ក្រសួងកសិកម្ម ប្រកាសឲ្យក្រសួងមន្ទីរចាត់វិធានការណ៍លើឈ្មួញធ្វើស្រែលើខ្នងរាស្ត្រ
ដោយសារថ្មីនេះ មានព័ត៌មានមួយចំនួនបានលើកឡើងថាមានឈ្មួញកំពុងតែ បន្ទាបតម្លៃប្រជាកសិករយ៉ាងខ្លាំង តាមរយៈកំណត់តម្លៃទីផ្សារតាមតំបន់រៀងៗខ្លួនដោយតម្លៃទាំងអស់នោះធ្វើឲ្យប្រជាកសិករខាត និងក្លាយជាកូនបំណុលជំពាក់ធនាគា និងម្ចាស់បំណុលរបស់ខ្លួន។
ក្រោយពេលដែលមានប្រតិកម្មបែបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីថ្លែងការរបស់ខ្លួនដាក់ដល់ប្រធានមន្ទីរទាំងអស់ឲ្យត្រួតពិនិត្យអំពីបញ្ហានេះ។
ក្នុងនោះដែរក្រសួងបានបញ្ជាក់ថា ប្រជាកសិករបានប្រមូលផលស្រូវស្រាល 102,734 ហ.ត លើផ្ទៃដីស្រូវស្រាលសរុប 591,514ហ.ត និងទទួលបរិមាណសរុប 473,035តោន លើសឆ្នាំមុន 23 579តោន ប៉ុន្តែបែរជាកំពុងតែខាតយ៉ាងតំណំទៅវិញ។
ក្នុងសេចក្តីថ្លែងការនោះដែរក្រសួងបានបញ្ជាក់ និងទប់ស្កាត់ចំនួនបីករណីមានដូចជា៖
ចាត់វិធានការណ៍ទប់ស្កាត់ការប្រមូលទិញផ្តាច់មុខពីឈ្មួយនៅតាមតំបន់ ដើម្បីចរចាថ្លៃឲ្យសមស្របតាមស្ថានភាពថ្លៃជាក់ស្តែង និងលើកវិធានការណ៍ជូនរដ្ឋបាលរាជធានីខេត្តដើម្បីដោះស្រាយ។
ពង្រឹងសមត្ថភាពសហគមន៍កសិកម្មមូលដ្ឋានលើការប្រមូលទិញកសិផល ពិសេសសន្និធិស្រូវដើម្បីចរចាថ្លៃជាមួយវិស័យឯកជន។
ចរចាជាមួយសមាគមម៉ាស៊ីកិនស្រូវប្រចាំខេត្ត ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យអស់លទ្ធភាពក្នុងតម្លៃសមស្រប។
សូមបញ្ជាក់ថា ការកឹបកេងទំលាកតម្លៃតែងកើតមានជារៀងរាល់ឆ្នាំ ប៉ុន្តែពុំមានមន្ត្រីពាក់ព័ន្ធណាមួយចេញមុខដោះស្រាយបញ្ហានេះឲ្យដាច់ស្រេចទេ គឺតែងតែទុកឲ្យឈ្មួញទុច្ចរិតកេងចំណេងលើខ្នងរាស្ត្រ និងមានមន្ត្រីមួយចំនួនបានឃុបឃិតគ្នាដើម្បីផលប្រយោជន៍ ខុសពីប្រសាសន៍ប្រមុខរដ្ឋាភិបាលនាពេលកន្លងដែលតែងតែបញ្ជាក់ថា ទុក្ខប្រជារាស្ត្រជាទុក្ខរបស់រដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាលគឺជាអ្នកបម្រើរាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។