សូម​ប្រុងប្រយ័ត្ន​! រាជធានី​-​ខេត្ត​ចំនួន​៧ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១១ ខែកញ្ញា

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៦ នេះ ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១ រាជធានី​-​ខេត្ត​ចំនួន​៧ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ដោយសារ​មាន​ឥទ្ធិពល​កើតឡើង​៤​ស្របគ្នា បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​តម្រូវ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​បន្ថែម​។​

ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា បន្ទាប់ពី​បានធ្វើការ​ពិនិត្យ និង​តាមដាន​ជាប្រចាំ លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា ចាប់ពី​ថ្ងៃទី​៦-១១ ខែកញ្ញា ឆ្នាំ​២០២១ អាកាសធាតុ​នៅ​កម្ពុ​ជាមាន​លក្ខណៈ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​។ មូលហេតុ​ដោយមាន​ឥទ្ធិពល​កើតឡើង​៤​ស្របគ្នា​នោះ​រួមមាន​៖

* ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​
* ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូស​កាត់​លើ​កម្ពុជា​
* សម្ពាធ​ទាប​១០០៦​ហិ​តូ​ប៉ា​ស្កាល់​នៅ​ចំ​ពីលើ​។​
* ខ្យល់​សមុទ្រ Breeze នឹង​បក់​ចូល​មកលើ​ផ្ទៃដី បង្កើតជា​ពពក​ក្រាស់ៗ លក្ខណ​:​បែបនេះ ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​៦-១១ ខែកញ្ញា​នឹងមាន​ស្ថានភាព​ដូចខាងក្រោម​៖

* ទី​១៖ តំបន់​វាលទំនាប​៖ ផ្ទៃមេឃ​អួរ​អាប់ មាន​ពពក​ច្រើន​មាន​ភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុង​កម្រិត​ពី​បង្ហូរ​ទៅ​ខ្លាំង និង​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង Flash Floods នៅ​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​។​

* ទី​២៖ បណ្តា​ខេត្ត​នៅ​តំបន់​តាម​តំបន់​ខ្ពង់រាប​ជួរ​ភ្នំ​ដង​រែង និង​ជួរ​ភ្នំក្រវាញ​៖ ផ្ទៃមេឃ​អួរ​អាប់​មាន​ពពក​ច្រើន អ័ព្ទ​ផ្សែង​មាន​ភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ​ក្នុង​កម្រិត​ពី​បង្ក​ទៅ​ច្រើន​រាយ​ថ្វាយ​ស្ទើរ​គ្រប់​ទីកន្លែង​។​

* ទី​៣៖ តំបន់​មាត់សមុទ្រ និង​ផ្ទៃសមុទ្រ​ផ្ទៃ​៖ មេ​យ​អាប់អួរ មាន​ពពក​ច្រើន អ័ព្ទ​ផ្សែង​មាន​ភ្លៀង​ផ្គរ រន្ទះ ផ្លេកបន្ទោរ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​និង​មាន​ខ្យល់​កន្ត្រាក់​មាន​ល្បឿន​មធ្យម​ជាមួយ​រលក​សមុទ្រ​មាន​
​កម្ពស់​មធ្យម នឹង​អាច​ប្រឈម​និង​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​។ ដោយឡែក​នៅតាម​បណ្តា​កោះ​អាច​ប្រឈម​ទៅ​និង​បាតុភូត​រលក​ព្យុះ​សមុទ្រ Storm Surge​។​

* ទី​៤៖ ស្ថានភាព នៃ​ទឹកទន្លេ​មេគង្គ​៖ បន្ត​ឡើងជា​បន្តបន្ទាប់​។ អាស្រ័យ​ស្ថានភាព​ដូច​បាន​ជម្រាបជូន​ខាងលើ ក្រសួង​សូម​ឲ្យ​សាធារណជន និង​ប្រជា​នេសាទ​អ្នកដំណើរ​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន ពី​ការប្រែប្រួល​អាកាស ដែល​នឹង​អាច​កើតមានឡើង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close