ឯកឧត្តម វេ​ង សាខុន ចាប់​ដៃគូ​អនុវត្តតាម​អភិក្រម​រដ្ឋ និង​ឯកជន​ជា​ដៃគូ

​ភ្នំពេញ​៖ អនុវត្តតាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​ចាប់យក​ដៃគូ​ជាមួយ​ក្រុមហ៊ុន ត្រូ​ភី​ខេ​ម ហ្វ្រូ​ត​អេ​ន វេ​ជី​ថេ​ប៊​ល ឯ​.​ក ដែលមាន​លោក​ឧកញ៉ា ហ៊ុន ឡាន់ ជា​អគ្គនាយក​ដើម្បី​ធ្វើការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​គំរូ និង​ការបង្កើត​ភាពជា​ដៃគូ ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​បន្លែ​តាម​ស្តង់ដារ​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា សរសេរ​អក្សរ​កាត់ CamGAP​។

​ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ជាពិសេស​ដោយមាន​ការចង្អុល​បង្ហាញ និង​ណែនាំ​បន្ថែម​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ធ្វើ​ឲ្យ​ភាគី​ទាំងពីរ បាន​ឈានដល់​ការចុះ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា ដែល​ពិធី​នេះ បានរៀបចំ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​រដ្ឋលេខា​ធិ​ការ លោកជំទាវ​អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ឯកឧត្តម លោក​ឧកញ៉ា លោក តំណាង​ក្រុមហ៊ុន តំណាង​សមាគម​សណ្ឋាគា​កម្ពុជា សមាគម​ចុងភៅ​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា កម្មវិធី​អន​ឡាញ សហព័ន្ធ​ទេសចរណ៍​កម្ពុជា ក្រុមហ៊ុន​ភូមិ​កសិកម្ម​ធម្មជាតិ បងប្អូន​តំណាង​កសិករ​គំរូ​យ៉ាងច្រើន​កុះករ​។

​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គ្រប់ភាគី ពិសេស​អគ្គនាយកដ្ឋាន​កសិកម្ម ឈាន​មក​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​នាពេលនេះ និង​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណាប់អារម្មណ៍​ដ៏​មាន​អត្ថន័យ​របស់​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក​ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ត្រូ​ភី​ខេ​ម ហ្វ្រូ​ត​អេ​ន វេ​ជី​ថេ​ប៊​ល ឯ​.​ក លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ចុងភៅ​កម្ពុជា ដែល​ចំណាប់អារម្មណ៍​ទាំងអស់​សុទ្ធតែ​បានបង្ហាញ​នូវ​ឆន្ទ​:​សហការ​ផលិត និង​ប្រើប្រាស់​ផលិតផល​បន្លែ​សុវត្ថិភាព​កម្ពុជា ចូលរួម​បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល​គ្រួសារ រក្សា​និរន្តរភាព​បរិមាណ​ផ្គត់ផ្គង់ បង្កើន​តម្លៃបន្ថែម បង្កើន​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល (​ខ្មែរ​ជួយ​ប្រើប្រាស់ និង​បរិភោគ​ផលិតផល​ខ្មែរ​)​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​ជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​តាមរយៈ​ថវិកា​កម្មវិធី​រដ្ឋ និង​គម្រោង​ដៃគូ បាននិងកំពុង​ជំរុញ និង​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យ​ផលិត​បន្លែ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងស្រុក និង​និន្នាការ​កើនឡើង​នៃ​ការបរិភោគ​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​។ បច្ចុប្បន្ន មាន​សហគមន៍​ផលិត​បន្លែ​ចំនួន ២៥៩ សហគមន៍ និង​មាន​កសិករ​ចំនួន ៤៣២​ក្រុម កំពុង​ផលិត​បន្លែ​សុវត្ថិភាព​។ ជាមួយគ្នានេះ ក៏មាន​កសិករ ពាណិជ្ជករ​បន្លែ និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន បាននិងកំពុង​ចូលរួម​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ដោយ​អនុវត្តតាម​បច្ចេកទេស​កសិកម្ម​ទំនើប ប្រើប្រាស់​ផ្ទះ​សំណាញ់ ប្រព័ន្ធ​ដំណក់ទឹក ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ក្នុង​លក្ខណ​បច្ចេកទេស និង Hydroponic​។ ដោយឡែក គម្រោង ASPIRE បាន​សម្របសម្រួល​បង្កើត​ទីផ្សារ​លក់​បន្លែ​សុវត្ថិភាព​នៅ​ចុង​សប្តាហ៍​បាន​ចំនួន ១០ ទីផ្សារ​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចំនួន​០៣ ទីផ្សារ​នៅតាម​ស្រុក​ចំនួន​១៨ និង​ទីផ្សារ​លក់​បន្លែ​នៅតាម​ឃុំ​ចំនួន​០៥ ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​រំលេច​ផងដែរ​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ថា​ដើម្បី​ជំរុញ​ការកែទម្រង់​របស់ខ្លួន​ទៅមុខ ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវការ​ចាំបាច់​នូវ​កិច្ចសហការ​ជាស​កល ពោលគឺ​ការរក្សា​នូវ​ភាពជា​ដៃគូ ទាំង​ទ្វេភាគី និង​ពហុភាគី សំដៅ​ធានាបាន​នូវ​បរិស្ថាន​នៃ​ការអភិវឌ្ឍ​សន្តិភាព និង​ស្ថិរភាព​។ ការកាត់បន្ថយ​នូវ​ផលប៉ះពាល់ និង​ធានា​លំនឹង​ជីវភាព​រស់ នៅ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ជួយ​រក្សា​លំនឹង​ផលិតកម្ម កិច្ចដំណើរការ​នៃ​ធុរកិច្ច និង​ការវិនិយោគ​នានា គឺជា​ការងារ​ដ៏​ចំ​បាច់​ដែល​រាជរដ្ឋាភិបាល​ត្រូវតែ​ប្រឹងប្រែង​អនុវត្ត​ឱ្យបាន​ជា​អតិបរិមា​។

​ហេតុផល​នេះ ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចុះ​អនុ​ស្សន​នៃ​ការយោគយល់​គ្នា​នាពេលនេះ ព្រមទាំង​ប្រជាកសិករ សហគមន៍​កសិកម្ម ត្រូវ​រួម​សាមគ្គី សហការគ្នា​ជា​ធ្លុង​មួយ​អនុវត្ត​កសិកម្ម​ល្អ​ឱ្យ​ទទួលបាន​ជោគជ័យ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​ជា​គន្លឹះ​មួយចំនួន​ន័យ​ជាសំខាន់​គឺ​៖
– ត្រូវ​ប្តេជ្ញាចិត្ត​រួមគ្នា​អនុវត្ត​ខ្លឹមសារ​នៃ​អនុ​ស្សន​នៃ​ការយោគយល់​គ្នា​ឱ្យបាន​ត្រឹមត្រូវ ច្បាស់លាស់ និង​ភាពស្មោះត្រង់​
– ព្យាយាម​អនុវត្ត​កសិកម្ម​ល្អ​ឱ្យបាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​តាម​បច្ចេកទេស​ទំនើប ទាន់សម័យ
– អគ្គនាយកដ្ឋាន​កសិក​ម្ម​ត្រូវ​ពង្រឹង​យន្ត​ការផ្តល់​សេវាកម្ម​ត្រួតពិនិត្យ និង​បញ្ជាក់​គុណភាព ផ្តល់​ស្លាក​សញ្ញា ឬ QR Code
– បន្ត​ជំរុញ​ការបញ្ជ្រាប​ការអនុវត្ត​កសិកម្ម​ល្អ​ឱ្យបាន​កាន់តែ​ទូលំទូលាយ តាមរយៈ​បណ្តុំ​កសិករ និង​សហគមន៍​កសិកម្ម សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ​
– តំណាង​អ្នកប្រើប្រាស់​បន្លែ​សុវត្ថិភាព (​សហព័ន្ធ​ទេសចរណ៍ សមាគម​ភោជនីយដ្ឋាន សមាគម​ចុងភៅ និង​សមាគម​សណ្ឋាគារ​) ត្រូវ​ជួយ​គាំទ្រ និង​ផ្សព្វផ្សាយ​ការបរិភោគ​បន្លែ​សុវត្ថិភាព​កម្ពុជា​
– អាជីវករ​លក់​បន្លែ​សុវត្ថិភាព ទាំង​លក់ដុំ និង​លក់រាយ ត្រូវ​ជួយ​រក្សា និង​ទប់​ស្តា​ត់​ការ​ក្លែងបន្លំ​គុណភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close