ខ្ទីន ជាប្រភេទដោយបង្គួរនៅកម្ពុជា និងស្ថិតក្នុងបញ្ជីក្រហម IUCN
ខ្ទីន (ឈ្មោះអង់គ្លេស៖ Large Indian Civet ឈ្មោះវិទ្យាសាស្ត្រ៖ Viverra zibetha) ខ្ទីនជាសត្វស្ថិតនៅក្នុងអំបូរសំពោចដែលមានមាឌធំ ហើយអាចសម្គាល់លក្ខណៈពិសេសរបស់វា ដោយនៅត្រង់កមានឆ្នូតស-ខ្មៅធំៗ កន្ទុយមានបង្កង់ស-ខ្មៅពី៦-៧។ ចាប់ពីកដល់ខ្នងមានរោមប្រែងព័ណ៌ខ្មៅ-ស ជើងមុខមានព័ណ៌ត្នោតចាស់ ប៉ុន្តែជើងក្រោយមានព័ណ៌មានព័ណ៌ត្នោងខ្ចី បបូមមាត់លើ និងក្នុងត្រចៀកមានព័ណ៌ស។
កូនទើបនឹងកើតភាគច្រើនមានសម្បុរខ្មៅ។ សត្វព្រៃប្រភេទនេះ ចូលចិត្តរស់នៅតាមតំបន់ព្រៃល្បោះ ជាពិសេសព្រៃក្បែរភូមិករ។ វាជាសត្វដែលចេញរកស៊ីនៅពេលយប់ និងពេលថ្ងៃស្ថិតនៅក្នុងព្រៃគម្ពោតដែលមានស្មៅក្រាស់ៗ ឬក្នុងរន្ធ។ ចំណីរបស់សត្វប្រភេទនេះមានដូចជា៖ ត្រី បក្សី ស៊ុត ថ្លែន បង្គួយ ពស់ កង្កែប កណ្តុរ ផ្លែឈើ ឬសឈើ ជាដើម។
ខ្ទីនមានរបាយនៅទូទាំងប្រទេសកម្ពុជា ក្នុងទីជម្រកសមស្រប។ ខ្ទីនត្រូវបានចាត់ថ្នាក់ជាប្រភេទដោយបង្គួរនៅកម្ពុជា និងស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (LC)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។