ក្រសួងសុខាភិបាល ក្រើនរំលឹក អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំឡើង
ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានសេចក្តីជូនព័ត៌មាន ស្តីពីការក្រើនរំលឹក នការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសមូលដា្ឋន ជួសទី៣ ឬជួសជំរុញ សម្រាប់គប់ក្រុម អាយុចាប់ពី ៣ឆ្នាំឡើង។
ក្រសួងបានបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីគេជោហ៊ុនសែននាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីសម្ពោធស្ពាន ៧កន្លែងក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង និងសារាចរណែនាំលេខ០២ស.រ. ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការ ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ជាពិសេសវីសបំប្លែងថ្មីប្រភេទអូមីក្រុង ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ គ.វ.ក-១៩ សូមធ្វើការក្រើនរំលឹក និងអំពាវនាវយ៉ាងទទូចសារជាថ្មីម្តងទៀត ដល់កុមារ យុវវ័យ និង ប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ និងដួសទី២ រួចរាល់ ឬបានចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូសរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដួសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូសរួច សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា នៅតាមមន្ទីរពេទ្យជាតិ- មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬទីតាំងចាក់វ៉ាក់សាំងកូរីដ-១៩ ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូន និងក្មួយៗ។
សូមអាណាព្យាបាល មាតាបិតា នាំកុមារអាយុ ចាប់ពី ៣ឆ្នាំ ទៅក្រោម ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ សមូលដ្ឋានឱ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ និងការចាក់ដូសទី៣ ឬដូសជំរុញដល់កុមារក្រុមអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំឱ្យបានគ្រប់ៗគ្នា ផងដែរ ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែល គ..ក-១៩ បានចេញសេចក្តីជូនព័ត៌មានកាលពី ( ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ និងដែលមានការណែនាំដោយឡែកតាមខេត្តនីមួយៗ ពីអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្តទាំង២៥។
ដើម្បីជំរុញល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿនឆាប់ បានដល់ទិសដៅនៃក្រុមអាយុនីមួយៗ គ.វ.ក-១៩ សូមស្នើ ដល់ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោកប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ រួមទាំងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមទៀតលើការងារជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន ព្រមទាំងអនុវត្តនូវចំណុចសំខាន់ៗដូចតទៅ៖
– បន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងបន្ថែមពេលវេលានៃការចាក់វ៉ាក់សាំងកូរីដ-១៩ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់ – សម្រាក ក៏ដូចជាបន្តអប់រំផ្សព្វផ្សាយ ចលនា កៀរគរ ឱ្យប្រជាពលរដ្ឋបានយល់ និងបន្តទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ព្រមទាំងចាត់ចែងយកវ៉ាក់សាំងទៅចាក់ជូនដល់ទីតាំងប្រជាពលរដ្ឋតាមភូមិ-ឃុំ តែម្តងក្នុងករណីពួកគាត់មិនអាច មកទទួលយកសេវ៉ាចាក់វ៉ាក់សាំងកូដ-១៩ បាននៅតាមទីតាំងចាក់វ៉ាក់សាំង ដោយសារមូលហេតុផ្សេងៗសមស្រប។
– ធ្វើបច្ចុប្បន្នភាពអ្នកមិនទាន់បានចាក់វ៉ាក់សាំងនៅតាមភូមិ-ឃុំ ឱ្យបានលឿន និងរៀបចំក្រុមគ្រូពេទ្យចុះចាក់ដល់ទីតាំងណា មួយដែលបានកៀរគររួចនោះ ដោយសហការជាមួយក្រុមគ្រូពេទ្យក្នុងការកំណត់ថ្ងៃចុះចាក់ឱ្យច្បាស់លាស់ (ដូចជា សាលារៀន រោងចក្រ-សហគ្រាស កន្លែងបំពេញការងារប្រមូលផ្ដុំផ្សេងៗ) ឬអាចទៅចាក់ដល់ផ្ទះប្រជាពលរដ្ឋសម្រាប់ជនចាស់ ជរា និងជនពិការ ដែលមិនអាចមកកាន់មូលដ្ឋានសុខាភិបាល ឬទីតាំងចាក់បាន។
ត្រូវធ្វើការតាមដានលទ្ធផលចាក់វ៉ាក់សាំងជាប្រចាំថ្ងៃនៅតាមខេត្តរបស់ខ្លួន ហើយត្រូវជួយដោះស្រាយឱ្យមានប្រសិទ្ធិភាព នូវរាល់បាតុភាពយឺតយ៉ាវនានា ដែលអាចកើតមានជាយថាហេតុ សំដៅបង្កើននូវចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ល្បឿនលឿន ដែលអាចធ្វើទៅបាន។
ជាថ្មីម្តងទៀត – គ.វ.ក-១៩ សូមស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ចាត់ចែងកៀរគរ ប្រជាជនដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដាសជំរុញ ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដាសជំរុញ ក៏ដូចជាអ្នកដែលមិនទាន់បានបាក់ដូសមូលដ្ឋាន ឬមិនទាន់បានចាក់ដួសទី២ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមក ទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ វាក់សាំងកូវីដ-១៩ ដួសមូលដ្ឋាន ដូសទី៣ ឬជួសជំរុញ នេះឱ្យបានគ្រប់គ្នា និងឱ្យបានឆាប់ រហ័សតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតជោនាយករដ្ឋមន្ត្រី ដើម្បីបង្កើនភាពសុំសម្រាប់បុគ្គល និងសម្រាប់សហគមន៍ ក្នុងការការពារ និងកាត់បន្ថយភាពវ៉ៃលុកធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងចរាចរយ៉ាង សកម្មនៅអំឡុងពេលបច្ចុប្បន្ននេះ និងជួយសង្គ្រោះអាយុជីវិត (Vaccine Safe Life) បងប្អូនកូនចៅយើងផងដែរ។
ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩- សូមគោរពជម្រាបជូនផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់សាំងកូរ៉ង-១៩ រួចរាល់ហើយក្តី ក៏ត្រូវបន្តអនុវត្តនូវវិធានការ “៣ការពារ» (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាតម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រ កន្លះឡើងទៅ) និង «៣កុំ” (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងបន្តរួមគ្នាអនុវត្តតាមយុទ្ធនាការជាតិអប់រំក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លង សកូដ-១៩- ក៏ដូចជាគោរពតាមសេចក្ដីណែនាំក្រើនរំលឹកចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល ស្ដីពីការបន្ត ការការពារការចម្លងវីរុសកូដ-១៩ ជាពិសេស អូមីក្រុង ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុស កូវីដ-១៩ នៅក្នុងសហគមន៍នៃប្រទេស កម្ពុជា និងរក្សានិរន្តរភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។