រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បិទតូប​លក់ដូរ​៦០​តូប នៅ​ផ្សារ​សួង រយៈពេល​១៤​ថ្ងៃ ក្រោយ​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើត​កូ​វីដ​

​ខេត្ត​ត្បូងឃ្មុំ​៖ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បានចេញ​សេចក្ដីសម្រេច​បិទ​ការចេញ​-​ចូល​ជា​បណ្ដោះអាសន្ន ទីតាំង​តូប​លក់​ត្រីងៀត​លេខ D3-757 និង​តូប​ជុំវិញ​ដែល​ពាក់ព័ន្ធ​សរុប ៦០​តូប នៅ​ផ្សារ​សួង ស្ថិតនៅ​ភូមិ​សួង​លិច សង្កាត់​សួង រយៈពេល​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ក្នុង​សេចក្ដីសម្រេច​នេះ បាន​កំណត់ថា ទីតាំង​ទាំងពីរ​នេះ ត្រូវ​បិទ​ការចេញ​-​ចូល​ជា​បណ្ដោះអាសន្ន រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ខែមិថុនា រហូតដល់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២១ និង​មាន​សេចក្ដីសម្រេច​ថ្មី​មក​ជំនួស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close