យុវជនម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់​​​ដោយ​​​សារ​​​ជិះម៉ូតូ​​​បុក​​​បង្គោល​​​ភ្លើង

សៀមរាប ៖ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា កាលពីម្សិលមិញ វេលាម៉ោង០៧យប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចក្នុងភូមិសាស្ត្រភូមិថ្នល់ ក្នុងសង្កាត់ជ្រាវ ក្រុុងសៀមរាប បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ឆ្នាំផលិត២០១៧ បុកបង្គោលភ្លើងដោយខ្លួនឯង ។

ជនរងគ្រោះមានឈ្មោះ : ទីី១. ឈ្មោះ អ៊ាន អឿន ភេទប្រុអាយុ២១ឆ្នាំ (ស្លាប់) និងទី២. មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ខណះគាត់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ដែលអ្នកទាំង២នាក់រស់នៅភូមិថ្នល់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

នគរបាលបានឲ្យដឹងទៀតថា ជនរងគ្រោះបានធ្វើដំណើរពីលិចទៅកើត ហើយក៏រេចង្កូតទៅបុកបង្គោលភ្លើងដោយខ្លួនឯងតែម្តង ហើយអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ និងអ្នកស្លាប់ឲ្យក្រុមគ្រួសារ រីឯម៉ូតូយករក្សាទុករងចាំដោះស្រាយ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close