្បត្តិ​នៅ​ថ្ងៃទី៣០ខែមេសា​ ​ដោយ​ប្រ​គ​លព្រះបល្ល័ង្គ​ឲ្យ​បុត្រា​ ​Naruhito​ ​។​

​សារព័ត៌មានJapan​ ​times​ ​បាន​ដក​ស្រង​សម្តី​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ​លោក​ ​ស៊ីន​ហ្ស៊ូ​អាបេ​បាន​បញ្ជាក់​ថា​ ​ក្នុងចំណោម​ឈ្មោះ​ទាំង៥ស្ថិតនៅ​ក្នុង​ជម្រើស​ ​នៅទីបំផុត​ក៏បាន​ជ្រើសរើស​ ​យកឈ្មោះ​ ​Reiwa​ ​មានន័យថា​ ​«​សន្តិភាព​គ្រប់​ដណ្តប់​នៅ​គ្រប់​ទី​»​។​ឈ្មោះ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ​ ​ក្នុង​ពេល​ដែល​ ​ព្រះ​រាជ្យ​បុត្រ​ ​Naruhito​ ​ឡើង​គ្រោង​រាជ្យ​ ​នា​ថ្ងៃទី១ខែឧសភា​។​

​រជ្ជកាល​ ​Heisei​ ​ចាប់ផ្តើម​ពីឆ្នាំ១៩៨៩​ ​ពេលនោះ​ ​ព្រះ​រាជ្យ​បុត្រ​ឡើង​គ្រោង​រាជ្យ​ជំនួស​ ​ព្រ​បិតា​ ​Hirohito​ ​កាន់អំណាច​ក្នុងរជ្ជកាល​ ​Showa​ ​ដោយពេល​នោះ​គេ​ឲ្យ​ឈ្មោះថា​ ​ព្រះចៅ​អធិ​រាជ្យ​ ​Showa​ ​។​

​ព្រះចៅ​អធិការ​ ​Akihito​ ​ព្រះនាម​ដើម​ ​Tsugu​ ​Akihito​ ​យុគសម័យ​របស់​ព្រះអង្គ​ ​នាម​ ​Heisei​ ​ព្រះអង្គ​ក្លាយជា​ព្រះចៅអធិរាជ​ជប៉ុន​តាំងពី​ថ្ងៃទី១៩៨៩មក​នោះ​ ​នឹង​ដាក់រាជ្យ​សម្បត្តិ​ ​នៅ​ថ្ងៃទី៣០​ ​ខែមេសា​ ​ឆ្នាំ២០១៩ខាងមុខ​ ​តាម​ព្រះរាជ​បំណង​របស់​ព្រះអង្គ​ ​។​

​ព្រះចៅ​អធិការ​ ​Akihito​ ​បាន​សព្វ​ព្រះរាជហឫទ័យ​ ​ប្រទាន​រាជបល្ល័ង្គ​ទៅ​ឲ្យ​ព្រះ​រាជ្យ​បុត្រ​ច្បង​ ​ព្រះនាម​ ​Nuruhito​ ​ហើយ​នៅ​ថ្ងៃទី២២​ ​ខែតុលា​ ​ឆ្នាំ២០១៩ខាងមុខនេះ​ ​ការ​អភិសេក​គ្រងរាជ​សម្បត្តិ​របស់​ព្រះអង្គ​ ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​ ​ដែល​មាន​យុគសម័យ​សម្រាប់​ហៅថា​ ​រ៉ៃ​វ៉ា​ ​។​

​លោកនាយក​រដ្ឋមន្ត្រី​ ​ស៊ីន​ហ្សូ​ ​អាបេ​ ​នឹង​ពន្យល់​ពីអ​ត្ថ​ន័យ​នៃ​ពាក្យ​ ​រ៉ៃ​វ៉ា​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ​ក្នុង​ពេល​ខាងមុខ​ ​។​ ​ឈ្មោះ​សម័យកាល​ថ្មីនេះ​ ​ត្រូវ​បាន​រក្សា​ការសម្ងាត់​យ៉ាង​តឹងរ៉ឹង​ ​មុន​ការប្រកាស​ជា​សាធារណៈ​ ​កាលពី​ថ្ងៃទី១​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​

​មន្ត្រី​ក្នុង​ព្រះបរមរាជវាំង​ជប៉ុន​បញ្ជាក់​ថា​ ​“​យើង​សង្ឃឹមថា​ ​ឈ្មោះ​យុគសម័យ​ថ្មីនេះ​ ​នឹង​ត្រូវ​បាន​ប្រជាជន​ទទួលយក​យ៉ាង​ទូលំទូលាយ​ ​និង​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​”​។​ ​ឈ្មោះ​យុគសម័យ​ថ្មីនេះ​ ​នឹង​ ​“​នាំមក​នូវ​យុគសម័យ​ថ្មី​ ​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្តី​សង្ឃឹម​”​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close