រញ្ជួយដីនៅស៊ីឈួនស្លាប់​១១នាក់របស់ជាង​១០០នាក់

រញ្ជួយដីកាលពីយប់ថ្ងៃទី​១៧ខែមិថុនា​ នៅក្នុងខេត្ត ស៊ីឈួនប្រទេសចិន បណ្តាលឲ្យមានអ្នកស្លាប់​១១នាក់ និងរបួស ១២២នាក់​។

រញ្ជួយដីកាលពីយប់ថ្ងៃទី​១៧ខែមិថុនា​ នៅក្នុងខេត្ត ស៊ីឈួនប្រទេសចិន បណ្តាលឲ្យមានអ្នកស្លាប់​១១នាក់ និងរបួស ១២២នាក់​។

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា កម្លាំងជួយសង្គ្រោះបាន ជួយមនុស្សជាច្រើនចេញពីអគារបាក់បែកដួលរលំដោយសាររញ្ជួយដី ។ សារព័ត៌មានរ៉យទ័របានផ្សាយថា មានការរញ្ជួយដីដល់ទៅ២លើក ក្នុងរយៈពេល៣០នាទីនៅយប់ថ្ងៃទី១៧ខែមិថុនា ធ្វើឲ្យកក្រើក ទីក្រុង នៅជិតខាង ក្នុងខេត្តស៊ីឈួន ។

រញ្ជួយដីធ្វើឲ្យពលរដ្ឋ រត់ចេញក្រៅអគារជាបន្ទាន់ អគារខ្ពស់ៗមានស្នាមប្រេះ ហើយសណ្ឋាគាមួយកន្លែងនៅក្នុងខេត្តស៊ីឈួនបានបាក់ស្រុតទាំងស្រុង ។

ក្រុមឯកទេស ស្តីពីការរញ្ជួយដី អាមេរិក បានបញ្ជាក់ថា រញ្ជួយដីខាងលើមានកម្រិត៥,៩រិចទ័រ ហើយបន្ទាប់មកមានរញ្ជួយដីកម្រិត ៥,២រិចទ័រ ។ រញ្ជួយដីទាំងពីរលើកមានជម្រៅ១០គីឡូម៉ែត្រ នៅជិតស្រុក Changning ។

ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលជាប់គាំង  ក្រោមអគារបាក់បែក ។ អ្នកស្លាប់និងរបួសអាចបន្តកើនឡើងខ្ពស់ ក្នុងហេតុការគ្រោះថ្នាក់នេះ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close