ប្រធានាធិបតីថ្មីអាមេរិក ផ្ញើសារដល់ពលរដ្ឋ និងពិភពលោកទាំងមូលមុនឈានជើងចូលសេតវិមាន
នៅថ្ងៃទី២០ខែមករា(ពេលវេលាអាមេរិក) ប្រធានាធិបតី ទី៤៦ របស់អាមេរិក លោកបៃឌិន បានឈានជើងចូលសេតវិមាន រួមជាមួយគ្រួសារ ជាការបើកទំព័រថ្មី ចាប់ផ្តើមថ្មីរបស់អាមេរិក ក្រោយរយៈពេល អាប់អួរ ៤ឆ្នាំកន្លងមក។ តាមសារព័ត៌មាន ABC News បានផ្សាយថា ចំណុចដែលចាប់អារម្មបំផុត ក្នុងពេលដែល លោកបៃឌិនដើរចូលសេតវិមាន អ្នកសារព័ត៌មានម្នាក់បានស្រែកសួរថា សារសម្រាប់ពិភពលោក គឺជាអ្វី? ប្រធានាធិបតីថ្មី បានឆ្លើយតបយ៉ាងរហ័សមិនមានការស្ទាក់ស្ទើនោះឡើយ គឺ «សាមគ្គី»។
នៅក្នុសុន្ទរកថា រយៈពេល២០ នាទីក្រោយពិធីចូលកាន់តំណែង ប្រធានាធិបតី អាមេរិក ចូបៃឌិន បានលើកឡើង ពីសាមគ្គីភាព គឺជាការចាំបាច់បំផុត ដើម្បីឆ្លងកាត់ឧបស័គ និងការប្រឈមមុខនាពេលបច្ចុប្បន្ន ។ លោកបៃឌិនបានសន្យាថា នឹងក្លាយជាប្រធានាធិបតីរបស់ពលរដ្ឋអាមេរិកគ្រប់រូប ទាំងអ្នកគាំទ្រ និងមិនគាំទ្រ ក្នុងយុទ្ធនាការឃោសនាកន្លងមក លោកបៃឌិន បញ្ជាក់ថា«ថ្ងៃនេះជាថ្ងៃទឹកដីអាមេរិក ជាថ្ងៃនៃប្រជាធិបតេយ្យ និងជាថ្ងៃប្រវត្តិសាស្ត្រ និងក្តីសង្ឃឹម នៃការអភិវឌ្ឍន៍ និងប្តេជ្ញា» ។ លោកបៃឌិនបញ្ជាក់ទៀត រដ្ឋាភិបាលថ្មីរបស់អាមេរិក និងស្តាប់តសាម គោលបំណងរបស់ពល ហើយប្រជាធិបតេយ្យជាអ្នកឈ្នះ។
ដើម្បីឆ្លងផុតឧបស័គទាំងឡាយ ការពារអនាគត់របស់ប្រទេសជាតិ ប្រធានាធិបតីទី៤៦របស់អាមេរិក បានអំពាវនាវ «នាំទឹកដីអាមេរិក ឲ្យកាត់តែជិតស្និទ្ធ សាមគ្គីជាតិសាសន៍»។ លោកបញ្ជាក់ទៀតថានេះជាដំណាក់កាលប្រវត្តិសាស្ត្រ ក្នុងពេលកំពុងប្រឈមវិបត្តិនិងឧបស័គ ហើយសាមគ្គីគឺជាវិថីឆ្ពោះទៅរកការរិកចំរើន។ គោលនយោបាយដំបូងដែលលោកបៃឌិន បានអនុម័ត ក្រោយចូលកាន់តំណែងនោះ គឺ នាំអាមេរិកចូលទៅកាន់ សិន្ធិសញ្ញាទីក្រុងប៉ារីស ស្តីពីការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ នេះជាសកម្មភាព ដែលដំណើរការតួនាទីរបស់អាមេរិកឡើងវិញ នៅលើពិភពលោកក្នុងការទប់ស្កាត់កម្តៅផែនដីឡើងក្តៅជាងមុន។
លោកJohn Podesta ទីប្រឹក្សារបស់អតីតប្រធានាធិបតី បារ៉ាក់អូបាម៉ា ដែលជាអ្នកខិតខំ នាំអាមេរិកចូលក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ ស្តីពីបម្រែបម្រួលអាកាសធាតុ បានលើកឡើងថា «យើងបានដើរខុសផ្លូវ៤ឆ្នាំ កន្លងមក ហើយធ្វើឲ្យទំនុកចិត្តមកលើកអាមេរិកក៏ត្រូវបាត់បង់ផងដែរ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។