តុលាការ​ខ្មែរក្រហម​ ​ចាប់ផ្តើម​បើកសវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​ ​របស់​ជន​ត្រូវ​ចោទ​ ​អោ​ ​អាន​

​អង្គ​បុរេ​ជំនុំជម្រះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(​អ.វ.ត.ក​)​ ​បាន​បើកសវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​ក្នុង​សំណុំរឿង​ ​០០៤​/​២​ ​ដែល​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ​ ​អោ​ ​អាន​ ​ហើយ​នៅ​ថ្ងៃទី១៩​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ដោយ​បាន​បើកសវនាការ​ជា​សាធារណៈ​រយៈពេល​ប្រមាណ​ជាង​ ​៣០​ ​នាទី​ ​ហើយ​ ​បន្ទាប់មក​បាន​ដំណើរការ​សវនាការ​ជា​អសាធារណៈ​។​ ​នេះ​ជា​ថ្លែង​ឱ្យ​ដឹង​របស់​លោក​ ​នេត្រ​ ​ភក្ត្រា​ ​ប្រធាន​ ​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្តី​ខ្មែរក្រហម​។​ ​

​លោក​បាន​ថ្លែង​ថាស​វនា​ការ​លើ​បណ្តឹង​ឧទ្ទរ​ណ៍​នេះ​នឹង​ ​គ្រោង​ធ្វើ​បន្ត​ជា​អសាធារណៈ​នៅ​ថ្ងៃទី២០​ ​និង​ថ្ងៃទី២១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​បន្ត​ទៀត​ ​មុននឹង​អង្គ​បុរេ​ជំនុំជម្រះ​ចេញ​សាលដីកា​ថា​តើ​ជន​ត្រូវ​ចោទ​រូប​នេះ​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ​ ​ឬ​ត្រូវលើ​ក​លែង​ការចោទប្រកាន់​នៅចំពោះមុខ​អង្គ​ជំនុំ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្តី​ខ្មែរក្រហម​ ​បានឱ្យ​ដឹង​ថា​ ​អង្គ​បុរេ​ជំនុំជម្រះ​បាន​ទទួ​លប​ណ្តឹង​ឧទ្ធរណ៍​ដាក់​ដោយ​សហ​ព្រះរាជអាជ្ញា​ជាតិ​នៅ​ថ្ងៃទី​ ​១៤​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​បណ្តឹង​ឧទ្ធរណ៍​ដាក់​ដោយ​សហ​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ​ ​នៅ​ថ្ងៃទី១៩​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​ប្រឆាំង​នឹង​ដីកា​ដំណោះស្រាយ​ ​(​ដីកាបញ្ជូន​ទៅ​ជំនុំជម្រះ​)​ ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​ថ្ងៃទី១៦​ ​ខែសីហា​ ​ឆ្នាំ២០១៨​ ​នៅក្នុង​សំណុំរឿង​ ​០០៤​/​២​ ​និង​បណ្តឹង​ឧទ្ធរណ៍​ដាក់​ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ ​នៅ​ថ្ងៃទី២០​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​ប្រឆាំង​នឹង​ដីកា​លើកលែង​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​នៅ​ថ្ងៃទី១៦​ ​ខែសីហា​ ​ឆ្នាំ២០១៨នៅក្នុង​សំណុំរឿង​ ​០០៤​/​២​។​

​លោក​បាន​លើកឡើង​ថា​ ​សហ​ព្រះរាជអាជ្ញា​ជាតិ​ ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ ​និង​សហ​មេធាវី​ជាតិ​-​អន្តរជាតិ​ការពារ​ក្តី​ជន​ត្រូវ​ចោទ​ ​នឹង​មាន​សិទ្ធិ​លើកឡើង​ពី​ទឡ្ហីករណ៍​របស់​ខ្លួន​។​ ​នៅពេល​បិទ​បញ្ចប់​សវនាការ​ ​អង្គ​បុរេ​ជំនុំជម្រះ​នឹង​ប្រើ​រយៈពេល​មួយចំនួន​ដើម្បី​ធ្វើការ​ពិចារណា​ ​និង​ចេញ​សាលដីកា​សម្រេច​លើ​បណ្តឹង​ឧទ្ធរណ៍​នេះ​។​ ​សូម​បញ្ជាក់​ថា​ ​អង្គ​បុរេ​ជំនុំជម្រះ​នៃ​ ​អ.វ.ត.ក​ ​មាន​សមាសភាព​ចៅក្រម​ជាតិ​ចំនួន​បី​រូប​ ​និង​ចៅក្រម​អន្តរជាតិ​ចំនួន​ពីរ​រូប​។​ ​ក្នុងនាម​ជា​អង្គ​ជំនុំជម្រះ​ដោះ​ស្រាយ​បណ្តឹង​ឧទ្ធរណ៍​ ​អង្គ​បុរេ​ជំនុំជម្រះ​ ​អាច​បើកសវនាការ​លើ​សំណើ​ ​និង​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​ ​និង​សេចក្តី​សម្រេច​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​។​

​សូម​គូសបញ្ជាក់​ថា​ ​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលា​ក្តី​ខ្មែរក្រហម​កាលពី​ថ្ងៃទី១៦​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៨​ ​បាន​ចេញដីកា​ដំណោះស្រាយ​ពីរ​ដាច់ដោយឡែក​ពីគ្នា​ ​ក្នុង​សំណុំរឿង​ប្រឆាំង​ ​អោ​ ​អាន​ ​ដោយ​យោង​តាម​កំណត់ត្រា​ខ្វែងយោបល់​អំពី​ថា​តើ​ ​អោ​ ​អាន​ ​ស្ថិតនៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(​អ.វ.ត.ក​)​ជា​មេដឹកនាំ​ជាន់ខ្ពស់​ ​ឬ​ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នកទទួល​ខុស​ ​ត្រូវ​ខ្ពស់​បំផុត​ឬទេ​។​

​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ ​យល់ឃើញ​ថា​ ​អោ​ ​អាន​ ​ស្ថិតនៅ​ក្រោម​យុត្តាធិការ​បុគ្គល​របស់​ ​អ.វ.ត.ក​ ​ដែល​ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នកទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ ​ហើយ​មាន​ភស្តុតាង​គ្រាប់​គ្រាន់​ចោទប្រកាន់​ ​ប្រឆាំង​គាត់​ពី​បទ​ប្រល័យ​ពូជសាសន៍​ជនជាតិ​ចាម​ ​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ​ក៏ដូចជា​បទល្មើស​ឧក្រិដ្ឋ​ ​ផ្សេងទៀត​ដែល​ស្ថិត​ក្រោម​ច្បាប់​កម្ពុជា​។​

​ចំណែក​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​ ​ពិចារណា​ឃើញថា​ ​អោ​ ​អាន​ ​មិន​ស្ថិតនៅ​ក្រោម​យុត្តាធិការ​បុគ្គល​របស់​ ​អ.វ.ត.ក​ ​ទាំងពីរ​ប្រភេទ​គឺ​មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយុ្​យ​ ​និង​អ្នកទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ដែល​ត្រូវ​យក​មក​ជំនុំជម្រះ​ក្តី​ឡើយ​ ​ហើយ​សម្រេច​លើកលែង​ចោទប្រកាន់​លើ​ ​អោ​ ​អាន​ ​ដោយហេតុ​ផល​នោះ​។​ ​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​គូសបញ្ជាក់​ថាស​វនា​ការ​នៅ​ថ្ងៃទី១៩​ ​ដល់​ថ្ងៃទី២១​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​មិនមែន​ជាស​វនា​ការ​លើ​អង្គហេតុ​ទេ​ ​ប៉ុន្តែ​ជាស​វនា​ការ​ដើម្បី​អង្គ​បុរេ​ជំនុំជម្រះ​ស្តាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅក្នុង​សំណុំរឿង​ ​មុន​ពេល​ដែល​អង្គ​បុរេ​ជំនុំជម្រះ​ចេញ​សាលដីកា​លើ​បណ្តឹង​ឧទ្ធរណ៍​ទាំងនោះ​ថា​តើ​ជន​ត្រូវ​ចោទ​រូប​នេះ​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ​ ​ឬ​ត្រូវលើ​ក​លែង​ការចោទប្រកាន់​នៅចំពោះមុខ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close