តើ​ប្រទេស​ណា​ដែលមាន​រ៉ែ​មាស​ច្រើនជាងគេ​នៅក្នុង​ទ្វីបអាហ្វ្រិក​

​កន្លងមក​ទ្វីបអាហ្វ្រិក គឺមាន​ប្រទេស​អាហ្វ្រិក​ខាងត្បូង ជា​ប្រទេស​ដែល​បាន​ឃួ​ង​យក​រ៉ែ​មាស​ច្រើនជាងគេ ប៉ុន្តែ តំណែង​លេខ​មួយពេល​នេះ​មិន​ស្ថិតនៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នោះឡើយ គឺ​ប្រទេស ហ្គា​ណា បាន​ឈរ​លេខ​មួយ​ក្នុង​តំបន់​អាហ្វ្រិក​ជា​ប្រទេស​មាន​រ៉ែ​មាស​ច្រើនជាងគេ ។​

​កាលពី​ឆ្នាំ​២០១៩ ប្រទេស​ហ្គា​ណា​(Ghana) បាន​ឃួ​ង​យក​រ៉ែ​មាស​បាន​ដល់​ទៅ ១៤២​តោន នាំមុខ​លើ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ក្លាយជា​ប្រទេស​ឃួ​ង​រ៉ែ​មាស​ច្រើន​បំផុត​លើ​ពិភពលោក​។​

​ប្រទេស​នេះ​ស្ថិតនៅ​ឈូង​សមុទ្រ Guinea និង មហាសមុទ្រ​អា​ត្ល​ង​តិច ហ្គា​ណា​ជា​ប្រទេស​សម្បូរ​ទៅដោយ​ធុន​ធាន​ធម្មជាតិ ពិសេស​គឺ​រ៉ែ​។ ប្រទេស​ហ្គា​ណា​មាន​ពលរដ្ឋ​ជាង​៣១​លាន​នាក់ ត្រូវបាន​គេ​ចាត់ទុកថា​ជា​គំរូ​នៃ​ប្រជាធិបតេយ្យ​នៅ​ទ្វីបអាហ្វ្រិក ដែលមាន​ស្ថេរភាព​នយោបាយ និង​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ។​

​បើទោះបី​មាន​ជំងឺ​រាតត្បាត​កូ​វីដ ១៩ តែ​ប្រទេស​តំបន់​អា​ហ្វ្រិ​ចមួយ​នេះ​មានកំណើត​សេដ្ឋកិច្ច ១,១% ក្នុង​ឆ្នាំ​២០២០ ខណៈ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​មានកំណើត​សេដ្ឋកិច្ច ក្រុម​សូន្យ​។ ការដែល​រក្សា​សេដ្ឋកិច្ច​បានល្អ​គឺ​ដោយសារ​ទទួលបាន​ជោគជ័យ នៅក្នុង​វិស័យ ឃួ​ង​យក​រ៉ែ​មាស ជា​ប្រភព​ចំណូល​ជាង ៩០%​សម្រាប់​ប្រទេស​ហ្គា​ណា​។ ចំណែក​វិស័យ​នាំចេញ​វិញ នាំមក​នៅ​ប្រាក់ចំណូល​តែ​១០​ភាគរយ​ប៉ុណ្ណោះ​។​

​ចាប់តាំងពី​សតវត្សរ៍​ទី ៥ ជនជាតិ Akan បាន​ទៅ​តាំងទី​លំនៅ នៅក្នុង​ទឹកដី​ហ្គា​ណា​បច្ចុប្បន្ន​។​ប្រភព​ចំណូល​របស់​ពលរដ្ឋ​នៅ​ទីនោះ​គឺ ជួញដូរ​មាស ជាមួយ​ពាណិជ្ជករ​ជនជាតិ​Berber(​ពេលនេះ​ជា​ជនជាតិ​អារ៉ាប់​)​ដោយ​ឆ្លងកាត់​វាល​ខ្យា​ច់​សាហា​រ៉ា​។ ក្រុម​ជនជាតិ Akan បាន​បង្កើត​អ​ណា​ចក្រ​Akan ដ៏​រឹងមាំ គ្រប់គ្រង​ដោយ​រាជវង្ស Ashanti ដែល​ស្ថិតស្ថេរ​ដល់​បច្ចុប្បន្ន ជា​ផ្នែក​មួយ​នៃ​ប្រទេស​ហ្គា​ណា ។​

​នៅ​សតវត្ស​ទី ១៥ ជនជាតិ​ព័រ​ទុយ​ហ្គា​ល បាន​ឈាន​ជើង​ចូល​ដែនដី​នោះ ហើយ​បង្កើត​ការរកស៊ី​ជាមួយ ជនជាតិ Akan ។ ដោយនៅ​ទីនោះ​មាន​ចំនួន​មាស​យ៉ាងច្រើន​ទើប​គេ​ហៅ​ទីនោះ​ថា​ជា​ឆ្នេរសមុទ្រ​មាស​។​

​នៅ​ឆ្នាំ​១៨៧៤ អង់គ្លេស​ក៏បាន​ធ្វើ​អ​ណា​និគម​ន៍ ទៅលើ​ប្រទេស​ហ្គា​ណា ដោយ​ជីក​យក​រ៉ែ​មាស​និង​ការជួញដូរ​ទាសករ​ក៏បាន​ចា់បផ្តើម​កើតឡើង​នៅ​ទ្វីបអាហ្វ្រិក​។ រហូតដល់​ឆ្នាំ ១៩៥៧ ប្រទេស​ឆ្នេរសមុទ្រ​មាស​ក៏បាន​ដ​ណើ្ត​ម​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ហើយ​ដាក់ឈ្មោះ​ទៅជា ហ្គា​ណា ហើយ​យក​វិស័យ​ឃួ​ង​រ៉ែ​មាស់​ជា​ប្រភព​ចំណូល​សំខាន់​របស់​ជាតិ​។ នៅ​ឆ្នាំ​១៩៨៣ សេដ្ឋកិច្ច​របស់​ប្រទេស​ហ្គា​ណា​រីកចំរើន វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​ជឿនលឿន​។ តាម​ការវាយតម្លៃ ប្រទេស​ហ្គា​ណា មាន​មាស់​ប្រមាណ ១០០០ ម៉ែត្រ​គីប​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close