តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ មាន​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ ទំនាប​ទន្លេធំៗ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​

​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​គ្របដណ្ដប់​លើ​ផ្ទៃដី​សរុប​ប្រមាណ​ជា ២៧.០០០ គីឡូ​ម៉ែត​ការ៉េ និង​លាតសន្ធឹង ប្រវែង​ប្រមាណ​ជា ១៨០ គីឡូ​ម៉ែត តាម​ដង​ទន្លេមេគង្គ​ចាប់ពី​ខេត្តក្រចេះ​រហូតដល់​ព្រំប្រទល់​ឡាវ ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែលមាន​ប្រ័​ន្ធ​អេកូឡូស៊ី​ធម្មជាតិ​ទំនាប​ទន្លេធំៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

​ការសិក្សា​ជីវៈចម្រុះ​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង ឆ្នាំ​២០០៦-២០០៧ បាន​បង្ហាញថា តំបន់​នេះ​មាន​វត្តមាន ថនិកសត្វ​ធំៗ​ចំនួន ១១​ប្រភេទ សត្វ​កង្កែប​និង​ល្មូ​ន ៥៦​ប្រភេទ រុក្ខជាតិ​៦៣៨ និង​ប្រភេទ​ត្រី ដែលមាន​ដើមកំណើត​ក្នុងស្រុក​ចំនួន ២២៣​ប្រភេទ​។ តំបន់​នេះ​ជា​តំបន់​អេកូឡូស៊ី​ដែល​ផ្តល់​ជា​ជម្រក​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​នៅ​សេសសល់​។​

ក្នុង​ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ​នេះ ចូលរូម​ផ្សព្វផ្សាយអំពី​កិច្ច​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ដ៏​សម្បូរ​បែប​របស់​ទន្លេ​មេ​គង្គ​ និងចូល​រួម​ផ្តល់​សំលេង​ដល់​ធម្ម​ជាតិ​។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close