រដូវវស្សាឆ្នាំ២០២២ នឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន!
ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តលើស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២២ ដូចខាងក្រោម ៖
១- បាតុភូតសកល ៖
ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ ប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ ២០២២ នេះ ព្រះរាជាណាចក្រកម្ពុជា | ចាប់ពីខែឧសភា រហូតដល់ខែកក្កដា ទទួលរងនូវឥទ្ធិពលពីបាតុភូត (Neutral ) ដែលជាបាតុភូតអន្តរកាលចន្លោះ រវាងបាតុភូត ឆ Nino (ក្ត) និង La Ninn (ត្រជាក់) មាន ៦០ % និងបាតុភូត La Nina មាន ៤០ % ។ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ទទួលរងឥទ្ធិពលពីបាតុភូត Neutral មាន ៦០ % បាតុភូត La Nina មាន ៣០ % និងបាតុភូត El Nino មាន ១០ % ។
២- រដូវវស្សាឆ្នាំ ២០២២ ៖
ក- ដើមរដូវវស្សា ៖ រដូវវស្សាឆ្នាំ ២០២២ នឹងចូលមកដល់នៅសប្តាហ៍ទី ១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ ។ នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀង លាយឡំផ្គរ រន្ទះ និងខ្យល់តូចរយៈពេលខ្លី (Squall) កើតមានច្រើន ។
ខ- ពាក់កណ្តាលរដូវវស្សា ៖ ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយ បានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ ជាងមធ្យមភាគច្រើនឆ្នាំ ។ នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយ ឡំផ្គរ រន្ទះ និងបណ្តុំខ្យល់គួច (Trump Wind or Whirl Wind) បន្តកើតមានច្រើន ក្នុង នោះនឹងអាចបណ្តាលឲ្យបណ្តារាជធានី ខេត្ត មួយចំនួន ដែលមានភូមិសាស្ត្រជាប់ ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ។
គ- ចុងរដូវវស្សា៖
រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី ៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹក ភ្លៀងពីមធ្យមទៅបង្គួរ ។ នៅចុងរដូវវស្សានេះ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់មធ្យម ។
៣- កូនរដូវប្រាំង ៖
នៅក្នុងរដូវវស្សាឆ្នាំ ២០២២ នេះ អាចនឹងមិនកើតមានកូនរដូវប្រាំងនោះទេ ប៉ុន្តែបរិមាណ ទឹកភ្លៀងអាចមានសភាពថមថយខ្លះ (អំឡុងចុងខែកក្កដា ឬដើមខែសីហា) តែក្នុងរយៈពេលខ្លី ប៉ុណ្ណោះ ។
៤- ស្ថានភាពព្យុះ ៖ នៅក្នុងឆ្នាំ ២០២២ នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៦-២៨ ព្យុះ នៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ ក្រសួង ធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជន បានជ្រាបជាព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។