«​សមិទ្ធផល​ឆ្នាំ​២០២០ បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ ឆ្នាំ​២០២១ នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​»

​ភ្នំពេញ​៖ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ រៀបចំឡើង​កាលពី​រសៀល​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​ទីស្តីការ​ក្រសួងបរិស្ថាន ឯកឧត្ដម ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន អញ្ជើញ​ធ្វើ​បទ​បង្ហាញ ស្តីពី​សមិទ្ធផល​ឆ្នាំ​២០២០ បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ ឆ្នាំ​២០២១​។​

​នៅ​ឆ្នាំ​២០២០​នេះ ឈរលើ​បេសកកម្ម និង​គោលដៅ​របស់ខ្លួន អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន បាន​បំពេញការងារ និង​សម្រេចបាន​លទ្ធផល​ចម្បងៗ មានដូចជា ១.​ការងារ​រៀបចំ និង​គ្រប់គ្រង​សហគមន៍​មូលដ្ឋាន ២.​បានរៀបចំ​កិច្ចប្រជុំ និង​បណ្តុះបណ្តាល​បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ ចំនួន ៤​ដង​ក្នុង​មួយឆ្នាំ ៣.​គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍ ៤.​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ ៥.​សហគមន៍​ទេសចរណ៍ធម្មជាតិ ៦.​សហគមន៍​ទេសចរណ៍ធម្មជាតិ ៧.​ឯកសារ​ផ្សព្វផ្សាយ លិខិតបទដ្ឋាន​គតិយុត្ត និង​ឯកសារ​បណ្តុះបណ្តាល ៨.​ការងារ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​៩.​កិច្ចសហប្រតិបត្តិការ​។​

​ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេចបាន​នូវ​បេសកកម្ម និង​គោលដៅ​របស់ខ្លួន អ​.​ច​.​ព​.​ប បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ពាក់ព័ន្ធ​នឹង ១.​សមត្ថភាព និង​លទ្ធភាព​នៃ​គណៈកម្មការ​បណ្តាញ​សហគមន៍​នៅមានកម្រិត ២.​សហគមន៍​មិនទាន់មាន​ទីតាំង​ត្រឹមត្រូវ ៣.​សហគមន៍​មួយចំនួន​មិនទាន់​បានធ្វើ​បច្ចុប្បន្នភាព ៤.​ក្រុមប្រឹក្សាឃុំ​មិនទាន់បាន​ដាក់បញ្ចូល​ការងារ​សហគមន៍​ទៅក្នុង​កម្មវិធី​អភិវឌ្ឍន៍ និង​វិនិយោគ​ឃុំ​សង្កាត់ ៥.​សមត្ថភាព និង​លទ្ធភាព​របស់​មន្ត្រី​នៅមានកម្រិត ៦.​មន្ត្រី​មិនទាន់​មួយចំនួន​បាន​អនុវត្ត​ការងារ​ជា​ប្រព័ន្ធ និង​យុទ្ធសាស្ត្រ ៧.​កិច្ចសហការ រវាង​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ជំនាញ ជាមួយ​សហគមន៍​នៅ​មិនទាន់មាន​ភាពរលូន ៨.​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​នៅមានកម្រិត និង​៩.​ការយល់ដឹង​របស់​ភ្ញៀវ​ទេសចរណ៍​លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទីក សំណល់​រឹង​រាវ និង​ការបំពុល​បរិស្ថាន​។​

​នៅ​ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នឹង​បន្ត​អនុវត្ត និង​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​បន្ត រួមមាន (១)​រៀបចំ​ស្នើសុំ​កញ្ចប់​ថវិកា​ទៅ​រាជរដ្ឋាភិបាល​សម្រាប់​គាំទ្រ​ដល់​កិច្ចប្រតិបត្តិការ​របស់​បណ្តាញ និង​ទីស្នាក់ការ​សហគមន៍ (២)​បន្ត​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​គណៈ​កម្ម​ការ​បណ្តាញ​សហគមន៍ (៣)​រៀបចំ​វគ្ក​បណ្តុះបណ្តាល​សម្រាប់​មន្ត្រី​ពាក់ព័ន្ធ (៤)​បង្កើន​យន្តការ​ក្រុមការងារ​ជីវភាព​សហគមន៍ (៥)​បង្កើន​និង​ពង្រឹង​កិច្ចសហការ​ជាមួយ​ស្ថាប័នរដ្ឋ​ជំនាញ និង​ដៃគូ​អភិវឌ្ឍន៍ (៦)​សម្របសម្រួល​និង​ពង្រឹង​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន (៧)​ជំរុញ​អនុវត្ត​ទេសចរណ៍​ខ្នាតតូច និង​សហគមន៍​ទេសចរណ៍ (៨)​បង្កើត​និង​អនុវត្ត​យន្តការ​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​ទេសចរណ៍​ខ្នាតតូច និង​សហគមន៍​ទេសចរណ៍ (៩)​ជំរុញ​ការសិក្សា​ស្រាវជ្រាវ និង​ដាក់បញ្ចូល​ទីតាំង​បេតិកភណ្ឌ​សម្រាប់​ជា​ទិសដៅ​ថ្មី​និង​ជម្រើស​របស់​ភ្ញៀវ​ទេសចរណ៍ និង​(១០)​ចងក្រង និង​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​របៀង​ទេសចរណ៍ធម្មជាតិ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close