រដ្ធ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​អញ្ចើញ​ចុះ​ពិនិត្យ​វិទ្យា​ស្តាន​ជាតិ​ស្រាវជ្រាវ​និង​អ​ភិ​វ​ឌ្ឃ​ន៏​វារីវប្បកម្ម​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​

​នា​ព្រឹក​ថ្ងៃសុក្រ​ ​ទី៣​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នៅ​ភូមិ​ព្រែ​ក​ឡុង​ ​ឃុំ​រកាខ្ពស់​ ​ស្រុក​ស្អាង​ ​ខេត្តកណ្តាល​។​ ​នា​ឱកាស​នេះ​ ​លោក​ប្រធាន​វិទ្យាស្ថាន​បាន​ជម្រាប​ជូន​ឯកឧត្តម​ជ្រាប​ថា​វិទ្យាស្ថាន​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៣​ ​លើ​ផ្ទៃដី​ ​៣០ហត​ ​ដោយ​ចែក​ជា​អគារ​រដ្ឋបាល​ ​ស្រះ​ចិញ្ចឹម​ ​ស្រះ​មេ​ពូជ​ ​អាងស្តុកទឹក​ ​អគារ​ភ្ញាស់​ ​អគារ​ស្នាក់នៅ​ ​និង​មន្ទីរ​ពិ​ ​សោ​ធ​ន៍​។​

​វិទ្យាស្ថាន​មាន​កាតព្វកិច្ច​ ​២សំខាន់​ ​គឺទី១​.​ ​បន្សុ​ត​ ​បង្កាត់ពូជ​ ​និង​អភិរក្ស​ពូជ​ត្រី​ដែល​ជិត​ផុតពូជ​ ​ទី២​.​សិក្សា​ស្រាវជ្រាវ​ពូជ​ ​និង​ផ្សព្វផ្សាយ​ ​និង​ទី៣​.​ ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​ប្រជាកសិករ​ ​មន្រ្តី​ ​និង​និស្សិត​។​ ​បច្ចប្បន្ន​កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ​បង្កាត់ពូជ​ត្រី​ដោយ​ចែកចេញជា​ត្រី​ផលិតកម្ម​មាន​ដូចជា​ត្រី​ពន្លូង​ ​កាប​ ​ឆ្ពិន​ ​គន្ធ​ ​ក្រ​ហែ​ ​កាប​ស​ ​កាប​ក្បាល​ធំ​ ​ទី​ឡា​ព្យា​ ​និង​ប្រភេទ​ត្រី​ស្រាវជ្រាវ​មាន​ដូចជា​ត្រី​គ្រំ​ ​ក្រាយ​ ​ត្រចៀកដំរី​ ​និង​ត្រី​ខ្យា​។​ ​

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​វិទ្យាស្ថាន​រួច​ ​ឯកឧត្តម​រដ្ឋមន្រ្តី​បាន​កោតសរសើរ​ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ ​និង​មន្រ្តី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ ​តស៊ូ​ក្នុងស្មារតី​ទទួលខុសត្រូវ​ ​យកចិត្ត​ទុកដាក់​សិក្សា​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​វិទ្យាស្ថាន​ឲ្យ​មានការ​រីកចម្រើន​ដែល​សាក​សម​ទៅ​នឹង​ឈ្មោះថា​វិទ្យា​ ​ស្ថាន​ជាតិ​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ពិតប្រាកដ​។​

​មានប្រសាសន៍​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ ​និង​មន្រ្តី​វិទ្យាស្ថាន​ ​លោក​សុំ​ឲ្យ​វិទ្យាស្ថាន​គិត​គូ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​គឺ​មានន័យថា​បង្កាត់ពូជ​ ​ចិញ្ចឹម​ ​និង​ធ្វើអាជីវកម្ម​ដើម្បី​បង្កើត​ប្រភព​ចំណូល​យក​មក​បំពេញបន្ថែម​នូវ​តម្រូវការ​របស់​វិទ្យាស្ថាន​ធ្វើ​យ៉ាងណា​ឲ្យ​វិទ្យាស្ថាន​មានការ​វិវឌ្ឍន៍​ដោយ​ចិរភាព​ ​និង​និរន្តរភាព​ ​ជាពិសេស​លើកកម្ពស់​កំរិត​ជីវភាព​របស់​មន្រ្តី​វិទ្យាស្ថាន​ឲ្យបាន​ល្អ​ប្រសើរ​។​ ​គួរ​ស្វែងរក​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ ​ឬ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ដើម្បី​សហការ​ធ្វើជា​អ្នកផ្គត់ផ្គង់​កូន​ត្រី​ក៏​ជាការល្អ​។​ ​ត្រូវលើ​ក​កម្ពស់​សមត្ថភាព​មន្ទីរពិសោធន៍​ ​និង​បង្កើន​ការងារ​ស្រាវជ្រាវ​ ​និង​អភិរក្ស​បន្ថែម​ទៀត​ ​ជាពិសេស​ប្រភេទ​ត្រី​ដែល​ជិត​ផុតពូជ​ ​និង​រួមគ្នា​ថែរក្សា​វិទ្យាស្ថាន​ទាំងមូល​ឲ្យបាន​គង់វង្ស​ ​ទុកជា​ប្រយោជន៍​សម្រាប់​បម្រើការ​ងារ​ស្រាវជ្រាវ​វិស័យ​ជលផល​ ​និង​ជា​សម្បត្តិ​រដ្ឋ​ដ៏​មានតម្លៃ​ទាំង​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។​ ​ខិតខំ​ស្វែងរក​ដៃគូ​មក​ជួយ​ទាំង​ថវិកា​ ​និង​ការងារ​បច្ចេកទេស​ចិញ្ចឹម​ ​និង​បង្កាត់ពូជ​ ​ដើម្បី​បង្កើន​កម្រិត​បច្ចេកទេស​ស្រាវជ្រាវ​ឲ្យបាន​សមស្រប​តាម​ស្តង់ដារ​ក្នុង​តំបន់​ ​ក៏ដូចជា​ក្នុង​ពិភពលោក​ ​ឈាន​ទៅ​ធ្វើការ​ចិញ្ចឹម​ ​ការកែច្នៃ​ ​និង​នាំចេញ​ផលិតផល​ត្រី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នា​ពេល​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close