ក្រោយបញ្ជូនទាហានជាច្រើនទៅទប់ស្កាត់ជនភៀសខ្លួន ម៉ិចស៊ិកបាន បង្កើតការងារសម្រាប់ជនភៀសខ្លួន៤មឺននាក់
ម៉ិចស៊ីកូ បានអនុវត្តនៅគោលនយោបាយតឹងតែងចំពោះជនភៀសខ្លួន ចូលមកកាន់ប្រទេសរបស់ខ្លួនដើម្បីបន្តទៅអាមេរិក ។ កន្លងមក រដ្ឋាភិបាលបានសម្រេចបញ្ជូនទហានជាង ១ម៉ឺននាក់ទៅទប់ស្កាត់ពលរដ្ឋឆ្លងដែនចូលអាមេរិក ខុសច្បាប់ តាមកិច្ចព្រមព្រៀង រវាងម៉ិចស៊ីកូ និងអាមេរិក។
នៅពេលនេះដែរ ដើម្បីឲ្យជនភៀសខ្លួនដែលរងចាំចូលទៅអាមេរិក ធ្លាក់នៅក្នុងភាពចលាចលរដ្ឋាភិបាលម៉ិចស៊ីកូ បានសម្រេច បង្កើតការងារធ្វើសម្រាប់ជនភៀសខ្លួនពេលរងចាំ។ នេះជាសកម្មភាពដ៏ល្អបំផុត ដើម្បីបញ្ជៀសភាពចាលចលនៅក្នុងប្រទេសម៉ិចស៊ីកូ។
កាលពីថ្ងៃទី២៨ខែមិថុនា ប្រធានាធិបតីម៉ិចស៊ិក លោក Andres Manuel Lopez Obrador បានប្រកាសថានឹងផ្តល់ការងារដល់ជនភៀសខ្លួនចំនួន៤មឺននាក់នៅព្រំដែនភាគខាងជើង ក្នុងពេលដែលកំពុងរងចាំសុំទិដ្ឋការចូលទៅកាន់អាមេរិក។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីម៉ិចស៊ិក បានបញ្ជាក់ថា ច្បាប់ផ្តល់ការងារធ្វើបណ្តោះអាសន្នដល់ជនភៀសខ្លួន ក្នុងពេលរងចាំចូលទៅកាន់ទឹកដីអាមេរិក។
សកម្មភាពខាងលើរបស់រដ្ឋាភិបាលម៉ិចស៊ិក នឹងជួយដល់ជនភៀសខ្លួន អាចរកបានប្រាក់ចំណូលដើម្បីចិញ្ជឹមជីវិតបណ្តោះអាសន្ន ។ ម៉ិចស៊ិកមានព្រំដែនជាប់អាមេរិកដល់ទៅ៣១៦៩ គីឡូម៉ែត្រ ។កន្លងមករដ្ឋាភិបាលម៉ិចស៊ិកបានបញ្ជូនទាហានរាប់ពាន់នាក់ ទៅកាន់ព្រំដែនការពារពលរដ្ឋឆ្លងដែនខុសច្បាប់ ទៅកាន់អាមេរិក តាមការព្រមព្រៀងដើម្បីបញ្ជៀសការដំឡើងពន្ធពីអាមេរិក។
ក្រៅពីផ្តល់ការធ្វើ ប្រធានាធិបតីម៉ិចស៊ីកបាន សាងសង់មជ្ឈមណ្ឌល ស្នាក់នៅបណ្តោះអាសន្ន និងផ្តល់សេវាកម្ម សុខាភិបាល ថ្នាំសង្កូវ ជួយដល់ជនភៀសខ្លួនទាំងនោះ។
នៅក្នុងកិច្ចព្រមព្រៀង រដ្ឋាភិបាលម៉ិចស៊ីកូ បានសន្យាថា ការពារព្រំដែនជាប់ Guatemala ដើម្បីរារាំងជនភៀសខ្លួនចូលទៅកាន់ ម៉ិចស៊ិច ដើម្បីបន្តទៅកាន់អាមេរិក ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។