កម្ពុជា បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុ្ង​ង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​!

«​ក្នុ្ង​ង​នាម​ជា​ប្រទេស​បញ្ចេញ​ឧ​ស្មន​ផ្ទះ​កញ្ចក់​តិចតួច តែ​កម្ពុជា​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុ្ង​ង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ ១) បានដាក់​ឱ្យ​ដំណើរការ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែលមាន​ទំហំ​ជាង ៤០០ មេ​ហ្កា​វ៉ា​ត់ ដែល​តំណាងឱ្យ ១៥% នៃ​ប្រភព​ថាមពល​របស់​យើង ២) មិនបង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី ៣) មិន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ ៤) កាត់បន្ថយ​ការបាត់បង់​ព្រៃឈើ​ត្រឹម​ពាក់កណ្តាល​ត្រឹម​ឆ្នាំ​២០៣០ និង​មិនមាន​ការបញ្ចេញ​ឧស្ម័ន​ពី​ព្រៃឈើ​ត្រឹម​ឆ្នាំ​២០៤០»​។

​នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​និង​ជា​ប្រធាន​ប្រតិភូ​កម្ពុជា​បាន​ឡើង​ថ្លែងសេចក្តី​ថ្លែង​ការ​កម្ពុជា​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២៦​នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP26) នៅ​ទីក្រុង​ក្លា​ហ្កូ ចក្រភព​អង់គ្លេស​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១​។

​ឯកឧត្តម សាយ សំ​អាល់​បានលើកឡើង​ថា​នេះ​គឺជា​ការជួបជុំ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​របស់​យើង ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ និង​ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​លែង​ជា​ពាក្យ​ចចាមអារ៉ាម​ទៀតហើយ​។ ការប្រែប្រួល​អាកាសធាតុ​ក៏ដូចជា​ជំងឺ​រាតត្បាត​សកល​ផងដែរ​មិន​បញ្ឈប់​ត្រឹម​ព្រំដែន​របស់​យើង​ទេ ហើយ​វត្តមាន​របស់​យើង​នៅទីនេះ​ជា​សញ្ញា​ដែល​ធានាថា​ក្នុងនាម​ជា​មេដឹកនាំ​ពិភពលោក យើង​មិន​បោះបង់​ការទទួលខុសត្រូវ​រួម​របស់​យើង​ចំពោះ​សកម្មភាព​អាកាសធាតុ​ទេ​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ហិរញ្ញវត្ថុ​អាកាសធាតុ​អន្តរជាតិ នៅតែ​មិនទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​នៅឡើយ ជាពិសេស​សម្រាប់​ផ្នែក​ការ​បន្ស៊ាំ ដែល​យើង​ឃើញថា​នៅតែមាន​ការលំបាក​ក្នុងការ​ទទួលបាន សម្រាប់​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​ដោយសារ​អាកាសធាតុ​។

ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​បញ្ជាក់ថា​៖«​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់ បង្កើន​ការរួមចំណែក​របស់គេ ចំពោះ​យន្តការ​ហិរញ្ញវត្ថុ​ក្រោម​អនុសញ្ញា ហើយ​ជួយ​សម្រួល​បន្ថែមទៀត​ក្នុងការ​ទទួលបាន​មូលនិធិ​ទាំងនេះ​ដោយផ្ទាល់​»​។

​សូមបញ្ជាក់ថា​កម្ពុជា​បានដាក់​ជូន​នូវ​របាយការណ៍ Updated NDC ជាមួយនឹង​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន ៤២% ត្រឹម​ឆ្នាំ ២០៣០​។ ជាង​នេះ​កម្ពុជា​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ដើម្បី​លើកកម្ពស់​សកម្មភាព​បញ្ចេញ​កាបូន​តិច មាន​ភាព​ធន់​នឹង​អាកាសធាតុ និង​មានការ​អភិវឌ្ឍ​តាមបែប​បរិ​យា​ប័ន្ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close