តើ​ហេតុអ្វី បានជា​ជ្រូក​ខ្វៃ​នៅ​ភ្នំ​គូលែន ពិសេស​?

​ភាព​ពិសេស​របស់​ជ្រូក​ខ្វៃ​នៅ​ភ្នំ​គូលែន គឺ​ទី​១. កូនជ្រូក​តូច​មិនសូវមាន​ខ្លាញ់ ទី​២. ពូជ​កាត់​ជ្រូក​ក្នុងស្រុក​និង​ជ្រូកព្រៃ ទី​៣. ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​លែង​នៅ​ព្រៃ​ក្រោយ​ផ្ទះ និង​ចំការ​ស្វាយចន្ទីរ និង​ទី​៤. ចំណី​រកស៊ី​ក្នុងព្រៃ​ធម្មជាតិ​។ សមាជិក​សហគមន៍​ព្រៃភ្នំ​ពពេល និង​សហគមន៍​ខ្នងភ្នំ ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប និយម​ចិញ្ចឹម​ជ្រូក​តាមរបៀប​ខាងលើនេះ ដើម្បី​ផលិត​កូនជ្រូក​បំពេញតម្រូវកា​រ​ទីផ្សារ​ជ្រូក​ខ្វៃ​។​

​បច្ចុប្បន្ន​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ បាន​ជំរុញ​ឱ្យ​សហគមន៍​នៅលើ​ភ្នំ​គូលែន បង្កើន​ការចិញ្ចឹម​ជ្រូក​គួរឱ្យកត់សម្គាល់​។ កូនជ្រូក​ក្នុង​ទម្ងន់ ៨-១០ គីឡូក្រាម មានតម្លៃ​រហូតដល់ ៤៥០ ០០០​រៀល​ក្នុង​មួយ​ក្បាល ធ្វើឱ្យ​សហគមន៍​មិន​ចិញ្ចឹម​ជ្រូក​សាច់​រហូតដល់​ទម្ងន់ ៨០-៩០ គីឡូក្រាម​ឡើយ​។​

​ដើម្បី​ចូលរួម​លើកទឹកចិត្ត​ដល់​សហគមន៍​ទាំង ៥ នៅលើ​ខ្នងភ្នំ ក្រសួងបរិស្ថាន​បាន​ចែក​ពូជ​ជ្រូក​ឦសាន ដែល​យក​មកពី​ខេត្ត​មណ្ឌល​គី​រី ធ្វើឱ្យ​ការចិញ្ចឹម​ជ្រូក​នេះ កាន់តែ​ទទួលបាន​ផល​ខ្ពស់ រួមផ្សំ​ជាមួយ​កិច្ចសហការ​ល្អជា​មួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តសៀមរាប បានធ្វើឱ្យ​ការថែទាំ​សុខភាព​សត្វ ទទួលបាន​ជោគជ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close